កីឡា
Barcelona ដាក់ផែនការយកខ្សែប្រយុទ្ធសញ្ជាតិ អាហ្សង់ទីនម្នាក់មកជំនួស Lewandowski
ក្លិបអ្នកមានបុណ្យ FC Barcelona ចាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធ Julian Alvarez របស់ Atletico Madrid មកជំនួស Robert Lewandowski។

Barcelona កំពុងរៀបចំគម្រោងយ៉ាងហ្មត់ចត់អំពីគម្រោងអនាគត ដោយស្វែងរកខ្សែប្រយុទ្ធថ្មី ដែលមានសក្តានុពលម្នាក់មកជំនួស Robert Lewandowski ក្នុងរយៈពេលវែង។
Lewandowski បានចាកចេញពី Bayern Munich មកចូលរួមជាមួយ Barcelona កាលពីរដូវក្តៅឆ្នាំ ២០២២។ ខ្សែប្រយុទ្ធសញ្ជាតិ ប៉ូឡូញ វ័យ ៣៦ ឆ្នាំរូបនេះ បានដើរតួជាខ្សែប្រយុទ្ធស្នូលដ៏សំខាន់របស់ក្រុមអ្នកមានបុណ្យក្នុងរយៈពេលជិត ៣ រដូវកាលមកនេះ ខណៈកិច្ចសន្យារបស់គាត់ នៅសល់តែ ១ រដូវកាលទៀតប៉ុណ្ណោះ ពោលគឺត្រឹមខែ មិថុនា ឆ្នាំ ២០២៦។

ដកស្រង់ប្រភពចេញពី beIN SPORTS បានឱ្យដឹងថា ក្រុមប្រឹក្សាភិបាលរបស់ Barcelona បានណែនាំទៅប្រធានក្លិបលោក Joan Laporta និងគ្រូបង្វឹកថ្មីលោក Hansi Flick ឱ្យតាមដានលើ Alverez ព្រោះពួកគេជឿជាក់ថា ខ្សែប្រយុទ្ធសញ្ជាតិ អាហ្សង់ទីន វ័យ ២៥ ឆ្នាំរូបនេះនឹងក្លាយជាអ្នកជំនួស Lewandowski ដ៏សក្តិសមបំផុតនាពេលបច្ចុប្បន្ន។ រូបគេនឹងក្លាយជាដៃគូដ៏មានសក្តានុពលជាមួយ Lamine Yamal, Pedri និង Pau Cubarsi ជាដើម។ ថ្នាក់ដឹកនាំរបស់ Barcelona នឹងជម្រុញលើការផ្ទេរនេះនៅឆ្នាំ ២០២៦ ប្រសិនបើមានភាពអំណោយផល លើ កត្តាហិរញ្ញវត្ថុ។
សូមបញ្ជាក់ថា Alvarez ដែលជាម្ចាស់ជើងឯក World Cup ២០២២ ជាមួយអាហ្សង់ទីន គឺនៅសល់កិច្ចសន្យារយៈពេល ៥ ឆ្នាំទៀតជាមួយ At Madrid ពោល គឺដល់ខែ មិថុនា ឆ្នាំ ២០៣០៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ beIN SPORTS
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


