ព័ត៌មានអន្ដរជាតិ
វៀតណាម៖ តម្លៃផ្លែបឺរឡើងខ្ពស់បំផុតក្នុងរយៈពេល ៥ ឆ្នាំ
តម្លៃផ្លែបឺរចេញពីចម្ការនៅវៀតណាម បានកើនឡើងទ្វេដងនាពេលនេះធៀបនឹងឆ្នាំមុន ដល់ ៤០ ០០០ ដុង (១,៥៤ ដុល្លារ)/គីឡូក្រាម ដែលជាតម្លៃខ្ពស់បំផុតក្នុងរយៈពេល ៥ ឆ្នាំ ចំពេលមានកង្វះខាតនៃការផ្គត់ផ្គង់។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress កាលពីថ្ងៃអង្គារ។

អាជីវករលក់រាយនៅក្នុងទីក្រុងហូជីមិញ បានដំឡើងតម្លៃផ្លែបឺរ ដោយធ្វើឱ្យវាថ្លៃជាងផ្លែឈើផ្សេងៗដូចជា ស្វាយ ក្រូច និងក្រូចថ្លុងជាដើម។
ចំណែកឯម្ចាស់ហាងលក់ផ្លែឈើម្នាក់ទៀតនៅទីក្រុងហូជីមិញ លោក Hoang Anh បាននិយាយថា៖ «ការផ្គត់ផ្គង់(ផ្លែបឺរ)បានធ្លាក់ចុះ ៥០ ភាគរយ ធៀបនឹងឆ្នាំមុន ដោយសារទិន្នផលទាប»។
ពាណិជ្ជករផ្លែបឺរវៀតណាម លោក Dang Minh Tien បាននិយាយថា អាកាសធាតុមិនអំណោយផល បានបណ្តាលឱ្យមានការខ្វះខាតការផ្គត់ផ្គង់។ លោកបានបន្ថែមថា កសិករជាច្រើនក៏បានកាប់ដើមបឺររបស់ខ្លួន ដើម្បីដាំផ្លែឈើផ្សេងទៀត បន្ទាប់ពីរកប្រាក់ចំណេញបានតិចតួច ឬខាតបង់អស់រយៈពេលជាច្រើនឆ្នាំមក។
បើតាមការបញ្ជាក់របស់អាជ្ញាធរកសិកម្មខេត្ត Lam Dong តំបន់ដាំបឺរបានធ្លាក់ចុះ ខណៈកសិករប្តូរទៅដាំទុរេន និងកាហ្វេ។ ខេត្តនេះមានផ្ទៃដីដាំបឺរប្រហែល ៨ ០០០ ហិចតា និងប្រមូលផលបាន ៨០ ០០០ តោន/ឆ្នាំ៕
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


