ព័ត៌មានអន្ដរជាតិ
ភ្លើងឆេះសណ្ឋាគារនៅឥណ្ឌា សម្លាប់មនុស្សយ៉ាងតិច១៥នាក់
ភ្លើងឆេះសណ្ឋាគារយ៉ាងសន្ធោសន្ធៅក្នុងទីក្រុង Kolkata ប្រទេសឥណ្ឌា សម្លាប់មនុស្សយ៉ាងតិច ១៥ នាក់ ខណៈមានអ្នកខ្លះលោតចេញតាមបង្អួច និងឡើងលើដំបូលដើម្បីរត់គេចខ្លួនពីមហន្តរាយដ៏សែនគ្រោះថ្នាក់នេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី៣០ខែមេសានេះ។

មេប៉ូលិស Kolkata លោក Manoj Verma បានប្រាប់ AFP ថា ហេតុការណ៍នេះបានកើតឡើងនៅល្ងាចថ្ងៃអង្គារ ខណៈមនុស្សជាច្រើននាក់ទើបតែត្រូវបានជួយសង្គ្រោះចេញពីបន្ទប់ និងដំបូលសណ្ឋាគារនៅថ្ងៃពុធនេះ។ ចំនួនអ្នកស្លាប់បានកើនឡើងដល់ ១៥ នាក់ក្នុងនោះ ក៏មានកុមារ ២នាក់ និងស្ត្រីម្នាក់ ខណៈការស៊ើបអង្កេតដើម្បីរកមូលហេតុនៃការឆាបឆេះនេះកំពុងដំណើរការ។
សណ្ឋាគារ Rituraj ដែលមានភ្ញៀវចំនួន ៨៨នាក់នៅពេលអគ្គីភ័យបានឆាបឆេះ ស្ថិតនៅក្នុងសង្កាត់ពាណិជ្ជកម្មដែលមានការកកស្ទះនៅកណ្តាលទីក្រុង Kolkata ដែលជាទីក្រុងដ៏អ៊ូអរដែលមានប្រជាជនជាង ១៥លាននាក់ គឺជារដ្ឋធានីនៃរដ្ឋ West Bengal។ មនុស្សរាប់សិបនាក់បានរងរបួសដោយរលាកភ្លើង និងកំពុងទទួលការព្យាបាល។
គួរបញ្ជាក់ថា ភ្លើងឆេះអគារជារឿងធម្មតានៅក្នុងប្រទេសឥណ្ឌា ដោយសារកង្វះឧបករណ៍ពន្លត់អគ្គីភ័យ និងការមិនគោរពតាមបទប្បញ្ញត្តិសុវត្ថិភាព។ កាលពីឆ្នាំមុន មនុស្ស ៦នាក់ ក៏បានស្លាប់នៅក្នុងអគ្គិភ័យមួយនៅសណ្ឋាគារមួយនៅ Patna ក្នុងរដ្ឋ Bihar ផងដែរ៕



អត្ថបទ៖ ប៊ុន សុភាព
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


