Connect with us

កីឡា

ព្រះខ័នរាជស្វាយរៀង កំពុងស្ថិតនៅលើវិថីជោគជ័យ អាចឈ្នះពាន ៣ ក្នុងរដូវកាលនេះ

បានផុស

នៅ

ក្រុមព្រះខ័នរាជស្វាយរៀង អាចនឹងក្លាយជាក្រុមកម្ពុជា ដែលជោគជ័យខ្លាំងបំផុតនៅរដូវកាល ២០២៤-២០២៥ នេះ ដោយឈ្នះពានធំៗចំនួន ៣ ក្នុងមួយរដូវកាល។

ក្រុមព្រះខ័នរាជស្វាយរៀង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងចំណោមពានចំនួន ៣ ដែលព្រះខ័នរាជស្វាយរៀងកំពុងប្រកួតប្រជែងរួមមានលីគកំពូលកម្ពុជា (Cambodian Premier League), ពានរង្វាន់ Hun Sen Cup និងពានក្លិបអាស៊ីលំដាប់ទី ៣ AFC Challenge League។ ពួកគេសុទ្ធតែមានឱកាសឈ្នះ។

ពាន Cambodian Premier League បានបញ្ចប់សប្តាហ៍ទី ២៧ ហើយ ខណៈនៅសល់ ៣ ប្រកួតទៀតប៉ុណ្ណោះ នឹងបញ្ចប់រដូវកាលនេះតែម្តង។ សឹងតែ ៩៩% ហើយ ដែលព្រះខ័នរាជស្វាយរៀង នឹងក្លាយជាម្ចាស់ជើងឯកលីគកំពូលកម្ពុជាជាថ្មី បន្ទាប់ពីពួកគេបានយកឈ្នះលើក្រុម អង្គរថាយហ្គើរ កាលពីថ្ងៃ អាទិត្យ ទី ២៧ ខែ មេសាកន្លងទៅក្នុងលទ្ធផល ៦-១។

ជុំវិញជ័យជម្នះនេះបានធ្វើឱ្យ ព្រះខ័នរាជស្វាយរៀង បន្តឈរនៅកំពូលតារាង មាន ៧០ ពិន្ទុ ដោយនាំមុខក្រុមលេខ ២ ភ្នំពេញក្រោនដល់ទៅ ៧ ពិន្ទុ។ ដូច្នេះប្រសិនបើប្រកួតក្រោយនៅថ្ងៃ ពុធ ទី ៣០ ខែ មេសា ល្ងាចនេះពួកគេអាចទទួលជ័យជម្នះលើក្រុម ណាហ្គាវើលដ៍ មួយប្រកួតទៀត នោះពួកគេនឹងក្លាយជាម្ចាស់ជើងឯកលីគកំពូលកម្ពុជារដូវកាល ២០២៤-២០២៥ ជាផ្លូវការ។

តារាងចំណាត់ថ្នាក់ Cambodian Premier League

ក្រឡេកមកមើលពានរង្វាន់ Hun Sen Cup វិញ គឺបានឈានមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ បន្ទាប់ពីបញ្ចប់ជើងទី ១ ក្រុមព្រះខ័នរាជស្វាយរៀង យកឈ្នះលើ បឹងកេត ១-០ កាលពីថ្ងៃទី ២៣ ខែ មេសា កន្លងទៅ បានសបញ្ជាក់ឱ្យឃើញថា ពួក​គេ​ ក៏អាចមានភាគរយខ្ពស់ក្នុងការឈ្នះពាននេះមួយទៀតដែរ ក្នុងករណីប្រសិនបើពួកគេស្មើ ឬឈ្នះ​បឹងកេតនៅជើងទី ២ ហើយឡើងទៅវគ្គផ្តាច់ព្រ័ត្រអាចយកឈ្នះលើក្រុមភ្នំពេញក្រោន ឬវិសាខាមួយប្រកួតទៀត។ ព្រះខ័នរាជស្វាយរៀង នឹងត្រូវប្រកួតជើងទី ២ ជាមួយបឹងកេតនៅថ្ងៃទី ១៤ ខែ ឧសភា។

ការប្រកួតពាន Hun Sen Cup រវាងព្រះខ័នរាជ ទល់នឹង បឹងកេត

ក្រៅអំពីពានរង្វាន់ទាំង ២ ខាងលើ គឺព្រះខ័នរាជស្វាយរៀង អាចឈ្នះពានមួយទៀត ដែលជាពានលំដាប់អន្តរជាតិដ៏ធំសម្រាប់ប្រវត្តិសាស្ត្រកម្ពុជា នោះគឺពាន AFC Challenge League។ ព្រះខ័នរាជស្វាយរៀង ត្រូវការឈ្នះតែ ១ ប្រកួតទៀតប៉ុណ្ណោះ គឺការប្រកួតវគ្គផ្តាច់ព្រ័ត្រទល់នឹងក្រុម FK Arkadag នៅពហុកីឡដ្ឋានជាតិមរតកតេជោ ថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០២៥ ដើម្បីក្លាយជាជើងឯកពានរង្វាន់ក្លិបអាស៊ីលំដាប់ទី ៣។

ប្រសិនបើ ព្រះខ័នរាជស្វាយរៀង ពិតជាអាចឈ្នះពានទាំង ៣ នេះមែន នោះនឹងក្លាយជាកំណត់ត្រាថ្មីមួយទៀតសម្រាប់ក្រុមបាល់ទាត់កម្ពុជា ដោយពួកគេនឹងក្លាយជាក្រុមដំបូងគេ ដែលអាចឈ្នះពានលីគ ខាប់ និងពានកម្រិតអាស៊ីក្នុងរដូវកាលតែមួយ៕

ក្រុមព្រះខ័នរាជស្វាយរៀងឈ្នះលីគកំពូលកម្ពុជារដូវកាល ២០២៣-២០២៤

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

រាជរដ្ឋាភិបាល តែងបន្តលើកកម្ពស់លក្ខខណ្ឌការងារ សិទ្ធិសេរីភាព និងអត្ថប្រយោជន៍ប.ស.ស តាមរយៈសកម្មភាពមន្ត្រី

ព័ត៌មានជាតិ៤ ម៉ោង មុន

ការបង់ភាគទាន ប.ស.ស គឺធ្វើតាមកម្មវិធីធនាគារដៃគូតែមួយគត់ មិនមានការបង់តាម QR Code ឡើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងអប់រំ នឹងរៀបចំមហាសន្និបាតវិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជា លើកទី៥ នៅពាក់កណ្តាលខែមិថុនា

ជីវិតកម្សាន្ដ៦ ម៉ោង មុន

ឱក សុគន្ធកញ្ញា ប្រាប់អ្នកស្គាល់ខ្លួនប្រុងប្រយ័ត្ន ក្រោយមានអ្នកបន្លំអត្តសញ្ញាណ និងគណនីហ្វេសប៊ុក

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អាមេរិក​ទំនង​បង្កើន​សម្ពាធ​ទណ្ឌកម្ម​លើរុស្ស៊ី ក្រោយ​ទាញ​អ៊ុយក្រែន​ចូលកិច្ច​ព្រម​ព្រៀងរ៉ែ​

Sokha Hotels

ព័ត៌មានពេញនិយម