ជីវិតកម្សាន្ដ
ទើបផ្ទុះល្បីថា ឈិន ឡុង មានកូនម្នាក់ទៀតជាមួយប្រពន្ធមុន ប៉ុន្តែរក្សាអាថ៌កំបាំងនេះអស់៣០ឆ្នាំ
តារាសម្តែងប្រកបដោយទេពកោសល្យហុងកុង លោក Jackie Chan ឬទស្សនិកជនស្គាល់ថា «ឈិនឡុង» កំពុងប្រឈមនឹងពាក្យចចាមអារ៉ាមថ្មីមួយទៀត ដែលថា លោកបានលួចលាក់មានកូនប្រុសម្នាក់ទៀតជាមួយតារាសម្តែងតៃវ៉ាន់ នាង Lu Hsiu Ling ដែលជាអតីតភរិយា។ ប៉ុន្តែបានរក្សាទុកជាអាថ៌កំបាំងអស់រយៈពេលជាង៣០ឆ្នាំ មុនពេលទៅរៀបការជាមួយភរិយាថ្មីម្នាក់ទៀត។

ការជជែកដេញដោលបានលេចឡើងនៅលើបណ្តាញសង្គម «Weibo» របស់ចិន កាលពីរសៀលថ្ងៃចន្ទ ដោយក្លាយជាប្រធានបទមួយក្នុងចំណោមប្រធានបទដែលបានពិភាក្សាច្រើនបំផុតរបស់ថ្នាលបច្ចេកវិទ្យានេះ ដោយមានអ្នកចូលមើលជាង៣លានដង និងមានការបញ្ចេញមតិរាប់សែនឯណោះ។
ពាក្យចចាមអារ៉ាមនោះ បានចុះផ្សាយថា ជាច្រើនឆ្នាំមុន Lu Hsiu Ling និង Jackie Chan មានកូនប្រុសម្នាក់ជាមួយគ្នា។ ប៉ុន្តែ តារាប្រុសរូបនោះបានរៀបការជាមួយតារាសម្ដែងតៃវ៉ាន់គឺនាង Joan Lin នៅពេលនោះ ទើបអ្នកទាំងពីរលួចរក្សាទំនាក់ទំនង និងកូនរបស់ពួកគេជាអាថ៌កំបាំងអស់រយៈពេលជាង ៣០ឆ្នាំ។ ទោះបីជាបែបណា អតីតគូស្នេហ៍នេះ រក្សាភាពស្ងប់ស្ងាត់មិនបានធ្វើអត្ថាធិប្បាយជាសាធារណៈ ជុំវិញការចោទប្រកាន់ដែលកំពុងតែលេចឡើងនោះទេ។
តារាភាពយន្ត «ឈិនឡុង» បានរៀបការជាមួយ Joan Lin ក្នុងឆ្នាំ ១៩៨២ ហើយប្តីប្រពន្ធនេះមានកូនប្រុសតែម្នាក់គត់ឈ្មោះ Jaycee Chan ។ លោកក៏មានកូនស្រីមិនផ្លូវការ ជាមួយនឹងតារាសម្ដែងហុងកុង Elaine Ng ដែលបានគ្រងមកុដបវរកញ្ញាអាស៊ីឆ្នាំ ១៩៩០។ ប៉ុន្តែកូនស្រីក្រៅខោនោះ លោកពុំទទួលស្គាល់នាងឡើយ និងបានកាត់កាលចោលដោយពុំដែលអើពើ ឬបន្សល់ទុកមរតកឲ្យនាងសូម្បីតែបន្តិចណា។
ឈិនឡុង គឺជាតារាសម្ដែងជើងចាស់ដែលបច្ចប្បន្ននេះឈានចូលវ័យ៧១ឆ្នាំហើយ លោកត្រូវបានគេចាត់ទុកថា ជាតារាក្បាច់គុនដ៏ល្បីម្នាក់ក្នុងប្រវត្តិសាស្ត្រភាពយន្តហុងកុង-ចិន។
ក្នុងអាជីពជាងប្រាំមួយទសវត្សរ៍មកនេះ តួកុនរូបនេះបានបង្ហាញខ្លួនក្នុងភាពយន្តក្នុងនិងក្រៅប្រទេសជាង ១៥០។ មិនតែប៉ុណ្ណោះ លោកក៏ទទួលបានការទទួលស្គាល់យ៉ាងទូលំទូលាយ ជាមួយនឹងតួនាទីឈានមុខគេ នៅក្នុងរឿងកំប្លែងបែបកំប្លែងកុងហ្វូ «Snake in the Eagle’s Shadow» នាឆ្នាំ ១៩៧៨ អមដោយខ្សែភាពយន្តសកម្មភាពស្រដៀងគ្នានោះ បានពង្រឹងកិត្តិនាមរបស់តារាប្រុសកាន់តែឈានទៅមុខមួយកម្រិតថែមទៀត។ ក្រោយមក ឈិនឡុងទទួលបានភាពល្បីល្បាញជាអន្តរជាតិ សម្រាការសម្ដែងនៅក្នុងរឿង «Rush Hour« ដែលជាខ្សែភាពយន្តបែបកំប្លែងអាមេរិក៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកគ្រូបង្រៀនចិនម្នាក់ ក្លាយជាបុគ្គលល្បីមិនដឹងខ្លួន ព្រោះមុខមាត់ស្រដៀង Liu Yifei ពេក
-
កីឡា១០ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


