ព័ត៌មានជាតិ
មន្ត្រីជាង ១០០នាក់បានលប់ឈ្មោះ ដាក់ឱ្យចូលនិវត្តន៍ និងលាឈប់ក្រោយសភាធ្វើកំណែទម្រង់អភិបាលកិច្ច
ប្រធានសភា សម្ដេចសភាធិបតី ឃួន សុដារី បានឱ្យដឹងថាក្នុងរយៈពេល២០ខែមកនេះបន្ទាប់ពីសភាធ្វើកំណែទម្រង់ និងលើកម្ពស់អភិបាលកិច្ចល្អមានមន្ត្រីជាង១០០នាក់ត្រូវបានលប់ឈ្មោះចេញពីក្របខណ្ឌការងារ ដាក់ឱ្យចូលនិវត្តន៍ ឬស្នើលាឈប់ដោយខ្លួនឯង។

លើកឡើងក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្ដីពីការត្រួតពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងស្ថាប័ន នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥នេះ នៅសាលប្រជុំអាគាររដ្ឋបាលសភាថ្មី សម្ដេចសភាធិបតី ឃួន សុដារី ថាក្នុងចំណោមមនុស្សជាង១០០នាក់នោះមានឈ្មោះខ្មោច២០នាក់ និងក្រៅពីនោះមានមួយចំនួនរកឃើញថាទៅធ្វើការងារផ្សេងពីការការងារនៅអគ្គលេខាធិការដ្ឋានសភា។
សម្ដេចថា៖ «អ្នកខ្លះពេលដែលវិភាគមុខងារទៅរកឃើញ។ កាលមុនស្រួលត្រង់ថាមានឈ្មោះក្របខណ្ឌទៅតែទៅធ្វើការងារផ្សេងទៅដើម្បីបង្គ្រប់ចំណាយឬអីផ្សេងទៅខ្ញុំអត់ដឹងទេតែឥឡូវអត់បាន។ ដល់អត់បានចឹងខ្ចិលគាត់សុំឈប់តែម្ដង អ្នកខ្លះគាត់សុំព្យួរការងារ»។

សម្ដេចបន្ថែមថាវិធាននេះបានចូលរួមចំណែកដ៏សំខាន់ក្នុងការសន្សំថវិការជាតិ ពង្រឹងប្រសិទ្ធភាពការងារ ការលើកកម្ពស់គោលការណ៍ជ្រើសរើសមន្ត្រីដោយផ្អែកលើស្នាដៃនិងសមត្ថភាព ភាពយុត្តិធម៌ គណនេយ្យភាព តម្លាភាព ឱកាសស្មើគ្នាក្នុងការទទួលបានការលើកទឹកចិត្ត និងជំរុញកំណែទម្រង់ឱ្យកាន់តែមានប្រសិទ្ធភាពដោយមិនមានការរើសអើង៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២៤ ម៉ោង agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


