ព័ត៌មានអន្ដរជាតិ
ចារកម្មកូរ៉េខាងត្បូង៖ ទាហានកូរ៉េខាងជើងដែលចេញច្បាំងឲ្យរុស្ស៊ី ស្លាប់៦០០នាក់
ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិរបស់កូរ៉េខាងត្បូង (NIS) បានរាយការណ៍ថា ទាហានកូរ៉េខាងជើងប្រមាណ ៦០០នាក់ត្រូវបានសម្លាប់ ខណៈកំពុងជួយប្រយុទ្ធឲ្យរុស្ស៊ីប្រឆាំងនឹងប្រទេសអ៊ុយក្រែន។

ព័ត៌មាននេះ ត្រូវបានបង្ហាញក្នុងអំឡុងពេលសន្និសីទបិទទ្វារទៅកាន់សមាជិកសភាកូរ៉េខាងត្បូងនៅថ្ងៃទី៣០ខែមេសាឆ្នាំ២០២៥នេះ។ លោក Lee Seong-kweun សមាជិកនៃគណៈកម្មាធិការស៊ើបការណ៍សម្ងាត់របស់សភា បានប្រាប់អ្នកយកព័ត៌មានថា៖ «រហូតមកដល់ពេលនេះ ការស្លាប់និងរបួសនៃទាហានកូរ៉េខាងជើងត្រូវបានគេប៉ាន់ប្រមាណថាមានប្រហែល ៤ ៧០០នាក់ រួមទាំងអ្នកស្លាប់ប្រហែល ៦០០នាក់»។
លោក Lee បានបញ្ជាក់ទៀតថា កូរ៉េខាងជើងបានដាក់ពង្រាយកងកម្លាំងខ្លួនប្រមាណ ១៨ ០០០នាក់ជួយរុស្ស៊ី ដោយចែកចេញជាពីរដំណាក់កាល ហើយក្រោយរយៈពេល៦ខែក្នុងសមរភូមិ កងកម្លាំងកូរ៉េខាងជើងបានបង្កើនសមត្ថភាពប្រយុទ្ធរបស់ខ្លួនគួរឲ្យកត់សម្គាល់ ពោលគឺកាន់តែមានជំនាញក្នុងការប្រើប្រាស់ប្រព័ន្ធសព្វាវុធថ្មី រួមទាំងយន្តហោះគ្មានមនុស្សបើកផងដែរ។
គួររឭកថា កូរ៉េខាងជើងបានបញ្ជាក់ជាផ្លូវការនូវការចូលរួមផ្នែកយោធារបស់ខ្លួននៅក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនកាលពីដើមសប្តាហ៍នេះ ដោយប្រាប់ថា កងទ័ពខ្លួនត្រូវបានដាក់ពង្រាយដើម្បីជួយរុស្ស៊ីក្នុងការដណ្តើមយកតំបន់ Kursk មកវិញ។ ការដាក់ពង្រាយនេះ គឺជាផ្នែកមួយនៃសន្ធិសញ្ញាការពារគ្នាទៅវិញទៅមកឆ្នាំ២០២៤ រវាងកូរ៉េខាងជើង និងរុស្ស៊ី ក្នុងអំឡុងពេលមានជម្លោះជាមួយសត្រូវ។
បន្ថែមពីលើការគាំទ្រផ្នែកយោធា ចារកម្មកូរ៉េខាងត្បូងបានលើកឡើងថា កូរ៉េខាងជើងបានផ្គត់ផ្គង់ដល់រុស្ស៊ីនូវសព្វាវុធ យន្តហោះគ្មានមនុស្សបើក និងបច្ចេកវិទ្យាផ្កាយរណប ដើម្បីជាថ្នូរនឹងជំនួយសេដ្ឋកិច្ច និងឧបករណ៍យោធាទំនើបៗ៕
ដោយ៖ ឈាង
ចុចអាន៖ អន្តរជាតិប្រតិកម្មខ្លាំងៗ ក្រោយកូរ៉េខាងជើង ទទួលស្គាល់ បញ្ជូនទ័ពទៅជួយច្បាំងរុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


