ព័ត៌មានជាតិ
ព្រឹត្តិការណ៍ ២៨ វិច្ឆិកាអាចគ្រប់គ្រងបាន តែមិនទាន់បញ្ចប់ទេ
សម្តេចតេជោ ហ៊ុន សែនថ្លែងចេញពីគេហដ្ឋាន តាមរយៈប្រព័ន្ធវីដេអូ នៅព្រឹកនេះថា ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកាពេលនេះអាចគ្រប់គ្រងស្ថានការបាន តែមិនទាន់អាចប្រកាសបញ្ចប់បានទេ វាអាចកើតមានរលកទីពីរទីបីបាន។
សម្តេចបញ្ជាក់ថា ទោះបីកើតមានព្រឹត្តិការណ៍ឆ្លងចូលសហគមន៍លើកដំបូងនេះ ក៏មិនមានការហាមប្រជាជនធ្វើដំណើរដែរ តែត្រូវមានការប្រុងប្រយ័ត្ន ចៀសវាងការជួបជុំ ដែលអាចបង្កការចម្លងបន្ថែមទៀត។
សរុបអ្នកឆ្លងកូវីដ ១៩ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា គិតពីថ្ងៃ ២៨ វិច្ឆិកាដល់ ១៤ ធ្នូ ២០២០ សរុបមានចំនួន ៤១ នាក់ (ស្រី ១៩ នាក់ និងប្រុស ២២ នាក់)។ នៅព្រឹកនេះអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ ២៨ វិច្ឆិកាចំនួន ០៣ នាក់ បានជាសះស្បើយ រួមមានលោក ឆែម សាវុធ អគ្គនាយពន្ធនាគារនៃក្រសួងមហាផ្ទៃ និងមនុស្សពីរនាក់ទៀត ដែលពាក់ព័ន្ធនឹងក្រុមគ្រួសាររបស់លោក៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ៨ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ