Connect with us

ព័ត៌មានជាតិ

កម្ពុជា ទទួលបានអត្ថប្រយោជន៍ពីគម្រោង៦៧ ដែលមានទឹកប្រាក់ជាង២០លានដុល្លារពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង

បានផុស

នៅ

នេះ គឺជាការបញ្ជាក់របស់លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបបត្តិការអន្តរជាតិកម្ពុជា នៅក្នុងសារលិខិតអបអរសារទរ “ទិវាសប្តាហ៍កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឆ្នាំ២០២២” ដែលត្រូវបានផ្សព្វផ្សាយដោយក្រសួងការបរទេសនាព្រឹកនេះ។ 

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអះអាងថា ៖«យើងចាំបាច់ត្រូវទទួលស្គាល់នូវការកើនឡើងនូវភាពសំខាន់នៃតំបន់មេគង្គ-ឡានឆាង ដែលជា”ប៉ូលកំណើន” នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកដ៏មានថាមភាព ដោយផ្អែកលើភាពសំខាន់នៃភូមិសាស្រ្តយុទ្ធសាស្ត្រ ទំហំសេដ្ឋកិច្ច និងសក្តានុពលទីផ្សារដ៏មហិមា»។ លោកថា កិច្ចសហការយ៉ាងជិតស្និទ្ធ និងសាមគ្គីភាពរបស់កម្ពុជានៅក្នុងរយៈពេលប្រាំមួយឆ្នាំកន្លងមក បានអនុញ្ញា​តឱ្យកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង រក្សាបានសន្ទុះអភិវឌ្ឍន៍ ជំរុញសេដ្ឋកិច្ចបំពេញបន្ថែម និងពង្រឹងទំនាក់ទំនងរវាងប្រជាជន និងវប្បធម៌ ដែលជាធាតុផ្សំដ៏សំខាន់ក្នុងការកសាងសហគមន៍មួយឱ្យកាន់តែបើកចំហ ប្រកបដោយបរិយាបន្ន និងចីរភាព និងមានអនាគតរួមគ្នាប្រកប ដោយសន្តិភាព និងវិបុលភាព។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បញ្ជាក់ថា កម្ពុជា ទើបតែបានបញ្ចប់ការអនុវត្តផែនការសកម្មភាពប្រាំឆ្នាំ (២០១៨-២០២២) ហើយកំពុងរៀបចំកិច្ចសហប្រតិបត្តិការនាដំណាក់ កាលបន្ទាប់ ដោយផ្តោតលើរបៀបវារៈអភិវឌ្ឍន៍ដែលយកសំខាន់លើប្រជាជន។ ក្នុងគោលបំណងធានានូវប្រភពកំណើនថ្មី ស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចសកល និងតំបន់មានការវិវត្តយ៉ាងឆាប់រហ័ស កម្ពុជាផ្តោតការយកចិត្តទុកដាក់លើសម្រេចឱ្យបាននូវខ្សែក្រវ៉ាត់អភិវឌ្ឍន៍សេដ្ឋកិច្ចមេគង្គ-ឡានឆាង និងច្រករបៀងពាណិជ្ជកម្មអន្តរជាតិថ្មីតាមផ្លូវគោក-សមុទ្រ សំដៅលើកកម្ពស់ និងពង្រឹងកិច្ចខិតខំប្រឹងប្រែងនៃការធ្វើសមាហរណកម្មនៅក្នុងតំបន់។ កម្ពុជា បានកត់សម្គាល់ថា តម្រូវការអភិវឌ្ឍ នឹងបណ្តាលឱ្យមានផលប៉ះពាល់ដល់ធនធានធម្មជាតិ។ ដូច្នេះហើយ កម្ពុជា នឹងប្រឹងប្រែងរួមសហការគ្នាលើការគ្រប់គ្រងប្រកបដោយចីរភាពនូវធនធានទឹក និងការគ្រប់គ្រងគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងបាតុភាពអាកាសធាតុដ៏ធ្ងន់ធ្ងរផ្សេងៗទៀត។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន មានសេចក្តីរីករាយផងដែរ ដោយបានឃើញការបំពេញបន្ថែមនៃកិច្ចសហប្រតិ បត្តិការមេគង្គ-ឡានឆាង ជាមួយនឹងយន្តការអនុតំបន់មេគង្គដទៃទៀត ជាពិសសកិច្ចសហប្រតិបត្តិការអេកម៉ិក និងមហាអនុតំបន់មេគង្គ ក្នុងការជំរុញការផ្លាស់ប្តូរអនុតំបន់ និងកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន។ តាមរយៈមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង កម្ពុជាទទួលបានអត្ថប្រយោជន៍ពីគម្រោងចំនួន៦៧ ដែលមានទំហំទឹកប្រាក់សរុបប្រមាណជាង២០ លានដុល្លារអាមេរិក ដោយបានគាំទ្រសកម្មភាពកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយក្នុងវិស័យអភិវឌ្ឍន៍ជនបទ ការកាត់បន្ថយភាពក្រីក្រ ធនធានទឹក កសិកម្ម ការតភ្ជាប់ផ្លូវអាកាស ការអប់រំ ការអភិរក្សបេតិកភណ្ឌវប្បធម៌ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រីជាដើម។

ស្ថិតក្នុងកាលៈទេសៈនៃការរាតត្បាតនៃជំងឺកូវីដ-១៩ និងវិបត្តិសុខាភិបាលសកល កម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់ប្រទេសចិន តាមរយៈការបង្កើតសហគមន៍សុខភាពសាធារណៈមេគង្គ-ឡានឆាង និងតួនាទីឈានមុខក្នុងការផ្តល់ឱសថ ការផ្គត់ផ្គង់សម្ភារៈវេជ្ជសាស្ត្រ និងវ៉ាក់សាំងកូវីដ-១៩ រាប់លានដូស មកកាន់បណ្តាប្រទេសមេគង្គបានទាន់ពេលវេលា ជាពិសេសសម្រាប់កម្ពុជាគឺបានរួមចំណែកដល់ភាពជោគជ័យក្នុងការអនុវត្តយុទ្ធនាការជាតិចាក់វ៉ាក់សាំងដោយសម្រេចបានអត្រាចាក់វ៉ាក់សាំងប្រមាណ៩២ ភាគរយ និងការបើកប្រទេសឡើងវិញ។ សមិទ្ធផលទាំងនេះគឺជាសក្ខីភាពដ៏រឹងមាំនៃប្រសិទ្ធភាព និងភាពពាក់ព័ន្ធនៃក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។ 

ប្រមុខការទូតកម្ពុជាបានបញ្ជាក់ថា ស្របពេលដែលកម្ពុជាជាប្រធានអាស៊ាននាឆ្នាំនេះ យន្តការកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងនឹងកាន់តែរួមចំណែកដល់សមាសភាគអភិវឌ្ឍន៍ដ៏រឹងមាំ សំដៅធានាឱ្យអាស៊ានបន្តទទួលបានភាពរស់រវើក ក្នុងស្មារតីពិតប្រាកដនៃសហគមន៍មួយដែលមានអនាគតរួមគ្នា៕

ដោយ ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

កាយឫទ្ធិនារីកម្ពុជា ធ្វើពិធីសច្ចាបញ្ចូលសមាជិកថ្មីលើកទី៣៣ ចំនួន៣៨៤រូប នៅ​សាខា​ខេត្តកំពត

សន្តិសុខសង្គម៥ ម៉ោង មុន

អាហារដ្ឋាន យីហោ “ពេជ្រ ចរណៃ” ត្រូវ​បាន​អណ្តាត​ភ្លើង​លេប​ត្របាក់ អស់​សម្ភារៈ​ខាង​ក្នុងស្ទើរ​ទាំងស្រុង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

គណបក្ស​ Bhumjaithai ដក​ខ្លួនចេញ​​​ពីរដ្ឋាភិបាល​ចម្រុះ​ដឹកនាំ​ដោយ​បក្ស​ភឿថៃ​​

ចរាចរណ៍៧ ម៉ោង មុន

​ជិះម៉ូតូឌុបប្រពន្ធទៅពិនិត្យផ្ទៃពោះជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ប្តី ប្រពន្ធរបួសស្រាល

ព័ត៌មានជាតិ៨ ម៉ោង មុន

អាជ្ញាធរសង្កាត់ភ្នំពេញថ្មី ថាមិនចង់ឃើញអំពើជួញដូរផ្លូវភេទលើកុមារ កើតឡើងក្នុងសហគមន៍ខ្លួនឡើយ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ឆ្ងល់​អត់ ហេតុអ្វី​​មីស៊ីលភាគច្រើនត្រូវ​បាន​បាញ់នៅពេលយប់ជាជាងពេល​ថ្ងៃ ក្នុងអំឡុងពេលសង្គ្រាម?

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​រុះ​រើ​​គណៈរដ្ឋមន្ត្រីថៃ គ្រោងធ្វើនៅថ្ងៃសុក្រ ​រដ្ឋាភិបាល​ចម្រុះ​ថៃ​អាចជាប់គាំ​ងជា​​​​ថ្មី​ ​

ព័ត៌មានជាតិ១៦ ម៉ោង មុន

មហាជនប្រមាណ១៥ម៉ឺននាក់ ចូលរួមដើរថ្មើរជើង បង្ហាញការរួមគ្នាជាធ្លុងមួយ គាំទ្ររដ្ឋាភិបាល និងកងទ័ពជួរមុខ 

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

គណបក្ស​ Bhumjaithai ដក​ខ្លួនចេញ​​​ពីរដ្ឋាភិបាល​ចម្រុះ​ដឹកនាំ​ដោយ​បក្ស​ភឿថៃ​​

Sokha Hotels

ព័ត៌មានពេញនិយម