Connect with us

ព័ត៌មានជាតិ

សម្តេច ស ខេង៖ ក្រសួងស្ថាប័នណាមានមន្ត្រីប្រើប្រាស់គ្រឿងញៀន ប្រធានអង្គភាពក៏រួមចំណែកទទួលខុសត្រូវ

បានផុស

នៅ

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានណែនាំដល់ក្រសួងស្ថាប័នទាំងអស់ឱ្យប្រឹងប្រែងអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដោយចាត់ទុកការងារនេះជាលក្ខណៈសម្បត្តិមួយអាទិភាព។ករណីមានមន្ត្រីប្រើប្រាស់គ្រឿងញៀន ប្រធានអង្គភាពក៏រួមចំណែកទទួលខុសត្រូវ ក៏ដូចជាការដាក់ពិន័យជាដើម។

សម្តេចក្រឡាហោម មានប្រសាសន៍បែបនេះក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០២១ និងលើកទិសដៅការងារសម្រាប់ ឆ្នាំ២០២២ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចក្រឡាហោម បានបន្តថា « ប្រសិនជាក្នុងវិស័យការពារជាតិ កងទ័ព កងពល វិរៈសេនាតូច វិរៈសេនាធំ រហូតដល់អនុសេនាតូច អនុសេនាធំឡើងទៅ បើពួកគាត់គ្រប់គ្រងខ្លួនមិនបាន ហើយប៉ះពាល់គ្រឿងញៀនមានន័យថាគាត់ប្រយុទ្ធប្រឆាំងគ្រឿងញៀនមិនបានជោគជ័យនោះទេ។ ទន្ទឹមនឹងនេះ ក្រសួងសំខាន់ៗក៏ដូចគ្នាផងដែរ គឺចាប់តាំងពីការិយាល័យ រហូតដល់នាយកដ្ឋាន អគ្គនាយកដ្ឋាន និងក្របខណ្ឌក្រសួងទាំងមូលត្រូវប្រឹងប្រែងអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿង​ញៀន ដោយចាត់ទុកការងារនេះជាលក្ខណៈសម្បត្តិមួយ ករណីមានមន្ត្រីប្រើប្រាស់គ្រឿងញៀនប្រធានអង្គភាពក៏រួមចំណែកទទួលខុសត្រូវ ក៏ដូចជាការដាក់ពិន័យ»។

សម្តេចក្រឡាហោម បានណែនាំបន្ថែមទៀតថា ក្រសួង-ស្ថាប័ន អង្គភាព ជាសមាជិករបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឬមិនមែនជាសមាជិក ជាពិសេសកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវបន្តអនុវត្តសកម្មភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងវិស័យជំនាញរបស់ខ្លួនស្របតាមផែនការ និងគោលនយោបាយយុទ្ធសាស្ត្រ និងផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៧ របស់រាជរដ្ឋាភិបាល។ ក្នុងនោះស្ថាប័ន អង្គភាព ទោះបីជាសមាជិករបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឬមិនមែនជាសមាជិក ក៏ដូចជាវិស័យដទៃទៀតត្រូវការពារប្រយុទ្ធប្រឆាំងគ្រឿងញៀន ការពារបុគ្គលិកមន្ត្រីរាជការរបស់ខ្លួន ក្នុងអង្គភាពឱ្យបានល្អប្រសើរ គឺប្រៀបបាននឹងការចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងក្របខណ្ឌទូទាំងប្រទេសដែរ។

សម្តេចក្រឡាហោម ស ខេងបាន បន្តលើកទឹកចិត្តឱ្យធ្វើការផ្សព្វផ្សាយអប់រំពីផលប៉ះពាល់នៃគ្រឿងញៀន ឱ្យបានផុលផុស និងគ្រប់គោលដៅ ជាពិសេសនៅតាមបណ្តាញផ្សព្វផ្សាយព័ត៌មាន សិល្បករ សិល្បការិនី តាមបណ្តាញទំនាក់ទំនងសង្គម ត្រូវបង្ហាញឱ្យបានច្រើនដល់យុជនអំពីហានិភ័យ នៃផលប៉ះពាល់របស់គ្រឿងញៀនទៅលើសុខភាព ដែលជាគន្លឹះមួយដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៤ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៥ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម