Connect with us

ព័ត៌មានជាតិ

មន្ទីរវប្បធម៌ខេត្តកំពង់ស្ពឺ រៀបចំប្រណាំងរទេះសាឡីគោលឿនឡើងវិញ

បានផុស

នៅ

លោក ស៊ុន មានជ័យ ប្រធាន​មន្ទីវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ដោយបានការអនុញ្ញាតជាគោលការណ៍ពីរដ្ឋបាលសាលាខេត្តកំពង់ស្ពឺ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ខេត្តកំពង់ស្ពឺ និងសមាគមគោខេត្តកំពង់ស្ពឺ នឹងរៀបចំពិធីប្រណាំងរទេះសាឡីគោលឿនឡើងវិញ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២នេះ នៅភូមិដែកភ្លើង ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ុន មានជ័យ បានឱ្យ “កម្ពុជាថ្មី” ដឹងនៅរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ នេះថា ការរៀបចំប្រណាំងរទេះសាឡីគោលឿនឡើងវិញនេះ បន្ទាប់ពីខកខានអស់រយៈពេលពីរឆ្នាំ កាលពីឆ្នាំ ២០២០ និងឆ្នាំ២០២១ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩។

លោក ស៊ុន មានជ័យ បានឱ្យដឹងបន្តថា ដើមឡើយ សមាគមគោខេត្តកំពង់ស្ពឺ តែងណាត់គ្នាប្រណាំងរទេះសាឡីគោកម្សាន្តនាឱកាសមុនពិធីបុណ្យចូលឆ្នាំ មិនមែនជាការភ្នាល់ប្រាក់អ្វីនោះទេ។ ដោយឃើញសារៈសំខាន់ អាចជាប្រពៃណី និង​ដើម្បីទាក់ទាញទេសចរជាតិ អន្តរជាតិទៀតនោះ មន្ទីរវប្បធម៌ សហការជាមួយ ស.ស.យ.ក បានរៀបចំការប្រណាំងនេះ កាន់តែអធិកអធម ដោយមានផ្ដល់ជា ជយលាភី ប័ណ្ណសរសើរ និងថវិកាអមមួយចំនួន។

ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ បញ្ជាក់ថា មន្ទីរបានសហការជាមួយនឹងសមាគមគោកំពង់ស្ពឺរៀបចំការប្រណាំងរទេះសាឡីគោលឿនេះបានចំនួន ៧ លើករួចមកហើយ។ ក្នុងឱកាស ពិធីប្រណាំងឡើងវិញនេះ លោកសូមអញ្ជើញសាធារណជនចូលរួមទស្សនាកម្សាន្តដោយរីករាយ និងប្រកបដោយការអនុវត្តវិធានការ ៣កុំ ៣ការពារ ដើម្បីបង្ការការឆ្លងជំងឺកូវីដ-១៩៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៥ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៦ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ៧ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា៨ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម