Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ណែនាំឲ្យធានាការពារសន្តិសុខ សណ្ដាប់ធ្នាប់ឲ្យបានល្អជូនពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់ក្រសួង-ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវខិតខំធានាការពារសន្តិសុខ សណ្ដាប់ធ្នាប់ឲ្យបានល្អជូនប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាឆ្នាំនេះ។ ​នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២២នេះ។

សេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានណែនាំឲ្យក្រសួង-ស្ថាប័ន កងកម្លាំងមានសមត្ថកិច្ចគ្រប់ផ្នែកពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវខិតខំធានាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈឲ្យបានល្អប្រសើរ​ជូនប្រជាពលរដ្ឋ។

លើសពីនេះទៀត ត្រូវបន្តជំរុញការផ្សព្វផ្សាយសេចក្ដីណែនាំ របស់ក្រសួងសុខាភិបាល ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលដែនដី ស្ដីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងជូនពរដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ វិស័យឯកជន និងជនរួមជាតិខ្មែរគ្រប់រូប ដែលកំពុងរស់នៅក្នុង និងក្រៅប្រទេស សូមទទួលបាននូវសុខភាពល្អ ជោគជ័យ សិរីសួស្ដី ជ័យមង្គល និងវិបុលសុខ ជារៀងដរាបតទៅ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម