ព័ត៌មានជាតិ
ក្រសួងកសិកម្មដាក់ចេញវិធានការ ៥ ចំណុច ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ សត្វព្រៃ
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ចេញវិធានការចំនួន ៥ ចំណុចក្នុងការពង្រឹងទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ សត្វព្ រៃនិងជលផល ដើម្បីធានាបាននូវការលើកកម្ពស់ប្រសិទ្ធភាព និងនិរន្តភាពការគ្រប់គ្រងធនធាន ធម្មជាតិ។

លោក វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃទី៥ មេសា ថា វិធានការចំនួន ៥ ចំណុច ក្នុងនោះរួមមាន៖
១. នាំឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិដឹកនាំ និងសម្របសម្រួលកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីធានាបាននូវការប្រើប្រាស់កម្លាំងសរុប និងមធ្យោបាយចាំបាច់នានាក្នុងការថែរក្សាការពារធនធានព្រៃឈើ សត្វព្រៃ និងធនធានជលផលក្នុងដែនសមត្ថកិច្ច របស់ខ្លួនប្រកបដោយឆន្ទៈម្ចាស់ការ និងស្មារតីទទួលខុសត្រូវ។
២. ត្រូវទប់ស្កាត់ការកាប់រាន ដុត ឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃ និងដីព្រៃលិចទឹក ដោយចាត់វិធានការគ្រប់គ្រង ត្រួតពិនិត្យនូវការធ្វើសន្តិធិ ការធ្វើចរាចរ និងការកែច្នៃផលជសព្រៃឈើគ្រប់ប្រភេទ ព្រមទាំងទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលគ្រប់ប្រភេទផងដែរ។

៣. ក្នុងករណីប្រទះឃើញបទល្មើសជាក់ស្តែង ត្រូវចាត់វិធានការទប់ស្កាត់ និងបង្ក្រាបជាបន្ទាន់ តាមដែន សមត្ថកិច្ចរៀងៗខ្លួន ចៀសវាងទុកឱ្យបទល្មើសទាំងនោះរីករាលដាលកាន់តែធំ និងពិបាកក្នុងការដោះស្រាយ។ ប្រសិនបើបទល្មើសមានទ្រង់ទ្រាយធំ មានលក្ខណៈស្មុគស្មាញ ត្រូវរាយការណ៍ និងសុំអន្តរាគមន៍ដោយផ្ទាល់មក ក្រសួង ស្ថាប័ននៅថ្នាក់ជាតិ ដើម្បីមានវិធានការ និងរូមគ្នាដោះស្រាយតាមនីវិធីជាធរមាន។
៤. ក្នុងករណីមានបទល្មើសធ្ងន់ធ្ងរ ក្រសួង-ស្ថាប័នថ្នាក់ជាតិនឹងចាត់ថ្នាក់ក្រោមជាតិរួមជាមួយអង្គភាពជំនាញចុះសហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីចាត់វិធានការទប់ស្កាត់ និងបង្រ្កាបឱ្យបានទាន់ពេលវេលា។ ក្នុងករណីមិនអាចដោះស្រាយបាន ក្រសួង ស្ថាប័ននៅថ្នាក់ជាតិ និងស្នើសុំអនុសាសន៍ដឹកនាំពីប្រមុខរាជរដ្ឋាភិបាល ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។

៥. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងចាត់ថ្នាក់ដឹកនាំរៀបចំកិច្ចប្រជុំត្រួតពិនិត្យ វាយតម្លៃលើការអនុវត្ត និងរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល អំពីលទ្ធផលទទួលបានជាប់ជាប្រចាំរៀងរាល់ចុងខែ។
លោករដ្ឋមន្ត្រីបានណែនាំឱ្យអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ជាប្រធានគណៈបញ្ជាការឯកភាពរាជធានី-ខេត្ត ត្រូវអនុវត្តឱ្យមានប្រសិទ្ធភាពដោយស្មារតីទទួលខុសត្រូវខ្ពស់ៗ៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១០ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់