ព័ត៌មានជាតិ
ទេសរដ្ឋមន្ត្រី លី ធុជ ទទួលជួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅកម្ពុជា និងគណៈប្រតិភូសកម្មភាពមីនប្រទេសហ្វីលីពីន
រសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ នៅទីស្នាក់អាជ្ញាធរមីន លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Amelita Aquino ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅកម្ពុជា និងគណៈប្រតិភូសកម្មភាពមីនប្រទេសហ្វីលីពីន ដឹកនាំដោយលោក Hussein Munoz សមាជិករដ្ឋសភានៃតំបន់ស្វយ័ត Bangsamoro (Muslim Mindanao) ដើម្បីស្វែងយល់អំពីការគ្រប់គ្រងវិស័យសកម្មភាពមីននៅកម្ពុជា។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងបានថ្លែងអំណរគុណដល់រដ្ឋាភិបាលហ្វីលីពីន ដែលបានចូលរួមបញ្ជូនកងកម្លាំងរក្សាសន្តិភាពមកកម្ពុជា ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ (UNTAC) ក្នុងកំឡុងពេលដែលប្រទេសកម្ពុជាកំពុងជួបនូវបញ្ហាអស្ថិរភាព។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី លី ធុជ បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្រោមទទួលបានជ័យជម្នះពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ជាពិសេសការទទួលបាននូវសុខសន្តិភាពពេញលេញក្រោមគោលនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី។
លោកបានបន្តទៀតថា សមិទ្ធផលសម្រេចបានរយៈពេល ៣០ឆ្នាំនេះ បានមកពីការយកចិត្តទុកដាក់ និងការចូលរួមគាំទ្រពីដៃគូអភិវឌ្ឍន៍ និងប្រទេសជាមិត្ត ដែលបានរួបរួមគ្នាដោះស្រាយក្នុងការផ្តល់ដីមានសុវត្ថិភាព និងការកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន/គ្រាប់ ជាមួយនឹងការដាក់ចេញនូវចក្ខុវិស័យដឹកនាំ និងរចនាសម្ព័ន្ធគ្រប់គ្រងរឹងមាំទាំងថ្នាក់ជាតិ និងថ្នាក់ជាតិរបស់រដ្ឋាភិបាល ដែលមានអាជ្ញាធរមីនជាសេនាធិការ។

លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា ចាប់ពីឆ្នាំ១៩៩២ នៃការចាប់ផ្តើមបោសសម្អាតមីនមនុស្សធម៌ កម្ពុជាបានទទួលនូវមេរៀនគ្រប់បែបយ៉ាង និងបទពិសោធន៍យ៉ាងច្រើន ព្រមទាំងមានមហិច្ឆតាចូលរួមចែករំលែកជួយទៅដល់ប្រជាជន និងបណ្តាប្រទេសទាំងក្នុងតំបន់ និងពិភពលោក ដែលត្រូវការចាំបាច់នូវការងារបោសសម្អាតមីន។
លោកស្រី Amelita Aquino បានថ្លែងអំណរគុណដល់អាជ្ញាធរមីន ដែលបានចូលរួមចែករំលែកនូវបទពិសោធន៍ និងការដឹកនាំវិស័យសកម្មភាពនៅកម្ពុជា ក្នុងសិក្ខាសាលាស្តីពីអ្នកពាក់ព័ន្ធសកម្មភាពមីនហ្វីលីពីនរយៈពេល ០២ថ្ងៃកន្លងមកនេះ។ លោកស្រី បានស្នើសុំឲ្យរាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរមីន បន្តកិច្ចសហប្រតិបត្តិការជួយដល់វិស័យមីននៅប្រទេសហ្វីលីពីន ជាពិសេសក្នុងតំបន់ស្វយ័ត Bangsamoro ដែលទើបតែបញ្ចប់សង្គ្រាម និងសំបូរដោយគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម៕




-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


