Connect with us

ព័ត៌មានជាតិ

សន្និសីទសារព័ត៌មានសម្ពោធ CAMBODIA PREMIUM DRAFT BEER ស្រាបៀរដ្រាហ្វច្រកដបដំបូងបង្អស់នៅកម្ពុជា

បានផុស

នៅ

​នៅថ្ងៃទី​ ០៦ ខែមេសា ឆ្នាំ​ ២០២២ ខ្មែរ ប៊ែ​វើ​រី​ជី​ស បានរៀបចំ​សន្និសីទ​សារព័ត៌មាន​នៅឯ​សណ្ឋាគារ ហៃ​យ៉ា​ត់ រី​ជិន​ស៊ី ភ្នំពេញ ដើម្បី​ប្រកាស​អំពី​ការ​ដាក់លក់​ផលិតផល​ថ្មី ដែលជា​ស្រា​បៀរ​ដ្រា​ហ្វ​ច្រកចូល​ដប​ដំបូងបង្អស់​នៅ​កម្ពុជា​ឈ្មោះថា «​ស្រា​បៀរ កម្ពុជា ព្រី​មៀម ដ្រា​ហ្វ CAMBODIA PREMIUM DRAFT BEER» ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កម្មវិធី​នេះ ត្រូវបាន​អញ្ជើញ​ចូលរួម​ពី​សំណាក់ លោកជំទាវ អ្នកឧកញ៉ា ភាព ហៀក ស្ថាបនិក​ក្រុមហ៊ុន ជីប ម៉ុង អ្នកឧកញ៉ា លាង ឃុន សហ​ស្ថាបនិក​និង​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ជីប ម៉ុង ព្រមទាំង​សមាជិក​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ជីប ម៉ុង​ផ្សេងទៀត ថ្នាក់ដឹកនាំ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស អ្នកសារព័ត៌មាន និង​ភ្ញៀវកិត្តិយស​ជាច្រើន​នាក់​ផងដែរ។

​លោក​ឧកញ៉ា លាង ពៅ (​ភី​ធើរ​) អគ្គនាយក​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​មានប្រសាសន៍ថា​៖ «​ថ្នាក់ដឹកនាំ ខ្មែរ ប៊ែ​វើ​រី​ជី​ស តែង​នាំនូវ​អ្វី​ប្លែក និង​ថ្មី​លើសពី​ការរំពឹងទុក​របស់​អតិថិជន ដោយ​សម្រេច​ផលិត​ស្រា​បៀរ កម្ពុជា ព្រី​មៀម ដ្រា​ហ្វ​។ អតិថិជន​អាច​ពិសា​ស្រា​បៀរ ដ្រា​ហ្វ​នៅផ្ទះ និង​គ្រប់​ទីកន្លែង​យ៉ាង​ងាយ ខុសពី​សម័យមុន​ដែល​តម្រូវ​ឲ្យ​អតិថិជន​ទៅ​បា​រ៍ ផាប់ ឬ​ភោជនីយដ្ឋាន​ផ្ទាល់​ទើប​អាច​ទទួលទាន​ស្រា​បៀរ​ដ្រា​ហ្វ​បាន​»​។

​ស្រា​បៀរ កម្ពុជា ព្រី​មៀម ដ្រា​ហ្វ ត្រូវបាន​ផលិតឡើង​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា Flash Pasteurization និង​ផ្កា​ហប់​ពិសេស (Special Hops) មាន​រសជាតិ​ស្រស់​បំផុត​ឬ Super Fresh និង​មាន​អាយុកាល​រហូតដល់​ទៅ​ ១៨០ ​ថ្ងៃ ច្រក​ក្នុង​ដប​ពណ៌​បៃតង ដែលមាន​ឡា​ប៊ែ​ល​ពិសេស​អាច​បញ្ចេញ​ពន្លឺ​នៅពេល​ប៉ះ​ជាមួយ​ភ្លើង UV ក្នុង​កន្លែង​ងងឹត​ឬ Glow in the dark​។ ដប​រចនា​យ៉ាង​ប្រណិត​នេះ ក៏មាន​សញ្ញា​ផ្កាយ​នៅ​កដប ដែល​នឹង​ប្រែ​ពណ៌​ពី​ប្រាក់​ទៅជា​ខៀវ​នៅពេល​ស្រា​បៀរ​ត្រជាក់​ដល់​កម្រិត ក៏ដូចជា​មាន​កម្រ​ប​ងាយស្រួល​បើក និង​មាន​សំឡេង​ពីរោះ​។ លក្ខណៈពិសេស​ទាំងនេះ​គឺមាន ស្រា​បៀរ កម្ពុជា​តែប៉ុណ្ណោះ​។

​លោក​ឧកញ៉ា លាង ពៅ បាន​អះអាងថា​៖ «​ខ្ញុំបាទ​ហ៊ាន​និយាយថា ខ្មែរ ប៊ែ​វើ​រី​ជី​ស គឺជា​ក្រុមហ៊ុន​ទីមួយ​នៅ​ប្រទេស​កម្ពុជា ហើយក៏​ប្រហែលជា​នៅ​អាស៊ីអាគ្នេយ៍​ផងដែរ ដែល​ផលិត​ស្រា​បៀរ ព្រី​មៀម ដ្រា​ហ្វ ច្រក​ក្នុង​ដប​។ វា​គឺ​មិនមែនជា​ស្រា​បៀរ ដ្រា​ហ្វ​ធម្មតា​នោះទេ វា​គឺជា​ព្រី​មៀម ដ្រា​ហ្វ បៀរ ច្រកចូល​ក្នុង​ដប​ពណ៌​បៃតង​យ៉ាង​ល្អ​ប្រណិត​» ។

​ទន្ទឹមនឹងនេះ លោក​បណ្ឌិត Zvonimir Nemet នាយក​រោងចក្រ​នៃ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ដែលជា​អ្នកជំនាញ និង​មានបទពិសោធន៍​ផលិត​ស្រា​បៀរ​យូរ​ឆ្នាំ​មកពី​ប្រទេស​អាឡឺម៉ង់​បាន​ឲ្យ​ដឹង​ដែរ​ថា​៖ «​ការផលិត​ស្រា​បៀរ ដ្រា​ហ្វ ច្រកចូល​ក្នុង​ដប មិនមែនជា​រឿង​ងាយស្រួល​នោះទេ ពោលគឺ​មានការ​លំបាក​ច្រើន និង​ត្រូវការ​ធនធាន​ច្រើន​ដូចជា​ការវិនិយោគ​ខ្ព​ល់​លើ​បច្ចេកវិទ្យា Flash Pasteurization និង​ការបំពាក់​បន្ទប់​ពិសេស (hygiene room) ដើម្បី​ធានា​គុណភាព និង​រសជាតិ​ស្រស់​របស់​ស្រា​បៀរ​»​។ លោក​បណ្ឌិត Zvonimir Nemet បន្តថា ដើម្បី​អាច​ច្រក​ស្រា​បៀរ​ដ្រា​ហ្វ​ចូលទៅក្នុង​ដប​ពណ៌​បៃតង​បាន​គឺ​ទាមទារ​ការសិក្សា និង​ស្រា​ជ្រាវ​យ៉ាង​ហ្មត់ចត់​បំផុត ព្រោះថា​ដប​ពណ៌​បៃតង​ងាយ​ស្រូប​ពន្លឺព្រះអាទិត្យ ដែល​អាចធ្វើ​ឲ្យ​ប្រែប្រួល​ដល់​រសជាតិ​នៃ​ស្រា​បៀរ​។ ហេតុដូច្នេះ ទើប​ក្រុមហ៊ុន​ត្រូវ​និ​យោគ​លើ​បច្ចេកវិទ្យា Flash Pasteurization និង​ជ្រើសរើស​ផ្កា​ហប់​ពិសេស​(Special Hops) ដែលមាន​តម្លៃ​ខ្ពស់​នាំចូល​ពី​អឺរ៉ុប​ក្នុងការ​ផលិត​ស្រា​បៀរ កម្ពុជា ព្រី​មៀម ដ្រា​ហ្វ ដែលមាន​រសជាតិ​ស្រស់​បំផុត និង​ក្លិន​ឈ្ងុយ​ឈ្ងប់​។

​ដើម្បី​ធ្វើ​ឲ្យ​ផលិតផល​ថ្មី​នេះ​ទទួលបាន​ជោគជ័យ អ្នកស្រី គង់ កុសល នាយិកា​ផ្នែក​ទីផ្សារ​ក្រុមហ៊ុន​ខ្មែរ ប៊ែ​វើ​រី​ជី​សបាន​បន្ថែម​ឲ្យ​ដឹង​ពី​ផែនការ​ផ្សព្វផ្សាយ​យ៉ាង​ដូច្នេះ​ថា​៖ «​ស្រា​បៀរ កម្ពុជា ព្រី​មៀម ដ្រា​ហ្វ ជា​ផលិតផល​ថ្មី​បំផុត​សម្រាប់​ទីផ្សារ​កម្ពុជា ដូច្នេះ​អតិថិជន​នឹង​ស្គា​ល់ពី​លក្ខណៈពិសេស និង​អត្ថប្រយោជន៍​របស់​ស្រា​បៀរ​ថ្មី​នេះ​កាន់តែច្បាស់​តាមរយៈ​ទូរទស្សន៍ វិទ្យុ និង​ប្រព័ន្ធ​ឌីជីថល​នានា​។ ក្រៅពីនេះ ក្រុមហ៊ុន​ក៏​នឹង​បង្កើត​ការ​កម្មវិធី​កម្សាន្ត​ប្លែកៗ​ជូន​អតិថិជន និង​ផ្តល់ជូន​ប្រូ​ម៉ូ​សិន​ជាច្រើន​ផងដែរ​។​»

​ក្នុងនោះដែរ លោក​បណ្ឌិត អ៊ឹម សុធា​រិ​ទ្ធ នាយក​ផ្នែក​លក់​ក្រុមហ៊ុន​ខ្មែរ ប៊ែ​វើ​រី​ជី​ស ក៏បាន​សម្តែង​ភាពជឿជាក់​ខ្លាំង​ទៅលើ​ផលិតផល​ថ្មី​ដែរ​ថា​៖ «​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នៃ​ការចែក​ចាយ​ស្រា​បៀរ កម្ពុជា ព្រី​មៀម ដ្រា​ហ្វ ទៅលើ​ទីផ្សារ ស្រា​បៀរ ព្រី​មៀម ដ្រា​ហ្វ ទទួលបាន​ការបញ្ជាទិញ​ជាច្រើន ព្រមទាំង​ការកោតសរសើរ​ពី​អតិថិជន​អំពី​រសជាតិ​ដ៏​ស្រស់​ឆ្ងាញ់​ប្លែក​ពី​ស្រា​បៀរ​ធម្មតា​។ ដូច្នេះ ផលិតផល​ថ្មី​របស់​យើង​នឹង​ផ្តល់​ទំនុកចិត្ត​មួយ​បន្ថែមទៀត​ដល់ អតិថិជន ដៃគូ​ពាណិជ្ជកម្ម ព្រមទាំង​ចូលរួម​បង្កើត​ការងារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​ផងដែរ​»​។

​គួរ​បញ្ជាក់ថា ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ជា​ក្រុមហ៊ុន​ឈានមុខ​គេ​ក្នុង​ស្រុកលើ​ផលិតកម្ម​ស្រា​បៀរ និង​ភេសជ្ជៈ​ដែល​តែងតែ​បង្កើត​ជម្រើស​ច្រើន និង​នាំយក​ផលិតផល​ថ្មី​ប្លែក​ជូន​ដល់​អតិថិជន​ជានិច្ច​។ គិត​មកដល់ពេលនេះ ក្រុមហ៊ុន​មាន​ផលិតផល​ល្បីៗ​ជាច្រើន​ដូចជា ស្រា​បៀរ កម្ពុជា ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក ទឹកក្រូច​អាយ​ស៍ និង​ទឹកបរិសុទ្ធ កម្ពុជា ដែល​សុទ្ធតែជា​ផលិតផល​ល្បី និង​ទទួលបាន​ការគាំទ្រ​ជាខ្លាំង​នៅលើ​ទីផ្សារ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ ម៉ោង មុន

មន្ត្រីជំនាញមកពីគ្រប់ស្ថាប័ន ចុះពិនិត្យមើលគល់ស្ពានព្រះមុនីវង្សថ្មី​មានស្នាមជ្រុះបេតុង

ព័ត៌មានជាតិ១៨ ម៉ោង មុន

ក្រុមហ៊ុនអភិវឌ្ឍព្រលាន​តេជោតាខ្មៅ​ បានត្រៀមបម្រុង​​​ដី​ សាងសង់​ផ្លូវ​រថភ្លើង​មក​រាជធានី​ភ្នំពេញ

ព័ត៌មានជាតិ១២ ម៉ោង មុន

ថ្ងៃស្អែក រដ្ឋបាលរាជធានី នឹងកែសម្រួលប្រព័ន្ធចរាចរនៅតំបន់ជុំវិញចំណុចរង្វង់មូលកួចកាណុង

ព័ត៌មានជាតិ១៩ ម៉ោង មុន

ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៧៥% ​ចំណាយថវិកាអស់ជាង ១ ១០០ លានដុល្លារ​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មង្គលការកូនប្រធានក្រុមហ៊ុនសំលៀកបំពាក់កីឡាល្បីនៅ ចិន រងការរិះគន់ថាខ្ជះខ្ជាយលុយកាក់

Sokha Hotels

ព័ត៌មានពេញនិយម