ព័ត៌មានជាតិ
គិតត្រឹមព្រឹកនេះ ក្រុមគ្រួសារលោកឆែម សាវុធ ០៣ នាក់បានជាសះស្បើយពីកូវីដ ១៩
ក្រសួងសុខាភិបាលបានប្រកាសអ្នកជាសះស្បើយថែម ០៧ នាក់ទៀតនៅព្រឹកនេះ ក្នុងនោះមាន ០៥ នាក់ ពាក់ព័ន្ធព្រឹត្តិការណ៍ ២៨ វិច្ឆិកា។
ករណីឆ្លងក្នុងគ្រួសារលោកឆែម សាវុធ អគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃតាំងពីថ្ងៃផ្ទុះព្រឹត្តិការណ៍ឆ្លងសហគមន៍មានចំនួន ០៦ នាក់។ មានលោក ឆែម សាវុធ អគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ ស្រ្តីជនជាតិខ្មែរអាយុ ៥៦ ឆ្នាំ ជាភរិយាលោកឆែម សាវុធ និងសមាជិកគ្រួសារ ០៤ នាក់ទៀត (ស្រ្តីអាយុ ៣៦ ឆ្នាំ កុមារា អាយុ ១២ ឆ្នាំ បុរសអាយុ ៣៦ ឆ្នាំ និងបុរសអាយុ ៣០ ឆ្នាំ។

ក្រោយការសម្រាកព្យាបាលជាងពីរសប្តាហ៍ ក្រុមគ្រួសាររបស់លោកឆែម សាវុធ ០៣ នាក់បានជាសះស្បើយចាកចេញពីមន្ទីរពេទ្យ។
-នៅថ្ងៃ ១៤ ធ្នូ ២០២០ លោកឆែម សាវុធ អគ្គនាយកពន្ធនាគារក្រសួងមហាផ្ទៃ បានជាសះស្បើយ បន្ទាប់ពីតេស្ត ០៣ ដងអវិជ្ជមាន។
-នៅថ្ងៃ ១៥ ធ្នូ ២០២០ កុមារាអាយុ ១២ ឆ្នាំ ជាចៅប្រុសលោកឆែម សាវុធ និងបុរសអាយុ ៣៦ ឆ្នាំស្នាក់នៅបុរីប៉េងហួតផ្លូវ ៦០ ម៉ែត្រ ជាអ្នកបើកបរឲ្យលោកឆែម សាវុធ បានជាសះស្បើយ ចាកចេញពីមន្ទីរពេទ្យ។
គិតត្រឹមព្រឹកថ្ងៃ ១៦ ធ្នូ ២០២០ ការឆ្លងក្នុងសហគមន៍ ២៨ វិច្ឆិកា សរុបចំនួន ៤១ នាក់ និងអ្នកជាសះស្បើយចំនួន ០៨ នាក់៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម


