Connect with us

ព័ត៌មានជាតិ

លោកជំទាវ ម៉ែន សំអន អុជធូបបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា

បានផុស

នៅ

លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានធ្វើពិធីអុជធូបបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា។ លោកជំទាវ បានប្រារព្ធ​ពិធី​នេះ​ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​ ១៥ ខែមេសា ឆ្នាំ​២ ០២២ ដែលជា​ថ្ងៃទី​២ នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ ដែលមាន​ការអញ្ជើញ​ចូលរួម​លោកស្រី​អ៊ូ ធីតា​ពៅ គួច ចំរើន ព្រមទាំង​មន្ត្រីរាជការ​ក្រោម​ឱវាទ​នៃ​ខេត្ត​ព្រះសីហនុ ជាច្រើនរូប​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បាន​បួងសួង​ថ្វាយព្រះពរ​ជ័យ​ព្រះមហាក្សត្រ ព្រះមហាក្សត្រី ជា​សម្តេចម៉ែ សម្តេច​យាយ សម្តេច​យាយទួត មុនីនាថ សីហនុ ប្រគេន​ពរ​ដល់​ព្រះសង្ឃ​គ្រប់​ព្រះអង្គ និង ជូនពរ​សម្តេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា មន្ត្រីរាជការ ព្រមទាំង​ប្រជាពលរដ្ឋ នៅ​ទូទាំងប្រទេស សូម​ឲ្យ​ជួប​សេចក្តីសុខ សន្តិភាព និង​សេចក្តីចម្រើន​គ្រប់ៗ​គ្នា ជាពិសេស ទទួលបាន​នូវ​ភាពសម្បូរស​ប្បាយ ទទួលបាន​នូវ​ការវិនិយោគ​លើ​គ្រប់​វិស័យ សម្បូរ​​ភ្ញៀវ​ទេសចរណ៍ ប្រទេសជាតិ​ជៀសផុត​ពី​គ្រោះរាំងស្ងួត ជំងឺកាច​សាហាវ និង​គ្រោះធម្មជាតិ​ផ្សេងៗ៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម