Connect with us

ព័ត៌មានជាតិ

ផ្លូវ​បេតុង​ក្លាយ​ជា​ទីលាន​ចាក់​សំរាម ពលរដ្ឋ​ស្នើ​អាជ្ញាធរ​ចុះ​កើប​ប្រមូល​ឲ្យ​បាន​ឆាប់

បានផុស

នៅ

បាត់ដំបង÷ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន​ក្រុង​បាត់ដំបង​​លើ​ផ្លូវ​បេតុងក្រោយបុរីកុមារកំព្រា ក៏ដូចជាមហាជនជាអ្នកធ្វើដំណើរតាមមូ៉តូកង់ឬថ្មើរជើង បានរអ៊ួររទាំ​បញ្ហាក្លិន​ស្អុយចេញពីគំនរ​កាកសំណល់ចម្រុះជាច្រើនកន្លែង បង្កើតបានជាសំបុកសត្វមួសបង្កឲ្យមនុស្សចាស់ក្មេងប៉ះពាល់ដល់​សុខភាព​កើត​ជា​ជំងឺ​គ្រុនឈាមឬគ្រុនចាញ់ជាដើម។

លោកស្រី ចាន់ នី បានឲ្យដឹងថា ស្របពេលលោកស្រី​មានសុខភាពខ្សោយស្រាប់ផង ពេលធ្វើដំណើតាមផ្លូវដែលមាន​កាក​សំណល់​ច្រើនបែបនេះទម្រាំធ្វើដំណើរផុត អ្នកស្រីធ្វើទុក្ខ​ក្នុងខ្លួនរកតែក្អួតហើយវិលមុខ។

លោកស្រីក៏​សំណូមពរដល់ក្រុមអ្នកប្រមូលសម្រាមមេត្តាប្រមូលឲ្យបានឆាប់រហ័សឲ្យបានមុនធ្លាក់ភ្លៀង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាមប្រភព​ពលរដ្ឋ​រស់នៅ​ជុំវិញ​បាននាំគ្នាលើកឡើងថា គំនរសម្រាមទាំងនេះកើតមានយូរហើយបង្កឡើង​ដោយ​អ្នកភូមិមិន​ចេះ​ជួយថែរក្សាបរិស្ថាន ទើបនាំគ្នាចេះតែយកមកចោលតៗគ្នាដោយឥតញញើតដៃ។ អ្នកភូមិ​សំអាងថា មានក្រុមការងារ​​មកប្រមូលទាន់ពេល តែលើកនេះហាក់មិនមានក្រុមខាងណាមកប្រមូលទាល់តែសោះបង្កក្លិនស្អុយនិងសត្វល្អិតរួម​​សត្វមួសជាពិសេសសត្វរ៉ុយ ​នាំយកមេរោគចេញពីកាកសំណល់ហើរ​ទៅទំលើបាយម្ហូបចំណីអាហារនៅតាមផ្ទះពលរដ្ឋពេលកូនចៅតូចៗញុាំបាយម្តងៗ។

ជុំវិញ​បញ្ហា​នេះ​លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង​មានប្រសាសន៍ប្រាប់កម្ពុជាថ្មីនៅព្រឹកថ្ងៃទី២២ខែមេសានេះថា លោក​នឹងឲ្យក្រុមការងារចុះប្រមូលកាកសំណល់ទាំងនោះ ដែល​ស្ថិត​នៅផ្លូវបេតុងក្រោយបុរីកុមារកំព្រាភូមិចំការសំរោង​២ សង្កាត់ចំការសំរោងក្រុងបាត់ដំបងឲ្យអស់ក្នុងពេលឆាប់ៗខាងមុខនេះ។

ស្របពេលបច្ចុប្បន្នសត្វមួសកាន់តែកើនឡើងគ្រប់ទីកន្លែង លោកវេជ្ជបណ្ឌិតវឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលខេត្តបាន​ឲ្យកម្ពុជាថ្មីដឹងដែរថា បញ្ហាសត្វមួសនេះក្រុមការងារគ្រោងធ្វើការផ្សព្វផ្សាយ និង​ចុះប្រតិបត្តិការតាមភូមិនៅថ្ងៃ​ទី​២៥ និង​២៦ខែមេសាខាងមុខនេះ ដើម្បីដាក់ថ្នាំ”អាបេត”ក្នុងពាងទឹកតាមផ្ទះប្រជាពលរដ្ឋឬបាញ់ថ្នាំសម្លាប់សត្វមួសការពារពីជម្ងឺគ្រុនឈាមឬគ្រុនចាញ់ជាពិសេសលើកុមារតូចៗជាដើម៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម