Connect with us

ព័ត៌មានជាតិ

កម្ពុជា-ចិន កំពុងសិក្សាលើគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភាកម្មទន្លេបាសាក់

បានផុស

នៅ

ប្រទេសកម្ពុជា និងប្រទេសចិន បាននឹងកំពុងសិក្សាលើគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភាកម្មទន្លេបាសាក់ ដើម្បីធ្វើឱ្យប្រសើរឡើងបណ្តាញ​ផ្លូវទឹក​របស់​កម្ពុជា​ឱ្យមាន​ការ ត​ភ្ជាប់​ដោយ​រលូន និង​ផ្ដល់​ផលប្រយោជន៍​ដល់​សេដ្ឋកិច្ចជាតិ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​គម្រោង​ផ្លូវ​នាវាចរណ៍ និង​ប្រព័ន្ធ​ភស្តុភា​កម្ម​ទន្លេបាសាក់​នេះ​ ត្រូវបាន​លើកឡើង​កាលពី​រសៀល​ថ្ងៃទី​ ២២ ​ខែមេសា ​ឆ្នាំ​ ២០២២​ នៅក្នុង​ជំនួប​ពិភាក្សា​រវាង​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ជាមួយ​គណៈប្រតិភូ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន​(CRBC) តំ​ណាង​ឱ្យ​ក្រុមហ៊ុន​CCCC Transportation Consultants Co., Ltd តាមរយៈ​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ​។

​ថ្លែង​នៅក្នុង​ជំនួប​នោះ លោក​ទេសរដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា គម្រោង​នេះ​នឹង​ធ្វើឱ្យ​ប្រសើរឡើង​ការ ដឹកជញ្ជូន​តាមផ្លូវ​ទឹក និង​ភស្តុភា​រកម្ម ក៏ដូចជា​ធ្វើឱ្យ​ប្រសើរឡើង​បណ្តាញ​ផ្លូវទឹក​របស់​កម្ពុជា​ឱ្យមាន​ការ ត​ភ្ជាប់​ដោយ​រលូន និង​ផ្ដល់​ផលប្រយោជន៍​ដល់​សេដ្ឋកិច្ចជាតិ ជួយ​ជំរុញឱ្យមាន​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក ច្រើនជាង​ការដឹកជញ្ជូន​តាមផ្លូវ​គោក​ផងដែរ​។

​ជាមួយគ្នា​នោះដែរ លោក​ទេសរដ្ឋមន្ត្រី បាន​បញ្ជាក់ថា ផ្លូវ​នាវាចរណ៍ និង​ប្រព័ន្ធ​ភស្តុភា​កម្ម​ទន្លេ បាសាក់​នេះ នឹងធ្វើ​ឱ្យ​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក​របស់​កម្ពុ​ជាមាន​ការផ្លាស់ប្ដូរ​ជា​វិជ្ជមាន​។​

​បន្ថែម​ពីលើ​នេះ លោក​ទេសរដ្ឋមន្ត្រី បាន​បន្តថា​« កម្ពុជា​សម្បូរ​ទៅដោយ​បណ្ដាញ​ផ្លូវ​ទឹកទន្លេ ដែល​រួមមាន ទន្លេមេគង្គ បឹង​ទន្លេសាប ទន្លេបាសាក់ ទន្លេសេកុង ទន្លេសេសាន ទន្លេស្រែពក ក៏ប៉ុន្តែ កម្ពុជា​មិនទាន់បាន​ទាញយក​សក្កា​នុព​ល​ដ៏​ធំធេង​នៃ​ធនធានធម្មជាតិ​ទាំងអស់នោះ​មកប្រើប្រាស់​ឱ្យបាន​ក្នុង​កម្រិត​អតិបរមា​នៅឡើយ​នោះទេ​»៕

អត្ថបទ៖ ​សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម