ព័ត៌មានជាតិ
វ៉ាក់សាំងអាស្ត្រាហ្សេនីកា ជាង ១ លាន ៥ ម៉ឺនដូសទៀត បានមកដល់កម្ពុជា
វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទអាស្ត្រាហ្សេនីកា ជាជំនួយឥតសំណងរបស់សាធារណរដ្ឋអ៊ីតាលី បានដឹកមកដល់កម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ ដោយមានការអញ្ជើញទៅទទួលដោយផ្ទាល់ពីលោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកឯកអគ្គរដ្ឋទួតអូស្ត្រាលី ប្រចាំនៅទីក្រុងបាងកកប្រទេសថៃ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

ថ្លែងប្រាប់អ្នកសារព័ត៌មានពេលវ៉ាក់សាំងមកដល់ លោកវេជ្ជបណ្ឌិត យក់ សម្បត្តិ បានមានប្រសាសន៍ថា វ៉ាក់សាំងប្រភេទអាស្ត្រាហ្សេនីកា ជាជំនួយឥតសំណងរបស់សាធារណរដ្ឋអ៊ីតាលី ដែលផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជានាពេលនេះមានចំនួន ១ ០៥៦ ០០០ ដូសហើយនៅថ្ងៃស្អែកនឹងធ្វើពិធីទទួលជាផ្លូវការក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
លោកស្រីបានបន្តថា វ៉ាក់សាំងទាំងនេះនឹងយកទៅប្រើប្រាស់សម្រាប់ចាក់ដូសជំរុញដូសទី៣ និងដូសទី៤ ជូនប្រជាពលរដ្ឋដើម្បីបង្កើតភាពស៊ាំនៅក្នុងសហគនមន៍ឱ្យកាន់តែមានភាពរឹងមាំ ទប់ស្កាត់ការឆ្លងរាតត្បាតជំងឺកូវីដ-១៩។

លោកឯកអគ្គរដ្ឋទូតអ៊ីតាលី បានសំដែងចូលរួមអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានគ្រប់គ្រង និងរៀបចំផែនការបានល្អប្រសើរក្នុងការផ្តល់វ៉ាក់សាំងដល់ប្រជាពលរដ្ឋមានអត្រាខ្ពស់ ពោលគឺខ្ពស់ជាងប្រទេសអីតាលីទៅទៀត។
លោកបានបន្តថា ប៉ុន្តែទោះបីជាកម្ពុជាបានផ្តល់វ៉ាក់សាំងខ្ពស់ក៏ដោយ ក៏ប្រទេសនេះត្រូវការវ៉ាក់សាំងបន្ថែមទៀតសម្រាប់ចាក់ដូសជំរុញដល់ប្រជាពលរដ្ឋ ដើម្បីឱ្យពួកគាត់មានភាពស៊ាំកាន់តែរឹងមាំទប់ទល់នឹងជំងឺកូវីដ-១៩។

គិតត្រឹមថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២២ កម្ពុជាបានចាក់វ៉ាក់សាំងដូសទី១ បានចំនួន ១៤ ៨៨៧ ០១៩ នាក់ ដូសទី២ បានចំនួន ១៤ ១៤៧ ៥៤១ នាក់ ដូសទី៣ បានចំនួន ៨ ២២៨ ៦៣៣ នាក់ និងដូសទី៤ បានចំនួន ១ ៣៦៦ ១០៧ នាក់។ ជារួមនៅកម្ពុជាមានចំនួន ៩៣,០៤ % ធៀបនឹងចំនួនប្រជាជនសរុប ១៦ លាននាក់៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១៨ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


