អ្នក​ជាសះស្បើយកើន ០៥ នាក់ទៀត មាន​ទាំង​ទារក​អាយុ ០៧ ខែ និង​ម្តាយរស់នៅ​សង្កាត់​និរោធ ​ – Kampuchea Thmey Daily
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

អ្នក​ជាសះស្បើយកើន ០៥ នាក់ទៀត មាន​ទាំង​ទារក​អាយុ ០៧ ខែ និង​ម្តាយរស់នៅ​សង្កាត់​និរោធ ​

Published

on

​អ្នក​ជា​សះស្បើយ​បាន​កើនឡើង​ថែម​​ ០៥ នាក់​ទៀតដែល​ឆ្លង​ក្នុងព្រឹត្តិការណ៍ ២៨ វិច្ឆិកា ដែល​ប្រកាស​ដោយ​ក្រសួង​សុខាភិបាល​នៅ​ព្រឹកនេះ។

អ្នក​ជំងឺទាំង ៥ ដែល​ជា​សះស្បើយ​មាន​​៖

-ស្រ្តី​អាយុ ៦៤ ឆ្នាំ រស់នៅ​សង្កាត់​ទួលទំពូង ២ ខណ្ឌ​ចំការ​មន ត្រូវ​ជា​ម្តាយស្រ្តី​អាយុ ៣៦ ឆ្នាំ ដែល​មាន​ស្វាមី​ជា​អនុប្រធាននាយកដ្ឋានពន្ធនាគារ។

-ស្ត្រីអាយុ ២៥ ឆ្នាំ និងទារកប្រុស​អាយុ ០៧ ខែ មាន​អាសយដ្ឋាន​នៅ​សង្កាត់និរោធ ខណ្ឌច្បារអំពៅ ជា​ប្អូន​ស្រី​អ្នក​បើកបរ​ឲ្យ​អគ្គនាយកពន្ធនាគារ។

-បុរសអាយុ ២៣ ឆ្នាំ រស់នៅ​សង្កាត់​វាលស្បូវ ខណ្ឌច្បារអំពៅ ជា​បុគ្គលិកធនាគារចិន​តាម​បណ្តោយ​មហាវិថីព្រះមុនីវង្ស។

-បុរសជនជាតិខ្មែរអាយុ ២៣ ឆ្នាំ​ អាសយដ្ឋាននៅម្តុំស្តុប Nokia ជា​បុគ្គលិក​នៅ​ហាង Pedro។

ក្រសួងប្រកាស​នៅ​ព្រឹកនេះ​មិនមានករណី​ឆ្លង​ថ្មីទេ។ នៅ​​ថ្ងៃ ១៦ ធ្នូ ២០២០ វត្ថុ​សំណាក ៤២៦ ​ត្រូវ​បានធ្វើ​វិភាគ​នៅវិទ្យាស្ថាន​ប៉ាស្ទ័រ លទ្ធផល​អវិជ្ជមាន​។

គួរ​បញ្ជាក់​ថា អ្នក​ជា​សះស្បើយ​សរុប​មាន​ចំនួន ១៣ នាក់ ដែល​ពាក់ព័ន្ធព្រឹត្តិការណ៍ ២៨ វិច្ឆិកា ខណៈ​ចំនួន​អ្នក​ឆ្លង​មាន ៤១ នាក់៕

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services