ព័ត៌មានជាតិ
មីជាតិ មីកញ្ចប់ខ្មែរដំបូងគេ ទទួលបានវិញ្ញាបនបត្រស្តង់ដារអន្តរជាតិ ពីចក្រភពអង់គ្លេស
ក្រុមហ៊ុន វ័នម៉រ មេនូហ្វេកឆឺរីង (មីជាតិ) នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ បានរៀបចំកម្មវិធី អបអរសាទរ វឌ្ឍនភាពថ្មី មីជាតិ មីកញ្ចប់ខ្មែរដំបូងគេ ទទួលបាន វិញ្ញាបនបត្រស្តង់ដារអន្តរជាតិ ពីចក្រភពអង់គ្លេស នៅបរិវេណរោងចក្រស្ថិតនៅសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

កម្មវិធីនេះបានរៀងចំឡើង យ៉ាងឱឡារិក ដោយមានការចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពីសំណាក់ លោកលោកស្រី អ៊ឹម ប៉ូលីកា សមាជិកក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន វ័នម៉រ មេនូហ្វេកឆឺរីង (មីជាតិ), លោកស្រី ជឹង សុគន្ធាវី អគ្គនាយិកា ក្រុមហ៊ុន និង អ្នកតំណាងជាន់ខ្ពស់ នៃស្ថាប័នវិញ្ញាបនបត្រស្តង់ដារអន្តរជាតិ SGS និងវត្តមាន ភ្ញៀវកិត្តិយស ថ្នាក់ដឹកនាំ បុគ្គលិក និងដៃគូអាជីវកម្ម ។

លោក គ្រីសន ណុនតាវារ៉ា កនគុល, អ្នកតំណាងជាន់ខ្ពស់ នៃស្ថាប័នវិញ្ញាបនបត្រស្តង់ដារអន្តរជាតិ SGS បានថ្លែងថា៖ ក្រុមហ៊ុន វ័នម៉រ មេនូហ្វេកឆឺរីង គឺជាក្រុមហ៊ុនផលិត មីកញ្ចប់ឆ្អិនស្រាប់ទីមួយនៅប្រទេសកម្ពុជា ដែលបានអនុវត្តតាមបទដ្ឋានចំណីអាហារអន្តរជាតិ រហូតទទួលបានការសវកម្មជាប់ជាស្ថាពរ និងទទួលបានវិញ្ញាបនបត្របញ្ជាក់ GHPs, HACCP និង ISO 9001:2015 ពីស្ថាប័ន SGS និង UKAS ។ លោកអ្នកតំណាង បានបន្តទៀតថា ការទទួលស្គាល់នេះនឹងធ្វើឲ្យដៃគូអាជីវកម្ម អ្នកប្រើប្រាស់ និងពិសាផ្ទាល់នូវផលិតផលមីជាតិ កាន់តែមានទំនុកចិត្ត ទៅលើផលិតផល គុណភាព អនាម័យ និងសេវាកម្ម របស់ក្រុមហ៊ុន ដែលមានគុណភាពខ្ពស់ និងសុវត្ថិភាព ខណៈនេះជាជោគជ័យ និងជាមោទនភាពថ្មីមួយទៀត សម្រាប់ផលិតផលមីជាតិ ។


លោកស្រី ជឹង សុគន្ធាវី, អគ្គនាយិកា ក្រុមហ៊ុន វ័នម៉រ មេនូហ្វេកឆឺរីង (មីជាតិ) បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់នៃក្រុមហ៊ុន បានប្តេជ្ញាចិត្តជាមួយនឹងមហិ្ចតា នៃការបំពេញអោយបានតាមទស្សនវិស័យ ក្នុងការផ្តល់ជូននូវមីឆ្អិនស្រាប់គុណភាពខ្ពស់ សម្រាប់ជីវិតមនុស្ស និងសង្គម ព្រមជាមួយបេសកម្ម ក្នុងការក្លាយទៅជាក្រុមហ៊ុនជាតិដែលត្រូវបានកោតសរសើរជាងគេ ក្នុងវិស័យផលិតចំណីអាហារ និងអនុលោមតាមបទដ្ឋានស្តង់ដារអន្តរជាតិ។ ក្រុមហ៊ុនមីជាតិដែលទើបតែចាប់ផ្តើមដំណើរការថ្មីៗនៅលើទីផ្សារនៃព្រះរាជាណាចក្រកម្ពុជា បានខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់យ៉ាងក្រៃលែងរហូតទទួលបានការវាយតម្លៃជាប់ជាផ្លូវការជាមួយវិញ្ញាបនបត្របញ្ជាក់ GHP, HACCP និង ISO 9001:2015 ពីស្ថាប័ន SGS និង UKAS ដែលជាស្ថាប័នទទួលខុសត្រូវក្នុងការវាយតម្លៃសង្វាក់ផលិតកម្មចំណីអាហារស្របទៅតាមស្តង់ដារអនាម័យពិភពលោក។


គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន វ័នម៉រ មេនូហ្វេកឆឺរីង (មីជាតិ) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៩ តាមរយៈការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ផ្ចិតផ្ចង់ សម្រិតសម្រាំង ព្រមជាមួយការផលិត ដោយប្រើប្រាស់ម៉ាស៊ីនជប៉ុន បច្ចេកវិទ្យាជប៉ុន ដើម្បីផ្តល់នូវផលិតផលគុណភាពខ្ពស់ អនាម័យ ជាមួយរសជាតិខ្មែរពិតៗ។ មីជាតិ ត្រូវបានផលិតដោយមានរសជាតិបីជម្រើស គឺមីជាតិខគោ មីជាតិសាច់ជ្រូកចិញ្ច្រាំ និងមីជាតិស៊ុបមាន់ ដែលរសជាតិទាំងបីនេះ ត្រូវបានឆ្លងកាត់ការពិសោធស្រាវជ្រាវយ៉ាងហ្មត់ចត់បំផុត ដើម្បីឲ្យសមស្របទៅតាមបែបបទរសជាតិខ្មែរ និងការពេញនិយមរបស់ប្រជាជនខ្មែរ៕



-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


