ព័ត៌មានជាតិ
ក្រសួងអប់រំ មិនទាន់មានគោលការណ៍លើកលែងកាតព្វកិច្ចពាក់ម៉ាស់ នៅតាមគ្រឹះស្ថានសិក្សា
បើទោះបីជាប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសលើកលែងកាតព្វកិច្ចពាក់ម៉ាស់នៅទូទាំប្រទេស ចំពោះទីកន្លែងសាធារណៈ និងទីកន្លែងចំហនានាក៏ដោយ ក្រសួងអប់រំ យុវជន និងកីឡា នៅមិនទាន់មានគោលការណ៍លើកលែងកាតព្វកិច្ចពាក់ម៉ាសនៅតាមគ្រឹះស្ថានសិក្សានៅឡើយទេ។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៧ ខែមេសានេះថា៖ “សម្រាប់ពេលនេះ សូមយោងប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តចតេជោ នាយករដ្ឋមន្រ្តី”។
យោងតាមសារជាសំឡេងពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមេសានេះ បានឱ្យដឹងថា បន្ទាប់ពីមានការដឹកនាំកិច្ចប្រជុំពីសំណាក់លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានគណៈកម្មការប្រចាំការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងមន្ត្រីពាក់ព័ន្ធនានារួចមក គឺរាជរដ្ឋាភិបាល បានលើកលែងកាតព្វកិច្ចពាក់ម៉ាសនៅទូទាំងប្រទេស ចំពោះទីកន្លែងសាធារណៈ និងទីកន្លែងចំហនានា ក្រៅតែពីកន្លែងបិទជិតដោយទុកឱ្យប្រជាជនទាំងអស់ ធ្វើការសម្រេចចិត្តដោយខ្លួនឯងថា ពាក់ម៉ាស ឬមិនពាក់ម៉ាស។

ចំណែកលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានឱ្យដឹងក្នុងលិខិតមួយ ប្រាប់ដល់អភិបាលរាជធានីបន្ថែមថាទីតាំងដែលពុំតម្រូវឱ្យពាក់ម៉ាស់នៅទីសាធារណៈដែលជា ទីលំហឬទីកន្លែងដែលមានចរន្តខ្យល់ចេញចូលល្អ ដូចជា នៅផ្លូវ ឬសួនច្បារសាធារណៈអគារឬបន្ទប់បើកបង្អួច ឬផ្សារទំនើបធំៗដែលមានប្រព័ន្ធរំហូរខ្យល់ចេញចូលល្អជាដើមដោយប្រជាជនទាំងអស់អាចជ្រើសរើសដោយខ្លួនឯងពីការបន្តពាក់ម៉ាស់ ឬមិនពាក់ម៉ាស់។

លោករដ្ឋមន្ត្រីបានបន្ថែមថាចំពោះ ទីតាំងបិទជិត ត្រូវបន្តអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ ឬការពាក់ម៉ាស់ជាជម្រើស ដោយផ្អែកទៅតាមការកំណត់នៅគោលការណ៍ប្រតិបត្តិស្តង់ដារនានា (SOPs) ដែលក្រសួង-ស្ថាប័នមានសមត្ថកិច្ចបានដាក់ចេញនាពេលកន្លងមក។ ប៉ុន្តែកាតព្វកិច្ចពាក់ម៉ាសនេះ ត្រូវបន្តអនុវត្តសម្រាប់អ្នកជំងឺកូវីដ-១៩ និងអ្នកដែលមានការពាក់ព័ន្ធនឹងអ្នកវិជ្ជមាន កូវីដ-១៩៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


