ព័ត៌មានជាតិ
វីតាល់ គុណភាពឈានមុខ បន្តទទួលបានវិញ្ញាបនបត្រស្តង់ដារអន្តរជាតិ ពីចក្រភពអង់គ្លេស
វីតាល់ ក្នុងនាមជាម៉ាកសញ្ញាទឹកពិសាគុណភាពឈានមុខ ដែលទទួលបានការនិយមគាំទ្រប្រើប្រាស់ពីសំណាក់អតិថិជនគ្រប់ទិសទី បានរៀបចំកម្មវិធីអបអរសាទរការបន្តទទួលបានវិញ្ញាបនបត្រ ទទួលស្គាល់គុណភាពអន្តរជាតិ ISO 9001:2015, ISO 14001:2015, ISO 22000:2018, GHPs និង HACCP ពីចក្រភពអង់គ្លេស កាលពីថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២២។

កម្មវិធីអបអរសាទរនេះ មានការចូលរួមពីគណៈគ្រប់គ្រង និងបុគ្គលិកនៃក្រុមហ៊ុន អិនវីស៊ី ខបភើរេសិន (វីតាល់) ព្រមទាំងមានវត្តមានរបស់អ្នកតំណាងជាន់ខ្ពស់ នៃស្ថាប័នវិញ្ញាបនបត្រស្តង់ដារអន្តរជាតិ SGS ផងដែរ។ នេះជាជោគជ័យ និងជាមោទនភាពសម្រាប់វិស័យផលិតទឹកពិសា និងភេសជ្ជៈនៅកម្ពុជា ដែលមានផលិតផលវីតាល់ របស់ក្រុមហ៊ុន អិនវីស៊ី ខបភើរេសិន ទទួលបានការ ទទួលស្គាល់ដោយស្ថាប័នវាយតម្លៃគុណភាពជាតិ និងអន្តរជាតិ ៧ ឆ្នាំ ជាប់ៗគ្នា ដែលសបញ្ជាក់ពីការផ្តល់នូវផលិតផល និងសេវាកម្មដ៏ល្អឥតខ្ចោះ សម្រាប់បម្រើជូនតាមសេចក្តីត្រូវការរបស់អតិថិជនរាប់លាននាក់ គ្រប់លំដាប់ថ្នាក់។

ក្នុងឱកាសដ៏ឱឡារិក នេះ លោកស្រី ជឹង សុគន្ធាវី អគ្គនាយិកានៃក្រុមហ៊ុន អិនវីស៊ី ខបភើរេសិន(វីតាល់)មានចំណាប់អារម្មណ៍លើកឡើងថា “នេះជាសក្ខីភាពមួយនៃបេសកម្មរបស់វីតាល់ក្នុងការប្តេជ្ញាផលិត និងផ្គត់ផ្គង់ទឹកពិសាដបគុណភាពខ្ពស់ ដោយអនុលោមតាមតម្រូវការសុវត្ថិភាពម្ហូបអាហារ គោលការណ៍ច្បាប់ និងបំពេញ តម្រូវការអតិថិជនដែលនិយមគាំទ្រផលិតផលជាតិមួយនេះ អស់កាលជាង ១៣ ឆ្នាំកន្លងមកដល់ពេលបច្ចុប្បន្ន។ ជាការពិតណាស់ ការត្រួតពិនិត្យគុណភាពទឹកពិសាវីតាល់ ត្រូវបានយកចិត្តទុកដាក់ជាអាទិភាពនូវគ្រប់ដំណាក់កាលចាប់ពីប្រព័ន្ធបន្សុទ្ធទឹកដំណើរការផលិត ការរក្សាទុក និងការចែកចាយ ផលិតផលដោយអនុលោមតាមស្តង់ដារជាតិ និងអន្តរជាតិ។”

លោកស្រីបានបន្តថា ជាមួយនឹងកំណើននៃការគាំទ្រឥតស្រាកស្រាន្ត វីតាល់ កំពុងបន្តពង្រឹង និងអភិវឌ្ឍគុណភាពផលិតផលជាបន្តបន្ទាប់ ទាំងដំណើរការផលិតកម្ម និងធនធានមនុស្សឱ្យបានកាន់តែប្រសើរជាងមុន ស្របតាមតម្រូវការរបស់ទីផ្សារក្នុងគោលដៅផ្តល់ជូនអតិថិជន និងអ្នកប្រើប្រាស់ទាំងអស់គ្នានូវផលិតផលនិងសេវាកម្មប្រកប ដោយទំនុកចិត្តលើសុវត្ថិភាពចំណីអាហារ និងគុណភាពខ្ពស់។




លោក គ្រីសន ណុនតាវារ៉ា កនគុល អ្នកតំណាងជាន់ខ្ពស់ នៃស្ថាប័នវិញ្ញាបនបត្រស្តង់ដារអន្តរជាតិ SGS មានថ្លែងថា៖ SGS សូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន អិនវីស៊ី ខបភើរេសិន (វីតាល់) ដែលបានអនុវត្តតាមបទដ្ឋានចំណីអាហារអន្តរជាតិរហូតទទួលបានការសវកម្មជាប់ជាស្ថាពរ និងបន្តទទួលបានវិញ្ញាបនបត្របញ្ជាក់ ISO 9001:2015, ISO 14001:2015, ISO 22000:2018, GHPs និងHACCP ពីស្ថាប័ន SGS និង UKAS ។ លោក គ្រីសន ណុនតាវារ៉ា កនគុល បានបន្តទៀតថា៖ ការទទួលស្គាល់នេះនឹងធ្វើឲ្យដៃគូអាជីវកម្ម អ្នកប្រើប្រាស់ និង អ្នកពិសាផ្ទាល់នៃផលិតផលវីតាល់ កាន់តែមានទំនុកចិត្តទៅលើផលិត ផលគុណភាព អនាម័យ និងសេវាកម្ម របស់ក្រុមហ៊ុន ដែលមានគុណភាពខ្ពស់ និងសុវត្ថិភាព ខណៈនេះជាជោគជ័យ និងជាមោទកភាពជាថ្មីម្តងទៀត សម្រាប់ផលិតផលវីតាល់។
គួរបញ្ជាក់ផងដែរថា វីតាល់ មិនត្រឹមតែផ្តល់នូវផលិតផលដែលមានគុណភាពខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែក៏បានចូលរួមចំណែកក្នុងការជួយគាំទ្រដល់សុខមាលភាពនៃសង្គមកម្ពុជាផងដែរ។ ក្នុងរយៈពេលជាង ១០ ឆ្នាំមកនេះ តាមរយៈមូលនិធិ ២៥ រៀល វីតាល់បានផ្ដួចផ្ដើមគំនិត ឧបត្ថម្ភគាំទ្រគម្រោងនានា និងចូលរួមយ៉ាងសកម្មក្នុងកិច្ចការសង្គម ដោយផ្តោតលើវិស័យ៤ធំៗ រួមមាន ១. វប្បធម៌ និងសាសនា ២. កីឡា និងសុខភាព ៣.បរិស្ថាន និង ៤.អប់រំ។ សកម្មភាពទាំងនេះ បានទាក់ទាញការចាប់អារម្មណ៍ពីសហគមន៍ ក៏ដូចជាសាធារណជនគ្រប់ទិសទី ជាពិសេសយុវជនឱ្យចេះចូលរួម និងចែករំលែក ដើម្បីអភិវឌ្ឍសហគមន៍នានាក្នុងប្រទេសកម្ពុជា៕
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


