ព័ត៌មានជាតិ
ក្រោយរៀនចប់ ជំនាញបុរាណវិទ្យា អាចធ្វើអ្វីបានខ្លះ?
ផ្នត់គំនិតមួយចំនួនតែងយល់ថា ការសិក្សាជំនាញបុរាណវិទ្យា គឺមិនមានប្រយោជន៍អ្វីនោះទេ។ ជំនាញបុរាណវិទ្យានេះ គ្មានទីផ្សារការងារ និងពេលរៀនចប់ បានត្រឹមទៅកាយដី ជួសជុលដុំថ្មតែប៉ុណ្ណោះ។ នេះជាការលើកឡើងរបស់អាណាព្យាបាលមួយចំនួន ដែលមិនបានយល់ដឹងអំពីជំនាញបុរាណវិទ្យា និងតែងតែហាមប្រាមមិនឱ្យកូនៗរៀនជំនាញនេះ។

ពាក់ព័ន្ធនឹងការលើកឡើងនេះ លោក ម៉ៅ ឈាងឡេង ព្រឹទ្ធបុរសរងនៃមហាវិទ្យាល័យបុរាណវិទ្យា បានឱ្យដឹងថា ជាការពិតមនុស្សភាគច្រើន មិនយល់តម្លៃ និងតែងតែគិតខុស អំពីជំនាញបុរាណវិទ្យា។
លោកពន្យល់ថា «នាពេលបច្ចុប្បន្ននេះ ជំនាញបុរាណវិទ្យា បើរៀនចប់គឺ មិនខ្វះការងារធ្វើនោះទេ»។ ព្រឹទ្ធបុរសរងនៃមហាវិទ្យាល័យបុរាណវិទ្យា បានបន្តថា« បុរាណវិទ្យានាសម័យទំនើបនេះ ក្រោយរៀនចប់ យើងអាចទៅគ្រប់គ្រងរមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្ត និង ធ្វើជាមគ្គុទេសន៍បេតិកភណ្ឌវប្បធម៌ក៏បាន »។

និស្សិតបុរាណវិទ្យាឆ្នាំទីបី កញ្ញា ហៀង ម៉ារា បានលើកឡើងថា ការចូលចិត្តដើរកម្សាន្ត និងស្រឡាញ់សម្បត្តិវប្បធម៌ ធ្វើឱ្យកញ្ញាសម្រេចចិត្តចូលសិក្សាជំនាញបុរាណវិទ្យា។ «តាមពិតទៅ ដំបូងឡើយ ខ្ញុំក៏មិនដឹងថា រៀនជំនាញបុរាណវិទ្យានេះ ក្រោយចប់នឹងធ្វើអ្វីដែរ តែពេលដែល ខ្ញុំបានចូលរៀន ទើបយល់ច្បាស់ថា ជំនាញនេះគេកំពុងមានតម្រូវការច្រើន ហើយខ្ញុំតែងតែប្រាប់ដល់មនុស្សទូទៅជានិច្ចថា សិក្សាជំនាញនេះ គឺមិនខ្វះការងារធ្វើនោះឡើយ»។ នេះជាការបញ្ជាក់បន្ថែមរបស់កញ្ញា ហៀង ម៉ារា។

និស្សិតបុរាណវិទ្យាមួយរូបទៀត លោក លៀម សុខលាភ បានលើកឡើងស្រដៀង កញ្ញា ម៉ារា ដែរថា ជំនាញបុរាណវិទ្យា ក្រោយរៀនចប់អាចធ្វើការនៅតាមសារ:មន្ទីរ មន្ទីរខេត្ត ក្រសួងវប្បធម៌ អាជ្ញាធរអប្សរា អាជ្ញាធរសម្បូរព្រៃគុហ៍ និងស្ថាប័នជាច្រើនទៀត។ លោកសង្កត់ធ្ងន់ថា ឱ្យតែនិស្សិតមាន ជំនាញពិតប្រាកដ ស្ថាប័នទាំងនោះរង់ចាំទទួលជានិច្ច។

ដូចគ្នានេះ កញ្ញា រិន សុផានិត និស្សិតបុរាណវិទ្យា យល់ឃើញថា ការសិក្សាជំនាញនេះ ពិតជាល្អ មានសារ:សំខាន់សម្រាប់ប្រទេសជាតិ ជួយលើកស្ទួយសម្បត្តិ បេតិកភណ្ឌ និងជួយថែរក្សាជួសជុលវត្ថុបុរាណកុំឲ្យបាត់បង់។
សុផានិត បានបញ្ចេញទស្សនផ្ទាល់ខ្លួន ចំពោះមតិដែលថា ជំនាញនេះ គ្មានទីផ្សារការងារមិននពិតនោះដែរ។ កញ្ញាបានបញ្ជាក់«មានតែនិស្សិតបុរាណវិទ្យាប៉ុណ្ណោះ ដែលយល់ច្បាស់ថា ការងារ គឺមិនខ្វះទេសម្រាប់ជំនាញមួយនេះ»។ សុផានិត គូសបញ្ជាក់ថា សាលារៀនមានដៃគូសហការជាមួយក្រសួងទេសចរណ៍ អាជ្ញាធរអប្សរា អាជ្ញាធរព្រះវិហារ យូណេស្កូ ដែលស្ថាប័នទាំងនេះ តែងតែទាក់ទងនិស្សិតបុរាណវិទ្យាឱ្យទៅធ្វើការជាមួយជានិច្ច។

បច្ចុប្បន្នជំនាញបុរាណវិទ្យា មានចំនួនអ្នកចូលរៀនកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ការកើនឡើងនេះ ដោយសារមានការយល់ដឹងច្រើន នឹងចាប់ផ្តើមមើលឃើញពីគុណតម្លៃនៃជំនាញនេះ ដែលមានសារ:សំខាន់សម្រាប់ប្រទេសជាតិ។ នេះជាការបញ្ជាក់របស់លោក ម៉ៅ ឈាងឡេង។
សូមបញ្ជាក់ថា បុរាណវិទ្យា ជាមុខវិជ្ជាមួយដែលគាស់កកាយពីអតីតកាល នូវរបស់ដែលបានបាត់បង់ទៅ និងចូលរូមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សាសម្បត្តិវប្បធម៌ បេតិកភណ្ឌរបស់ដូនតាដែលបានបន្សល់ទុកមក៕
អត្ថបទ៖ នាង រតនៈ






-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកយកព័ត៌មានកម្ពុជាថ្មី ទៅចូលរួមកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានអន្តរជាតិដែលរៀបចំដោយក្រសួងការបរទេសអូស្ត្រាលី


