Connect with us

ព័ត៌មានជាតិ

បច្ចុប្បន្ន កម្ពុជា មានជិត ២០០ សហគមន៍តំបន់ការពារធម្មជាតិ ពលរដ្ឋចូលរួមជាង ៥ ម៉ឺននាក់

បានផុស

នៅ

តាមការផ្ដល់ព័ត៌មានរបស់ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ លោកបានលើកឡើងថា សហគមន៍តំបន់ការពារធម្មជាតិដែលត្រូវបានបង្កើតឡើង និងទទួលស្គាល់ដោយក្រសួងបរិស្ថាន បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ ជារបងក្នុងការការពារតំបន់ការពារធម្មជាតិឱ្យកាន់តែមានភាពល្អប្រសើរថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក នេត្រ ភក្ត្រា ថ្លែងឱ្យដឹងថា សហគមន៍តំបន់ការពារធម្មជាតិដែលត្រូវបានបង្កើតឡើង នៅទូទាំងប្រទេសកម្ពុជាត្រឹមខែឧសភា ឆ្នាំ២០២២នេះ មានចំនួន ១៨២ ដែលមានការចូលរួមពីប្រជាពលរដ្ឋចំនួន ៥៥ ៤៤៦ គ្រួសារ នៅក្នុង ៣៣៥ ភូមិ ក្នុងួ១០៨ ឃុំ ក្នុង ១៦ខេត្ត និងចូលរួមគ្រប់គ្រងអភិរក្សលើផ្ទៃដីព្រៃចំនួន ៣០ ៩៤៦៣ ហិកតា។ ក្នុងនោះ នៅខេត្តព្រះវិហារដែលមានតំបន់ការពារធម្មជាតិចំនួន ៩ និងរបៀងអភិរក្ស ១ មានផ្ទៃដីសរុបជាង ៩៥ ម៉ឺនហិកតា មានសហគមន៍តំបន់ការពារធម្មជាតិចំនួន ៤២ សហគមន៍ មានចំនួន ៨១៤៨ គ្រួសារ និងបានកំពុងចូលរួមការពារអភិរក្សព្រៃឈើទំហំ ៦៩ ២៦១ ហិកតានៅក្នុងភូមិចំនួន ៤៧ ក្នុងឃុំចំនួន ១៧ នៃខេត្តព្រះវិហារ។

លោក នេត្រ ភក្ត្រា បានថ្លែងថា សហគមន៍តំបន់ការពារធម្មជាតិជាំពេន ត្រូវបានបង្កើតឡើងកាលពី ឆ្នាំ ២០០៥ មានផ្ទៃដី ៣ ៤៤៥ ហិកតាដែលជាប្រភេទព្រៃ ស្រោង និងព្រៃរបោះលាយគ្នា ហើយសមាជិកសហគមន៍ដែលជាជនជាតិដើមភាគតិចគួយបាន និងកំពុងថែរក្សាការពារព្រៃសហគមន៍បានយ៉ាងល្អប្រសើរដោយសហគមន៍បានសហការយ៉ាងស្អិតរមួតជាមួយអាជ្ញាធរភូមិឃុំ និងមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថាន ខេត្តព្រះវិហារដើម្បីចុះល្បាតជាប្រចាំ។ ជាមួយគ្នានេះ សមាជិកសហគមន៍បាន និងកំពុងប្រមូលអនុផលព្រៃឈើផ្សេងៗរួមមានការប្រកបរបរដងជ័រច្បោះ ការប្រមូលផលទឹកឃ្មុំ និងអនុផលព្រៃឈើផ្សេងទៀត។

លោក នេត្រ ភក្ត្រា បានលើកទឹកចិត្តដល់សហគមន៍ និងជំរុញឱ្យសហគមន៍សហការបន្ថែមជាមួយមន្ត្រីជំនាញក្រសួងបរិស្ថាន និងអ្នកពាក់ព័ន្ធនានាដើម្បីប្រែក្លាយតំបន់នេះជាកន្លែងទេសចរណ៍ធម្មជាតិ ជាមួយសក្តានុពលដែលខ្លួនមានដូចជា ប្រពៃណីនៃការរស់ នៅចិញ្ចឹមជីវិតរបស់ជនជាតិដើមភាគតិច ប្រពៃណីនៃការដងជ័រច្បោះ ការរកឃ្មុំ និងធនធានធម្មជាតិនៅក្នុងសហគមន៍តំបន់ការពារធម្មជាតិនេះ។

ព្រៃសហគមន៍តំបន់ការពារធម្មជាតិជាំពេន ត្រូវបានលោក នេត្រ ភក្ត្រា ពិពណ៌នាថា ត្រូវបានបងប្អូនសហគមន៍ជនជាតិដើមភាគតិចសហការជាមួយមន្ត្រីឧទ្យានុរក្សការពារ និងអភិរក្សបានយ៉ាងល្អ។ ជាមួយគ្នានេះ លោកបានណែនាំ​សហគមន៍​ឱ្យខិតខំចិញ្ចឹមសត្វ ដាំបន្លែបង្ការ និងការសិក្សាពីរបៀបធ្វើបដិសណ្ឋារកិច្ច ភ្ញៀវទេសចរ ជាពិសេសគឺការរៀបចំរបៀបចម្អិនម្ហូបបែប សហគមន៍មូលដ្ឋានឱ្យមានឱរសជាតិឈ្ងុយឆ្ងាញ់ ដើម្បីទាក់ទាញទឹកចិត្តភ្ញៀវទេសចរឱ្យមកទស្សនាកម្សាន្ត និងភ្លក្សម្ហូបរបស់បងប្អូនជនជាតិដើមភាគតិច ព្រមទាំងរៀបចំផ្ទះស្នាក់នៅ ឬកន្លែងបោះតង់ និងបន្ទប់អនាម័យឱ្យបានស្អាត និងមានអនាម័យល្អ។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា នៅក្នុងវិធានការបង្កើនប្រសិទ្ធភាពនៃការការពារ និងអភិរក្សធនធានធម្មជាតិ ក្រសួងបរិស្ថានមិនត្រឹមតែបន្តពង្រឹងលើការអនុវត្តច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែបានផ្តោតសំខាន់លើការអភិវឌ្ឍ និងបង្កើនជីវភាពរបស់ប្រជាសហគមន៍តំបន់ការពារធម្មជាតិ។

កន្លងមកនេះ ក្រសួងបរិស្ថានបានផ្តល់ពូជសត្វក្របី គោ ពពែ សត្វចៀម ជ្រូកជាដើមដល់ពលរដ្ឋ សម្រាប់ចិញ្ចឹម ដើម្បីបង្កើនសុវត្ថិភាពស្បៀង និងរកប្រាក់ ចំណូលបន្ថែម។ ចាប់ពីដើមឆ្នាំ២០២១ រហូតដល់ត្រីមាសទី១ ឆ្នាំ២០២២នេះ ក្រសួងបរិស្ថានបានផ្តល់ពូជសត្វទៅតាមគោល ដៅស្នើសុំមួយចំនួនលើប្រភេទសត្វដូចជា៖ ក្របីចំនួន ២៥៨ ក្បាល គោចំនួន ៤០២ ក្បាល គោបាចំនួន ៦ក្បាល គោមេពូជចំនួន ៣០ ក្បាល ចៀមចំនួន ៥៤២ ក្បាល ជ្រូកចំនួន ៨០ក្បាល ជ្រូកព្រៃចំនួន ១០០ក្បាល បាចៀមចំនួន១ក្បាល និងពពែចំនួន៣៨៣ក្បាល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៥ នាទី មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៤ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម