ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន ផ្តល់អនុសាសន៍ ៦ចំណុចដល់ស្ត្រី ដើម្បីឈានឆ្ពោះទៅកាន់ការងារបោះឆ្នោតឃុំ-សង្កាត់
លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអនុសាសន៍សំខាន់ៗ ចំនួន ៦ចំណុចដល់ស្ត្រី ដើម្បីឈានឆ្ពោះទៅកាន់ការងារបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលខាងមុខនេះ។

លោកជំទាវ ម៉ែន សំអន បានផ្ដល់អនុសាសន៍បែបនេះ ខណៈពេលដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ ឆ្នាំ ២០២២ ដំណាក់កាលទី ១ របស់គណៈចលនាស្ត្រី និងសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដែលមានសមាសភាពចូលរួមពីស្ត្រីចំនួនជិត ២០០នាក់ មកពីទូទាំប្រទេស កាលពីរសៀលថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២២។

ថ្លែងក្នុងឱកាសនោះ លោកជំទាវ ក៏បានថ្លែងនូវការកោតសសើរ ដល់នារីគ្រប់លំដាប់ថ្នាក់នៃរាជធានី-ខេត្ត ដែលបានបំពេញការងារកន្លងមក ទទួលបានយ៉ាងល្អប្រសើគួរជាទីមោទនៈ ទាំងការងារស្នូល ក៏ដូចជាការងារបង្ការទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងយុទ្ធនាការនៃការចាក់វ៉ាក់សាំងជាដើម។
លោកជំទាវ ម៉ែន សំអន បានបន្តទៀថា ពេលវេលានៃការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ កាន់តែខិតជិតមកដល់ លោកជំទាវ ក៏បានសំណូមពរដល់បងប្អូននារី ត្រូវយកចិត្តទុកដាក់លើការងារចាំបាច់ចំពោះមុខមួយចំនួន ដូចខាងក្រោម៖

១)បន្តផ្សព្វផ្សាយ ឲ្យបានទូលំទូលាយទៅដល់សមាជិកបក្ស សមាជិកក្រុមគ្រួសារ មិត្តភ័ភ្រ អំពីកម្មវិធី នយោបាយ សេចក្តីសម្រេចចិត្តនានារបស់រាជរដ្ឋាភិបាល ពិសេស ក្នុងដំណាក់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
២)ផ្សព្វផ្សាយអំពីគោលនយោបាយឈ្នះ-ឈ្នះរបស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានធ្វើឱ្យអង្គការចាត់តាំងរបស់ខ្មែរក្រហមត្រូវរលំរលាយទាំងស្រុង ទាំងខាងនយោបាយ ទាំងយោធា បង្កើតបាននូវសុខសន្តិភាពនិងការអភិវឌ្ឍចាប់តាំងពីចុងឆ្នាំ១៩៩៨ មកនិងបានស្ដារ កសាងវិស័យ សេដ្ឋកិច្ច សង្គមកិច្ចឱ្យមានការប្រែប្រួល និងរីកចម្រើនជាបន្ដបន្ទាប់រហូតដល់បច្ចុប្បន្ន។
៣) ខិតខំប្រព្រឹត្តអំពើល្អ ចៀសវាងការធ្វើឲ្យខុសឆ្គង ដឹកនាំនិងចូលរួម អនុវត្តឱ្យបានល្អនូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព បន្តជម្រុញប្រជាពលរដ្ឋទៅទទួលការចាក់វ៉ាក់សាំងដូសមូលដ្ឋាននិងដូសជំរុញនិង អនុវត្តវិធានការបស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ។
៤) ណែនាំឲ្យក្រុមគ្រួសារ និងសាច់ញាតិ មិត្តភ័ក្តិព្រមទាំងប្រជាពលរដ្ឋត្រៀមរាល់ឯកសារសម្រាប់ការបោះឆ្នោត ចងចាំនូវលេខរៀងតាម ឃុំ/សង្កាត់ ដែលខ្លួនត្រូវទៅបោះឆ្នោត និងរូបសញ្ញារបស់គណបក្ស របៀបគូសសន្លឹកឆ្នោត និងសម្របសម្រួលឲ្យសមាជិកបក្សទាំងអស់បានទៅបោះឆ្នាតគ្រប់ៗគ្នា ស្របតាមទិសស្លោក “អរគុណសន្តិភាព សមាជិកបក្សម្នាក់ ឆ្នោតមួយសន្លឹក”។
៥) ត្រៀមលក្ខណៈសម្បត្តិដើម្បីចូលរួមសង្កេតការនិងសង្កេតការនៅថ្ងៃបោះឆ្នោតនិងត្រូវអនុវត្តឲ្យបានម៉ឹងម៉ាត់នូវច្បាប់ ក្រមសីលធ៌មនិងនីតិវិធីកំណត់ដោយ គ.ជ.ប ស្តីពី ការបោះឆ្នោត។
៦) អាជ្ញាធរពាក់ព័ន្ធ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវធានាគ្រប់គ្រងសភាពការណ៍ក្នុងភូមិសាស្ត្ររៀងៗខ្លួន ដោយត្រូវប្រកាន់យក នូវភាពអព្យាក្រឹត្យភាព ការពារគ្រប់សកម្មភាពរបស់គណបក្សនយោបាយដែលចូលរួម ហើយមន្ត្រីនយោបាយទាំងអស់ ក៏មិនត្រូវប្រើធនធានរបស់រដ្ឋដើម្បីបម្រើសកម្មភាព នយោបាយនោះឡើយ៕
អត្ថបទ៖ វិមាន



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


