ព័ត៌មានជាតិ
មានប្រជាពលរដ្ឋនៅទ្វីបអឺរ៉ុបប្រមាណ១៧០០នាក់កំពុងរង់ចាំទទួលសម្ដេចតេជោ ហ៊ុន សែន នៅប្រទេសស្វីស
មានប្រសាសន៍តាមរយៈសារជាសំឡេង មុនចាកចេញទៅកាន់ប្រទេសស្វីស ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នាល្ងាចថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា មានប្រជាពលរដ្ឋនៅទ្វីបអឺរ៉ុបប្រមាណ១៧០០នាក់ កំពុងរង់ចាំទទួលសម្ដេចនៅប្រទេសស្វីស ហើយនេះ គឺជាការសាមគ្គីភាពរវាងមេដឹកនាំ ជាមួយប្រជាពលរដ្ឋដែលរសស់នៅក្រៅប្រទេស។
សម្ដេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា រហូតមកដល់ពេលនេះ មានប្រជាពលរដ្ឋនៅទ្វីបអឺរ៉ុបប្រមាណ១៧០០នាក់ កំពុងរង់ចាំទទួលសម្ដេចនៅល្ងាចថ្ងៃទី២១ ខែឧសភា។ សម្ដេចបានផ្ដាំផ្ញើប្រជាពលរដ្ឋ ដែលធ្វើដំណើរពីទីកន្លែងផ្សេងៗមកកាន់ប្រទេសស្វីស ធ្វើដំណើរដោយសុវត្ថិភាព និងប្រកបដោយក្តីសប្បាយរីករាយ។ សម្តេចថា នេះគឺជាការសាមគ្គីភាពរវាងមេដឹកនាំជាមួយប្រជាពលរដ្ឋនៅក្រៅប្រទេស ដែលសម្ដេចនឹងមានឱកាសជួបសំណេះសំណាល ជាមួយបងប្អូនជនរួមជាតិនៅឯក្រៅប្រទេស ហើយសម្ដេចបានថ្លែងអំណរគុណប្រជាពលរដ្ឋក៏ដូចជាព្រះសង្ឃ ដែលបានគាំទ្រសម្ដេច និងការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ហើយបន្តដំណើរឈានទៅមុខទៀត ដើម្បីរក្សានូវសុខសន្តិភាពរក្សា និងអ្វីដែលកំពុងតែមាននៅក្នុងដៃកុំឲ្យបាត់បង់។
សូមបញ្ជាក់ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២២ របស់វេទិកាសេដ្ឋកិច្ចពិភពលោក ក្រោមមូលបទ “ការត្រៀមខ្លួនសម្រាប់យុគសម័យក្រោយជំងឺកូវីដ” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ទី២៦ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុងដាវ៉ស-ក្លូស្ទ័រ (Davos-Klosters) ៕
ដោយ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២០ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


