ព័ត៌មានជាតិ
រដ្ឋបាលរាជធានីអំពាវនាឲ្យក្រុមបាតុករក្រុមហ៊ុន ណាហ្គាវើលដ៏ នៅសេសសល់មួយចំនួនតូច សូមចូលរួមដោះស្រាយជាមួយក្រសួងការងារ
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការអំពាវនាអោយក្រុមបាតុករក្រុមហ៊ុន ណាហ្គាវើលដ៏ មួយចំនួនតូច ដែលនៅសេសសល់ សូមចូលរួមអនុវត្តយន្តការដោះស្រាយរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដូចអ្នកដទៃទៀតមួយចំនួនធំដែលបានទទួលយកនូវការដោះស្រាយរួច ហើយ ចៀសវាងការធ្វើបាតុកម្ម ខុសច្បាប់តាមខ្សែញាក់របស់ពួកអគតិ ដែលនាំឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយ សាធារណៈ។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី២០ ឧសភានេះ ដែលក្នុងសេចក្តីប្រកាសព័ត៌មាននេះ មានន័យថា៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា ក្រុមបាតុករ ដែលជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៏មួយចំនួនតូច បានព្យាយាមរៀបចំឈុតឆាកជា បន្តបន្ទាប់ ជាពិសេសក្នុងអំឡុងពេលប្រជុំ Zoom កាលពីពេលកន្លងមក មានអ្នកចូលរួមប្រមាណជា១០០នាក់ ដែលក្នុងចំណោមអ្នកទាំងនោះ មានអ្នកត្រៀមទទួលយកការដោះស្រាយវិវាទការងារ បានផ្ដល់ព័ត៌មានមក ខាងក្រៅថា ក្រុមនេះបាននឹងកំពុងព្យាយាមរៀបចំឈុតឆាកសម្តែង ដោយមានតួផ្សេងៗគ្នាដូចជា តួកំសត់ តួជនរងគ្រោះ និងអ្នកចាំថតយករូបភាព ដើម្បីបំភ្លៃព័ត៌មាន បំភាន់សាធារណមតិជារៀងរហូតមក។

ជាក់ស្តែងប៉ុន្មានថ្ងៃនេះ ទោះបីក្រុមគេកំពុងរៀបចំឈុតឆាកសម្ដែងថ្មីទៀតមិនទាន់បានសម្រេច ក៏ដោយ ក៏អ្នកទាំងនោះឆ្លៀតប្រឌិតព័ត៌មានក្លែងក្លាយ ក្រោមរូបភាពផ្ដល់កិច្ចសម្ភាសដល់ស្ថាប័នសារព័ត៌មាន គ្មានវិជ្ជាជីវៈមួយចំនួនដែលផ្សាយព័ត៌មានមិនពិត ចូលចិត្តលាបពណ៌ ញុះញង់ អុចអាល ដើម្បីបម្រើមហិច្ឆតា នយោបាយអ្នកនៅពីក្រោយខ្នង ដោយបាននិយាយបំផ្លើសថា អាជ្ញាធរមានសមត្ថកិច្ចបានប្រើអំពើហិង្សា វាយទាត់ធាក់លើស្ត្រី ស្ត្រីមានផ្ទៃពោះមួយខែ ធ្វើឱ្យប៉ះពាល់កូននៅក្នុងផ្ទៃ។ ផ្ទុយទៅវិញ តាមរយៈផែនការខ្មៅ កខ្វក់នេះ ក្រុមនេះបន្តធ្វើបាតុកម្មអុកឡុកបន្តទៀតនៅក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំ សង្កាត់ ដោយរៀបចំឱ្យមានសកម្មភាពប៉ះទង្គិចជាមួយសមត្ថកិច្ចគ្រប់រូបភាពតាមដែលអាច ធ្វើបាន ដូចជាបង្កឱ្យមានភាពយឺតយ៉ាវនៅពេលសមត្ថកិច្ចនាំឡើងលើរថយន្តជាដើម ដើម្បីឱ្យក្រុមខ្លួនថត សកម្មភាពយកទៅផ្សព្វផ្សាយមួលបង្កាច់ឱ្យប្រជាពលរដ្ឋអស់ជំនឿមកលើអាជ្ញាធរ។

ដើម្បីជៀសវាងកុំឱ្យសាធារណជនមានការភាន់ច្រឡំតាមការផ្សព្វផ្សាយព័ត៌មានដែលមិនឆ្លុះបញ្ចាំង អំពីការពិត តថភាពជាក់ស្តែង មានចេតនាទុច្ចរិត មានគោលបំណងកេងចំណេញនយោបាយតាមទិសដៅ ដែលបានដាក់ចេញដោយក្រុមអគតិមួយចំនួនក្នុងអំឡុងពេលឃោសនាបោះឆ្នោតជិតមកដល់ រដ្ឋបាលរាជធានី ភ្នំពេញសូមច្រានចោលការចោទប្រកាន់ខាងលើ និងគូសបញ្ជាក់ថា កន្លងមកក្រុមបាតុករដែលជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៏ ក្រោមការរៀបចំផែនការ និងសេនារីយូដើម្បីឱ្យសម្ដែងរបស់ជនអគតិ មួយក្តាប់តូចលក់មនសិការឱ្យជនបរទេស ដែលមានចេតនាបំផ្លាញសន្តិភាព បង្កអសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ តែងតែធ្វើសកម្មភាពញុះញង់ និងចោទប្រកាន់មកលើអាជ្ញាធរមានសមត្ថកិច្ចថា បានប្រើអំពើហិង្សា បង្ក្រាបក្រុមបាតុករ ខណៈពេលដែលសមត្ថកិច្ចកំពុងខិតខំបំពេញតួនាទីក្នុងការរក្សាសន្តិសុខ សុវត្ថិភាពសង្គម។

រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការអំពាវនាវដល់ក្រុមបាតុករក្រុមហ៊ុន ណាហ្គាវើលដ៏ មួយចំនួនតូច ដែលនៅសេសសល់ សូមចូលរួមអនុវត្តយន្តការដោះស្រាយរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដូចអ្នកដទៃទៀតមួយចំនួនធំដែលបានទទួលយកនូវការដោះស្រាយរួចទៅហើយ ជៀសវាងការធ្វើបាតុកម្ម ខុសច្បាប់តាមខ្សែញាក់របស់ពួកអគតិ ដែលនាំឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយ សាធារណៈ៕
ដោយ ៖ ស្រីរ័ត្ន




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ