ព័ត៌មានជាតិ
អាជ្ញាធរស្រុកឆែប រួមជាមួយអង្គការដៃគូ លើកទឹកចិត្តដល់ប្រជាសហគមន៍ ផលិតចង្កឹះទ្រាំង ក្នុងខេត្តព្រះវិហារ
ព្រះវិហារ ៖ ការគាំទ្រ និងលើកទឹកចិត្តឲ្យប្រជាសហគមន៍ផលិតចង្កឹះទ្រាំង បន្តថែរក្សាវប្បធម៌ដើម និងអភិវឌ្ឍមុខរបរ ពីសំណាក់អាជ្ញាធរស្រុកឆែប ខេត្តព្រះវិហារ រួមជាមួយអង្គការដៃគូ នៃកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ អនុផលព្រៃឈើ ហៅកាត់ (NTFP-EP) ប្រចាំកម្ពុជា បានធ្វើឡើងកាលពីថ្ងៃទី១៧ ខែធ្នូឆ្នាំ២០២០ ក្នុងកិច្ចប្រជុំមួយ ស្តីពីការស្វែងយល់ ការបង្កើនប្រាក់ចំណូលសហគមន៍មូលដ្ឋាន នៅសាលាស្រុកឆែប ដែលមានការចូលរួម ពីប្រជាសហគមន៍ផលិតចង្កឹះទ្រាំងទាំង៥ នៅក្នុងខេត្តព្រះវិហារ នោះផងដែរ។

នៅក្នុងការពិគ្រោះយោបល់ រវាងអាជ្ញាធរស្រុកឆែប ខេត្តព្រះវិហារ និងអង្គការកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ អនុផលព្រៃឈើ (NTFP-EP) នាគ្រានោះ ប្រជាសហគមន៍ផលិតចង្កឹះទ្រាំង នៅក្នុងឃុំឆែប១ និងឃុំសង្កែ បានត្អូញត្អែរពីផលិតផលចង្កឹះទ្រាំង នៅឆ្នាំ២០២០នេះ ពុំមានអតិថិជនគាំទ្រ និងទិញផលិតផលនេះឡើយ កត្តានេះគឺជាបញ្ហាប្រឈមដ៏ធំមួយ ធ្វើឲ្យប្រជាសហគមន៍ បាត់បង់ប្រាក់ចំណូលនិងឈានទៅបាត់បង់មុខរបរមួយនេះ នៅក្នុងឆ្នាំខាងមុខៗទៀត ជាក់ជាពុំខានឡើយ។

ប្រធានអង្គការកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ អនុផលព្រៃឈើ (NTFP-EP) ប្រចាំកម្ពុជា លោក ស៊ីម ប៊ុនធឿន បានបញ្ជាក់ថា ការព្រួយបារម្ភរបស់ប្រជាសហគមន៍ គឺជាប្រធានបទមួយ សម្រាប់ឲ្យអាជ្ញាធរនិងផ្នែកដៃគូ ប្រឹងប្រែងស្វែងរកដំណោះស្រាយជូនប្រជាសហគមន៍ ព្រោះត្បិតកិច្ចគាំពារមុខរបរ គឺជាគោលនយោបាយផ្នែកសេដ្ឋកិច្ចប្រចាំគ្រួសារ សហគមន៍ និងជាយន្តការមួយ សម្រាប់តម្រូវឲ្យយើងរួមគ្នាអភិរក្សធនធានធម្មជាតិ ថែមទៀតផង។
លោកបានបន្តថា នៅក្នុងខណៈនេះ អាជ្ញាធរ រួមនឹងអង្គការដៃគូ បានស្នើដល់អង្គភាពសារព័ត៌មាននៅកម្ពុជា ជួយផ្សព្វផ្សាយពីផលិតផលចង្កឹះទ្រាំង ដែលប្រជាសហគមន៍ផលិតបាន ដើម្បីបង្ហាញដល់អ្នកនិយមប្រើប្រាស់ឲ្យចាប់អារម្មណ៍ និងរកទីផ្សានាំចេញលក់ផលិតផលចង្កឹះទ្រាំងនេះ ផងដែរ។
តំណាងសហគមន៍ផលិតចង្កឹះទ្រាំងទាំង ៥នៅក្នុងស្រុកឆែប លោក ឃួន រ៉ាត់ បានសម្តែងការគាំទ្រយ៉ាងពេញទំហឹង ចំពោះការគិតគូរ ជួយថែរក្សាអាជីព និងការស្វះស្វែងរកទីផ្សារលក់ផលិតផល របស់ប្រជាសហគមន៍ ពីអាជ្ញាធរ និងអង្គការដៃគូ ព្រោះជាងពីរឆ្នាំមកនេះ សម្ភារៈប្រើប្រាស់ផលិតពីដើមទ្រាំង មានអតិថិជនតិចតួចណាស់ ដែលបានទិញយកទៅប្រើប្រាស់ ដោយសារតែបងប្អូនខ្លះ មិនទាន់បានយល់ពីគុណភាព របស់ផលិតផលចង្កឹះទ្រាំងទាំងនេះ នៅឡើយទេ។
លោកបានស្នើឲ្យអាជ្ញាធរពាក់ព័ន្ធ ជួយរៀបចំឲ្យមានទីតាំងលក់ដូរ ឲ្យបានច្បាស់លាស់ ដើម្បីបង្កលក្ខណៈងាយស្រួលដល់អតិថិជន ឬភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលចូលមកទស្សនាខេត្តព្រះវិហារបានឃើញ និងជួយទិញយកទៅប្រើប្រាស់ ប្រចាំគ្រួសារ និងសម្រាប់ទុកជាវត្ថុអនុស្សាវរីយ៍ ផងដែរ។

អភិបាលរងស្រុកឆែប ខេត្តព្រះវិហារ លោក អ៊ុ សុភឿន បានថ្លែងថា ការស្នើរបស់ប្រជាសហគមន៍ នៅក្នុងពេលនេះ គឺជាដំណោះស្រាយរួមមួយ និងការជំរុញឲ្យមានការលើកទឹកចិត្ត ដល់ប្រជាសហគមន៍ ឲ្យមានការអភិវឌ្ឍមុខរបរ និងថែរក្សាអាជីពរបស់ខ្លួន កុំឲ្យមានការបាត់តបង់ ហើយឈានទៅរួមគ្នាបង្កើតជាភូមិមួយ មានផលិតផលមួយ។

លោកបានបន្តថា អាជ្ញាធរស្រុក និងអង្គការដៃគូ នឹងពិគ្រោះពិភាក្សាគ្នា ជាមួយមន្ទីរពាក់ព័ន្ធក្នុងខេត្ត លើគម្រោងស្នើសុំបង្កើតឲ្យមានទីផ្សារចុងសប្តាហ៍ សម្រាប់លក់ដូរផលិតផលចង្កឹះទ្រាំង ទាំងនៅតាមទីប្រជុំជន និងនៅតាមតំបន់ទេសចរណ៍សំខាន់ៗក្នុងខេត្ត ដើម្បីជួយលើកកម្ពស់មុខរបរ និងជីវភាពក្នុងសហគមន៍ កាន់តែប្រសើរឡើង។
លោកអភិបាលរងស្រុក ក៏បានស្នើដល់ប្រជាសហគមន៍ ដែលជាម្ចាស់ផលិតផល ត្រូវផលិតចង្កឹះទ្រាំង ដោយរក្សាបរិមាណ គុណភាព និងសោភណ្ឌភាព ឲ្យស្ថិតនៅសភាពដើម ជាដដែលផងដែរ។

គួរបញ្ជាក់ថា សហគមន៍ផលិតចង្កឹះទ្រាំង នៅស្រុកឆែប ខេត្តព្រះវិហារ មានចំនួន៥ ក្នុងនោះ នៅឃុំឆែបមួយ មាន ៣សហគមន៍ និងនៅក្នុងឃុំសង្កែ មាន ២សហគមន៍ ដែលកំពុងដំណើរការផលិត ក្រោមការជួយឧបត្ថម្ភគាំទ្រ ពីអង្គការកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ អនុផលព្រៃឈើ (NTFP-EP) ប្រចាំកម្ពុជា ដែលទទួលបានជំនួយ ពីពលរដ្ឋអាមេរិកកាំង (USAID)៕
វុទ្ធឦសាន

-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


