Connect with us

ព័ត៌មានជាតិ

KOICA WITHHEBRON HMC និងស្រុកប្រតិបត្តិកំពង់ត្រឡាច បានរួមគ្នាធ្វើការពង្រឹងសមត្ថភាពនៃការបង្ការ និងឆ្លើយតបជម្ងឺឆ្លង

បានផុស

នៅ

ដោយ​គម្រោង​នេះ​ស្ថិតនៅ​ក្រោម​កម្មវិធី​កិច្ចសហប្រតិបត្តិការ​ស​ង្គ​ម​ស៊ីវិល​នៃ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ (KOICA) WITHHEBRON HMC និង​ស្រុក​ប្រតិបត្តិ​កំពង់ត្រឡាច បានរួម​គ្នា​ធ្វើការ​ពង្រឹង​សមត្ថភាព​នៃ​ការ​បង្ការ និង​ឆ្លើយតប​ជម្ងឺឆ្លង​ដែលមាន​ស្រាប់ និង​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​អនុវត្ត​ការបណ្តុះបណ្តាល​ដល់​បុគ្គលិក​សុខាភិបាល និង​អ្នកជំនាញ​នៅ​ថ្នាក់ស្រុក និង​ភូមិ​។

សិក្ខាសាលា​អប់រំ​លើកដំបូង​បានធ្វើ​ឡើង​នៅ​មណ្ឌល​អប់រំ​ស្រុក​កំពង់ត្រឡាច​។ ភាគី WITHHEBRON/HMC ដឹកនាំ​ដោយ​លោក Eunkyung Jin នាយក​ប្រតិបត្តិ WITHHEBRON ចំណែក​ស្រុក​ប្រតិប​ត្តិ​កំពង់ត្រឡាច ដឹកនាំ​ដោយ​លោក​បណ្ឌិត Lim Khun នាយក​ស្រុក​ប្រតិ​ប​ត្តិ​កំពង់ត្រឡាច​។ ក្នុង​រយៈពេល 7 ថ្ងៃ​នៃ​វគ្គ​បណ្តុះបណ្តាល មាន​បុគ្គលិក​មណ្ឌល​សុខភាព​ចំនួន៣០​នាក់ អ្នកស្ម័គ្រចិត្ត​គាំទ្រ​សុខភាព​ភូមិ​ចំនួន២០២​នាក់ និង​បុគ្គលិក​សុខាភិបាល​មកពី​មន្ទីរពេទ្យបង្អែក​ស្រុក​កំពង់ត្រឡាច​ចំនួន២០នាក់ នឹង​ចូលរួម​ក្នុងការ​បង្កើន​ចំណេះដឹង និង​ការអនុវត្ត ដោយមាន​ក្រុម​គោលដៅ​ផ្សេងៗ​គ្នា​៖ រោគសញ្ញា​នៃ​ជំងឺឆ្លង​ធំៗ​ដែល​ទាមទារ​ការឆ្លើយតប​តាម​មូលដ្ឋាន តម្រូវការ នៃ​យុទ្ធសាស្ត្រ​ទំនាក់ទំនង​ហានិភ័យ​ប្រកបដោយ​ប្រសិទ្ធភាព និង​ការ​ទុកដាក់​កាកសំណល់​វេជ្ជសាស្ត្រ​។ មាតិកា​ទាំងនេះ​ត្រូវបាន​រៀបចំ និង​រៀបរៀង​ដោយ​លោក​វេជ្ជបណ្ឌិត Hoon-Yong Jung មកពី DOCTOGETHER និង​លោក​វេជ្ជបណ្ឌិត Heuysun Suh មកពី​មជ្ឈមណ្ឌល​ថែទាំ​សុខភាព​អន្តរជាតិ Gill ហើយ​ត្រូវបាន​ត្រួតពិនិត្យ និង​វាយតម្លៃ​ដោយ​អ្នកជំនាញ​សុខភាព​ស្រុក​ប្រតិ​ប​ត្តិ​កំពង់ត្រឡាច​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វេជ្ជបណ្ឌិត Lim Khun មានប្រសាសន៍ថា “​កិច្ច​សហប្រតិបត្តិការ​ប្រកបដោយ​ផ្លែផ្កា​ជាមួយ KOICA និង WITHHEBRON/HMC នឹង​ជួយ​ពង្រឹង​សមត្ថភាព​នៃ​ការបង្ការ និង​ឆ្លើយតប​ជំងឺឆ្លង ដែលមាន​ស្រាប់ ដើម្បី​ធានា​បាន​នូវ​ការ​បន្ត និង​ការពង្រឹង​ដល់​បុគ្គលិក​សុខាភិបាល និង​អ្នក​ជំនាញ”។

លោក​Eunkyung Jin នាយក​ប្រតិបត្តិ WITHHEBRON បាន​មានប្រសាសន៍ថា “​យើង​មាន​សេចក្តីសោមនស្ស​រីករាយ​ដែល​អាច​ផ្តល់ និង​គាំទ្រ​កម្មវិធី​អប់រំ​ចាំបាច់​សម្រាប់​បុគ្គលិក​សុខាភិបាល​នៅ​ស្រុក​កំពង់ត្រឡាច​។ ខ្ញុំ​សង្ឃឹមថា ឱកាស​នេះ​នឹង​ដើរតួនាទី​ជា​គន្លឹះ​មួយ​ក្នុងការ​ពង្រឹង​សុខភាព​សាធារណៈ​ក្នុង​តំបន់​”​។

មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ ហេ​ប្រុ​ន (HMC) ដែល​ត្រូវបាន​បង្កើតឡើង​ក្នុង​ខែកញ្ញា ឆ្នាំ២០០៧ គឺជា​អង្គ​ការមិន​រកប្រាក់​ចំណេញ​ដែល​ផ្តល់ជំនួយ​ផ្នែក​វេជ្ជសាស្ត្រ​សមរម្យ​ទៅដល់​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ខ្វះខាត​ចំនួន 60,000 នាក់​ក្នុង​មួយឆ្នាំៗ​។ បច្ចុប្បន្ន HMC បើក​ដំណើរការ​បន្ទប់វះកាត់​ចំនួន 3 បន្ទប់ ICU បន្ទប់​សង្គ្រោះ​ក្រោយ​វះកាត់ បន្ទប់​លាង​ឈាម និង​គ្រែ​អ្នកជំងឺ​ចំនួន 100 រួម​ជាមួយនឹង​ការវះកាត់​ធំ និង​តូច​ចំនួន 700​ករណី ជា​រៀងរាល់ឆ្នាំ​។

WITHHEBRON ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​សេ​អ៊ូ​ល ប្រទេស​កូរ៉េខាងត្បូង គឺជា​អង្គ​ការមិន​រកប្រាក់​ចំណេញ​ដែល​ធ្វើការ​ដើម្បី​ជួយ​ទ្រទ្រង់​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ហេ​ប្រុ​ន ដែល​ផ្តល់ជូន​នូវ​ការថែទាំ​ផ្នែក​វេជ្ជសាស្ត្រ​ប្រកបដោយ​គុណភាព​ទៅដល់​ជនក្រីក្រ​តាមរយៈ​ការស្រាវជ្រាវ និង​ការអភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១២ នាទី មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង១៦ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៤០ នាទី មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ៥៣ នាទី មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

ជីវិតកម្សាន្ដ១ ម៉ោង មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

Sokha Hotels

ព័ត៌មានពេញនិយម