Connect with us

ព័ត៌មានជាតិ

សម្តេច​តេជោ​ ហ៊ុន សែន​ រង​​ការ​វាយ​ប្រហារ​ផ្លូវ​​ចិត្ត​ខ្លាំង​ ក្រោយ​បង​ប្រុស​​លើក​ដៃ​ចង្អុល​ទៅ​រក​រូប​ថត​​បងប្អូន​​​៦នាក់ ​ការ​ពិត​នៅ​សល់​តែ​៥នាក់​​

បានផុស

នៅ

តាម​រយៈ​បណ្តាញ​សង្គម​​ហ្វេសបុក​​សម្តេចតេជោ​ ហ៊ុន​ សែន​​ នាយករដ្ឋមន្រ្តី​នៃ​កម្ពុជា​បាន​រង​ការ​វាយ​ប្រហារ​ផ្លូវ​ចិត្ត​ខ្លាំង​ ក្រោយ​បង​ប្រុស​សម្តេច​​​លើក​ដៃ​ចង្អុល​ទៅ​រក​រូប​ថត​​បងប្អូន​​​៦នាក់ តែ​ពុំ​​បាន​ដឹង​ថា​ពេល​នេះ​នៅ​សល់​តែ​៥នាក់​​។

សម្តេច​បាន​​សរសេរ​ថា​ “ល្ងាច​នេះទៅសួរសុខទុក្ខបងទីមួយ​(លោក ហ៊ុន សាន​)​ ដែល​ទើប​វិល​ត្រឡប់​ពី​ទីក្រុង​បាង​កក​ប្រទេស​ថៃ​ក្រោយ​ការ​វះកាត់។ ​ទោះ​បី​សុខភាពគាត់ប្រសើរជាងមុនក្តីតែ​ខ្ញុំ​នៅ​តែ​មិន​ទាន់​ហ៊ាន​ប្រាប់​គាត់​ពី​​មរណភាព​បង​ប្រុស​ទី​ពីរ​នៅ​ឡើយ​។ ២ថ្ងៃមុន​នេះ​ជា​ខួប​លើក​ទី​៩​ឆ្នាំ​នៃ​មរណភាព​ភរិយា​របស់​គាត់​ដែលត្រូវជាបងថ្លៃរបស់ខ្ញុំ ប្រសិន​ខ្ញុំជំរាបគាត់ពីរឿង​មរណភាព​បង​ទីពីរ​ទៀត​ប្រហែល​គាត់​ពិបាកទទួល”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​បន្ត​ថា​ “ខ្ញុំក៏ទទួលរងនូវការវាយប្រហារខាងផ្លូវចិត្ត​ខ្លាំង​ណាស់​ដែរ​នៅ​ពេល​ដែល​បង​ប្រុសខ្ញុំលើក​ដៃចង្អុលទៅរករូបថតដែលបងប្អូន​ខ្ញុំទាំង​៦នាក់​ថតជាមួយឪពុកខ្ញុំហើយនិយាយ​ថា​បង​ប្អូន​យើងមាន៦នាក់ប្រុស៣នាក់ស្រី​៣នាក់ប្រុស៣នាក់​ដំបូងទើបមានស្រី៣​នាក់​ជា​ក្រោយ​ដោយ​ពុំមាន​ឆ្លាស់​គ្នាស្រី​ និង​ប្រុស​នោះទេតែគាត់ពុំបានដឹងថាពេល​នេះនៅសល់តែ៥នាក់នោះឡើយ។ទឹក​ភ្នែក​ខ្ញុំ​ស្ទើរតែហូរចេញមកហើយខ្ញុំបែរមុខទៅម្ខាងនិងងាកមកវិញបបួល​គាត់ដូរនាឡិកាដៃ​ដើម្បី​បញ្ចប់​នូវរឿង​សោកសៅ។​

ទ្រាំ​រក្សា​ទុក​ដំណឹង​នេះ​មិន​ឱយគាត់ដឹង​មួយរយៈសិន​ដើម្បីសុខភាពគាត់។ សង្ឃឹមថាបងទីមួយនិងវិញ្ញាណក្ខន្ធបងទីពីរនឹងយល់ពីការលំបាករបស់ខ្ញុំនៅ​ពេលនេះ​​”៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ នាទី មុន

អ្នកស្រាវជ្រាវប្រទះឃើញប្រភេទឧរង្គសត្វ​សង្ស័យជាប្រភេទថ្មីសម្រាប់កម្ពុជានិងសកលលោក

ព័ត៌មានជាតិ២០ នាទី មុន

អាជ្ញាធរខេត្តកំពង់ធំ ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ប្រមាណ ១.០០០ បណ្ណ ជូនប្រជាពលរដ្ឋ ស្រុកប្រាសាទសំបូរ

ជីវិតកម្សាន្ដ២៥ នាទី មុន

ប្រភពជិតស្និទ្ធថា Joon Yeol និង Hyeri ឈប់ទាក់ទងគ្នាតាំងពីដើមខែកុម្ភៈឆ្នាំមុនម៉្លេះ

ព័ត៌មានអន្ដរជាតិ២៦ នាទី មុន

ផ្សារហ៊ុន វៀតណាម ធ្លាក់ចុះ ក្រោយប្រធានាធិបតីលាលែងពីតំណែង

ព័ត៌មានជាតិ៤២ នាទី មុន

ស្អាតស្អំ ប្រសិទ្ធភាព រហ័ស គឺជា​ការប្តេជ្ញា​ចិត្ត​ពី​រដ្ឋមន្រ្តី​ថ្មី​​ដឹកនាំនៅក្រសួង​សាធារណការ​និងដឹកជញ្ជូន

Sokha Hotels

ព័ត៌មានពេញនិយម