ព័ត៌មានជាតិ
មន្ទីរសាធារណការព្រះវិហារជួសជុលផ្លូវជាតិលេខ ៩ ពីស្ទឹងត្រែងដល់ក្រុងព្រះវិហារប្រវែងជិត ៧០ គីឡូម៉ែត្រ
បើទោះបីជាប់មមាញឹកខ្លាំងក្នុងយុទ្ធនាការនៃការឃោសនាបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ក្តី ក៏លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនដឹកជញ្ជូនខេត្តព្រះវិហារមិនភ្លេចពីការជួសជុលផ្លូវដើម្បីសម្រួលចរាចរជូនប្រជាពលរដ្ឋដែរ។

ជាក់ស្តែងនៅពេលនេះកំណាត់ផ្លូវជាតិលេខ ៩ មួយខ្សែ មានប្រវែងជិត ៧០គីឡូម៉ែត្រ ពីព្រំប្រទល់ខេត្តស្ទឹងត្រែង ដល់ក្រុងព្រះវិហារ ត្រូវបានរមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តធ្វើការជួសជុលឡើងវិញដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

លោក សំ លាងទ្រី បានឱ្យដឹងថា៖ ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២២ នេះ ក្រុមការងារថែទាំផ្លូវថ្នល់ នៃមន្ទីរសាធារការនិងដឹកជញ្ជូនខេត្តព្រះវិហារធ្វើការជួសជុលថែទាំ កំណាត់ផ្លូវជាតិលេខ៩ ប្រវែង ៦៩.៨២ គីឡូម៉ែត្រ ចាប់ពីព្រំប្រទល់ខេត្តស្ទឹងត្រែង ដល់ក្រុងព្រះវិហារ ខេត្តព្រះវិហារ ដោយធ្វើការសៀលកៅស៊ូ កន្លែងចោះ កន្លែងស្រុត និងលុបសំបុកមាន់ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនទំនិញផ្សេងៗរបស់ប្រជាពលរដ្ឋមានភាពងាយស្រួល។

លោក សំ លាងទ្រី ក៏បានសូមបងប្អូនប្រជាពលរដ្ឋត្រូវចូលរួមថែរក្សាផ្លូវថ្នល់របស់យើងប្រយោជន៍ឱ្យការប្រើប្រាស់បានយូរអង្វែង ដោយមិនត្រូវយកចំណីផ្លូវធ្វើអាជីវកម្មគ្រប់ប្រភេទ មិនត្រូវចាក់ដីខ្ពស់ជាងផ្លូវ មិនត្រូវដឹកជញ្ជូនទំនិញលើសទម្ងន់ដែលច្បាប់បានកំណត់ ពិសេសសូមចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នា៕

អត្ថបទ៖ ស្រីរ័ត្ន
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


