ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាបប្រជុំពិនិត្យធ្វើការកាត់ឆ្វៀលដីតំបន់ ៣ ជូនពលរដ្ឋអាស្រ័យផល
នៅថ្ងៃទី ៣១ ខែឧសភាឆ្នាំ២០២២ លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំប្រជុំត្រួតពិនិត្យដើមី្បធ្វើការកាត់ឆ្វៀលដីតំបន់៣ ជូនប្រជាពលរដ្ឋអាស្រ័យផលដែលរស់នៅមុនឆ្នាំ ២០១២ តាមបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

នៅក្នុងកិច្ចប្រជុំនេះ ដោយមានសមាសភាពចូលរួមពីគណៈអភិបាលខេត្ត នាយករដ្ឋបាលសាលាខេត្ត ទីចាត់ការ និងអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ផងដែរ។
តាមរបាយការណ៍របស់លោកប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និង សុរិយោដីខេត្ត ធ្វើការបង្ហាញ នូវ គំនូសប្លង់ដីនៅតំបន់៣ជាប់បឹងទន្លេសាប ដើមី្បសុំគោលការណ៍កាត់ឆ្វៀលចេញជូនប្រជាពលរដ្ឋ ទៅតាមភាពជាក់ស្តែង ដែលពួកគាត់រស់នៅជាអចិន្ត្រៃយ៍ និងប្រើប្រាស់អាស្រ័យផលក្នុងមូលដ្ឋាន ដែលមានក្រុង ស្រុក៦ ជាប់បឹងទន្លេសាប មាន ស្រុកជីក្រែង សូទ្រនិគម ប្រាសាទបាគង ក្រុងសៀមរាប ស្រុកពួក និងស្រុកក្រឡាញ់ ដែលមានផ្ទៃដីប៉ះពាល់ចំនួន សរុប ៣ពាន់២៤១ហិកតា និងកាត់ឆ្វៀលកន្លងមកមានទំហំ៨ពាន់៦៨៦ ហិកតា។

ក្នុងនោះដែរក៏បានធ្វើការបង្ហាញនូវទីតាំង ដែលប្រជាពលរដ្ឋ រស់នៅជាអចិន្ត្រែយ៍ និង អាស្រ័យផលស្ថិតនៅក្នុងដីតំបន់៣ មានឃុំ ពោធិទ្រាយ ស្រុកពួក សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ឃុកំពង់ភ្លុក ស្រុកប្រាសាទបាគង និង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម នៃខេត្តសៀមរាបរាប។
ក្នុងកិច្ចប្រជុំនោះដែរ លោកមេឃុំ និងចៅសង្កាត់ ក៏បានសំណូមពរដល់អាជ្ញាធរខេត្ត ក៏ដូចប្រមុខរាជរដ្ឋាភិបាល សូមធ្វើការកាត់ឆ្វៀលជូនពួកគាត់ ឲ្យមានសិទ្ធិបានកាន់កាប់ស្របច្បាប់នឹងគេ។

លោក ទៀ សីហា ក៏បានធ្វើការអំពាវនាវដល់អាជ្ញាធរ និងសមត្ថកិច្ចព្រមទាំងមន្ទីរជំនាញ បង្កើននូវកិច្ចសហការគ្នាឡើងថែមទៀត សំខាន់មានការស្អិតរមួតជាមួយប្រជាពលរដ្ឋ ស្របទៅតាមការដឹកនាំនិងការចង់បានរបស់រាជរដ្ឋាភិបាល។
ក្នុងនោះឯកឧត្តមក៏បានជម្រុញដល់មន្ទីរជំនាញ ពន្លឿនការងារកាត់ឆ្វៀលដីនៅក្នុងតំបន់៣នេះ ដើមី្បប្រមូលផ្តុំដាក់ជូនទៅឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជូនទៅសម្តេចនាយករដ្ឋមន្ត្រី ។
ចំពោះទំហំដីដែលត្រូវកាត់ឆ្វៀលជូនពលរដ្ឋនៅខេត្តសៀមរាប អភិបាលខេត្តសៀមរាបបញ្ជាក់ថា មិនទាន់ដឹងនៅឡើយទេ ដោយអាជ្ញាកំពុងធ្វើការវ៉ាស់វែងប្លង់គោល សុំការសម្រេចពីប្រមុខដឹកនាំរាជរដ្ឋាភិបាល៕
អត្ថបទ៖គឿនវេត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


