ព័ត៌មានជាតិ
លោកបណ្ឌិត ហ៊ុន ម៉ាណែត ៖ សេចក្តីសុខរបស់ប្រជាពលរដ្ឋ គឺជាសេចក្តីសុខរបស់គណបក្សប្រជាជនកម្ពុជា
នៅក្នុងពិធីសំណេះសំណាល ជាមួយក្រុមការងារយុវជនគណបក្សខេត្ត ក្រុង-ស្រុក និងក្រុមសកម្មជនយុវជនគណបក្ស ឃុំ-សង្កាត់ សាខាមន្ទីរ-អង្គភាព វិទ្យាល័យ អនុវិទ្យាល័យ និងសកម្មជនយុវជនភូមិ នៅទូទាំងខេត្តត្បូងឃ្មុំ នៅថ្ងៃទី ១ ខែមិថុនានេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា សេចក្តីសុខរបស់ប្រជាពលរដ្ឋ គឺជាសេចក្តីសុខរបស់គណបក្សប្រជាជនកម្ពុជា។

ការអះអាងរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ដោយសាតែមន្ត្រីបក្ស និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា តែងបានខិតខំប្រែងបម្រើប្រជាពលរដ្ឋទូទៅដោយស្មោះត្រង់ និងដោយគ្មានការរើសអើងបែងចែក ព្រមទាំងបានបើកទូលាយ ឲ្យមានការចូលរួមពីអង្គការ-សមាគមគ្រប់មជ្ឈដ្ឋាន គ្រប់និន្នាការ ក្នុងនាមជាកម្លាំងសរុបរបស់ជាតិ សំដៅធ្វើយ៉ាងឲ្យប្រជាពលរដ្ឋបានរស់នៅដោយសុខសាន្ត និងមានជីវភាពសម្បូរសប្បាយរុងរឿង។

បើតាមលោកបណ្ឌិត ហ៊ុន ម៉ាណែត អះអាងថា លទ្ធផលនៃការបោះឆ្នោតនីមួយៗ គឺជាការបញ្ជាក់អំពីឥទ្ធិពលរបស់គណបក្ស និងការគោរពស្រឡាញ់ពិតប្រាកដ របស់ប្រជារាស្ត្រមក លើគណបក្សនយោបាយ ដោយហេតុថា ការបោះឆ្នោតដាច់ខាត ត្រូវធ្វើឡើងដោយសម្ងាត់ សេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលពិតជាការឆ្លុះបញ្ចាំង នូវឆន្ទៈពិតប្រាកដរបស់ប្រជាពលរដ្ឋ។

ដូច្នេះការបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជាបន្តដឹកនាំ គឺជាការផ្តល់រង្វាន់ និងការគាំទ្រលើកទឹកចិត្តដល់អ្នកដែលបានខិតខំធ្វើ និងលះបង់ជាក់ស្តែង ដើម្បីឲ្យថ្នាក់ដឹកនាំ និងមន្ត្រីបក្សគ្រប់ជាន់ថ្នាក់ មានកម្លាំងចិត្ត និងលទ្ធភាពបំពេញភារកិច្ច ឲ្យកាន់តែប្រសើរឡើងថែមទៀត។
លោកថា ឆ្លងតាមមូលដ្ឋានស្នាដៃ និងសមិទ្ធផលជាច្រើន ដែលបានកសាងក្នុងរយៈពេលជាង ៤០ឆ្នាំកន្លងមកនេះ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សតំណាងឲ្យអនាគត, ភាពត្រជាក់ជុំរួបរួមផ្សះផ្សារជាតិ និងការអភិវឌ្ឍរីកចម្រើន ដោយខុសផ្ទុយស្រឡះពីការធ្វើនយោបាយបែបប្រជាភិថុតិ ដែលនាំមកនូវសង្គ្រាមបែកបាក់, ការរើសអើង, ការបំផ្លិចបំផ្លាញ និងភាពអន់ថយ ដូចអ្វីដែលកម្ពុជាធ្លាប់បានឆ្លងកាត់រួចមកហើយ ក្នុងប្រវត្តិអតីតកាលដ៏ជូរចត់។

លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានបញ្ជាក់ដែរថា ការចូលរួមរបស់ថ្នាក់ដឹកនាំ សមាជិក-សមាជិកា នៃក្រុមការងារយុវជន និងសកម្មជនយុវជនយ៉ាងច្រើនកុះករជាង ២,០០០ នាក់ ដែលសុទ្ធសឹងជាក្បាលម៉ាស៊ីន នៃយន្តការយុវជនរបស់គណបក្សខេត្ត នាឱកាសនេះ គឺជាការបង្ហាញនូវកិត្យានុភាព ជំនឿជឿជាក់ និងកម្លាំងដ៏ស្វាហាប់របស់មហាគ្រួសារគណបក្សប្រជាជនកម្ពុជានៅក្នុងខេត្តត្បូងឃ្មុំ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត លើកឡើងទៀតថា ប្រជាពលរដ្ឋខ្មែរ បានផ្តល់ទំនុកចិត្តទទួលយកការចាក់វ៉ាក់សាំងរហូតដល់ជាង ៩០ ភាគរយ នៃចំនួនប្រជាជនសរុប ១៦ លាននាក់។ ដូច្នេះនៅក្នុងការបោះឆ្នោតខាងមុខនេះ គណបក្សប្រជាជនកម្ពុជា ក៏នឹងបន្តទទួលបាននូវការគាំទ្រ និងការជឿជាក់លើសពី ៩០ ភាគរយ ដូចជោគជ័យ នៃយុទ្ធនាការជាតិចាក់វ៉ាក់សាំងផងដែរ ដើម្បីផ្តល់ឱកាសឱ្យគណបក្សប្រជាជន បន្តទទួលរែកពន់អម្រែកភារកិច្ចបម្រើ ការពារជាតិ និងប្រជាជនឲ្យបានរស់នៅក្នុងសេចក្តីសុខ សុភមង្គល និងសុវត្ថិភាព ក្រោមម្លប់នៃសន្តិភាព លំនឹងស្ថិរភាពផ្នែកសង្គម សេដ្ឋកិច្ច និងនយោបាយ ព្រមទាំងឱកាសនៃការអភិវឌ្ឍរីកចម្រើនជានិច្ចនិរន្តន៍៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ