Connect with us

ព័ត៌មានជាតិ

ចេកណាំវ៉ា របស់អ្នក​ព្រែកថ្មី មានទីផ្សារ ដោយសារផ្លែចេកអ្នកតាមខេត្តមានការយឺតយ៉ាវ

បានផុស

នៅ

អ្នកចម្ការនៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បាន​សម្រុក​កាប់ផ្លែចេកណាំវ៉ា យក​មកលក់ផ្សារច្បារអំពៅ និងតាម​បណ្ដា​ផ្សារនានា ខណៈតម្លៃក៏គ្រាន់បើជាងមុន។

កសិករឈ្មោះ វ៉ាន់ នុន បាននិយាយថា ផ្លែចេកណាំវ៉ា ដែលពួកគាត់ដាំនៅចម្ការ គឺពីមុនមកមិនសូវ​មាន​ម៉ូយ​រង់ចាំទទួលទិញទេ ដោយសារឈ្មួញច្រើននាំចូលពីតាមបណ្តាខេត្ត ដូច្នេះហើយទើបផ្លែចេកនៅក្បែរ​ក្រុងត្រូវបាត់បង់ម៉ូយ។ប៉ុន្តែប៉ុន្មានខែនេះ ​ឈ្មួញអាក់ខានដឹកយកមកលក់ភ្នំពេញ ទើបចេករបស់​ពួកគាត់​ត្រូវមានហាងឆេងឡើងវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កសិករដដែលបន្តថា ចេកណាំវ៉ា ដែលឈ្មួញចុះទៅទិញដល់ចម្ការ គឺក្នុង​១ស្និត​ ថ្លៃ២០០០រៀល ហើយ​មក​ដល់ផ្សារ គេលក់រាយក្នុង១ស្និត ថ្លៃ៣០០០រៀល។

ដោយឡែកអាជីវករលក់ផ្លែចេក នៅផ្សារច្បារអំពៅ ឈ្មោះ សិន សាវី ​បានឲ្យដឹងថា មុខរបរលក់ផ្លែចេក​គឺបានប្រាក់ចំណេញគួរសម ​។អាជីវកររូបនេះ លើកឡើងថា ​ប្រជាពលរដ្ឋនិយមទិញចេកណាំវ៉ា យកទៅ ក៏ព្រោះតែជាដំណាំក្នុងស្រុក និងគ្មានសារជាតិគីមី​។

​យ៉ាងណាក៏ដោយ អាជីវករសំណូមពរដល់កសិករក្នុងស្រុក ត្រូវនាំគ្នាដាំដំណាំ ដោយប្រើប្រាស់ជីធម្មជាតិ ជៀសវាង​ដាក់​ជីគីមី នាំឲ្យប៉ះពាល់ដល់សុខភាពអ្នកទទួលទាន៕

អត្ថបទ ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១៩ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម