ព័ត៌មានជាតិ
កសិករធ្វើស្រូវប្រាំងក្នុងស្រុកមួយចំនួន នៃខេត្ដកំពត កំពុងខ្វះខាតទឹកស្រោចស្រព
កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នេះ លោកអភិបាលស្រុកបន្ទាយមាស បានចុះពិនិត្យមើលស្រូវប្រាំង និងម៉ាស៊ីនបូមទឹកជាច្រើនគ្រឿងរបស់ប្រជាកសិករ ស្ថិតនៅឃុំស្ដេចគង់ខាងត្បូង និងឃុំស្ដេចគង់ខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត ខណៈកសិកររស់នៅតំបន់ទាំងនោះ កំពុងតែខ្វះខាតទឹកសម្រាប់ស្រោចស្រពក្នុងការធ្វើស្រែប្រាំង។

លោក នូ ច័ន្ទដា អភិបាលស្រុកបន្ទាយមាស បានឱ្យដឹងថា ពាក់ពន្ធ័ការខ្វះទឹកបូមស្រោចស្រពស្រូវរដូវប្រាំង ប្រជាកសិករ កំពុងប្រឈមនឹងការខ្វះខាតទឹកបូមដាក់សន្ទូង និងស្រូវរបស់ពួកគាត់។ ហើយការដាក់ម៉ាស៊ីនទឹករាប់រយគ្រឿងដាក់បូមចេញពីប្រឡាយនេះ ដូចជាដណ្ដើមទឹកគ្នាដែរធ្វើឱ្យមានការទាស់ពាក្យសម្ដីគ្នាព្រោះអ្នកខ្លះមិនបានយកម៉ាស៊ីនមកដាក់បូមពីប្រភពដែលមានទឹកទេ ពួកគាត់ចាំតែបូមបន្តឡើងទៅដាក់ស្រែប្រាំងតែប៉ុណ្ណោះ។

បើតាមប្រជាកសិករ បាននិយាយប្រាប់ឱ្យដឹងថា ស្រូវរដូវប្រាំងរបស់កសិករជិតបានប្រមូលផលហើយ ប្រសិនបើគ្មានទឹកសម្រាប់ស្រោចស្រពនោះទេ ស្រូវប្រាំងពួកគាត់ពិតជាខូចអស់ជាមិនខាន។
ដោយឡែក លោកមេឃុំ ស្ដេចគង់ខាងត្បូង បានលើកឡើងថា ស្រូវប្រាំងប្រជាពលរដ្ឋក្នុងឃុំលោក មានប្រហែលជា ៥០០ ហិតា កំពុងតែប្រឈមនឹងការខ្វះខាតទឹកសម្រាប់ស្រោចស្រព ដែលនេះជាកង្វល់របស់កសិករក្នុងមូលដ្ឋាននេះ។

ចំណែក លោក អ៊ូ គឹន មេឃុំស្ដេចគង់ខាងជើង ក៏បានលើកឡើងដែរថា ស្រូវប្រាំងរបស់ពលរដ្ឋនៅក្នុងមូលដ្ឋានលោក មានចំនួន ១ពាន់ហិកតា ក៏កំពុងតែប្រឈមនឹងការខ្វះខាតទឹកសម្រាប់ស្រោចស្រព ខណៈពលរដ្ឋខ្លះទៀត ក៏បានច្រូតកាត់ រួចរាល់ហើយដែរ។

យ៉ាងណាមិញ លោក នូ ច័ន្ទដា បានបញ្ជាក់ថា លោកមិនទាន់ហ៊ានសន្យាជាមួយប្រជាពលរដ្ឋថា នឹងត្រូវដាក់ម៉ាស៊ីនទឹកខ្នាតធំជួយអន្តរាគមន៍បូមទឹកសង្រោះស្រូវប្រាំងជូនដល់ប្រជាពលរដ្ឋ បាននៅឡើយទេ។ ប៉ុន្តែ លោកអភិបាលស្រុករូបនេះ បាននិយាយប្រាប់ពលរដ្ឋវិញថា លោកនឹងខិតខំនិយាយជាមួយមន្ត្រីធនធានទឹកខេត្តកំពត ដើម្បីយកម៉ាស៊ីនបូមទឹកមកដាក់ឱ្យកសិករប្រើប្រាស់បានរួចមួយគ្រាសិន។

លោក នូ ចន្ទ័ដា បានបន្ថែមថា លោកនឹងជួយឧបត្តមថវិការជូនដល់ប្រជាពលរដ្ឋទាំងពីឃុំដែលមានម៉ាស៊ីនទឹកបូមដាក់ស្រូវក្នុងឃុំទទួលបានប្រាក់ ៥០ម៉ឺនរៀល សម្រាប់ទិញប្រេងបូមទឹក និងឃុំផ្សេងទៀតនៅស្រុកកំពង់ត្រាច ក៏កំពុងជួបប្រទះការខ្វះខាតទឹកសម្រាប់បូមដាក់ស្រូវសន្ទូងរបស់ពួកគាត់ផងដែរ៕
អត្ថបទ ៖ សឹង រ៉ាត់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


