ព័ត៌មានជាតិ
កសិករដាំសណ្តែកដីក្នុងឃុំអង្គរបាន សប្បាយចិត្ត ខណៈតម្លៃខ្ពស់ជាងឆ្នាំមុន
ប្រជាកសិករជាច្រើនគ្រួសាររស់នៅតាមដងទន្លេមេគង្គ ក្នុងឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម បានចាប់ផ្តើមប្រមូលផលសណ្តែកដី ខណៈតម្លៃនាឆ្នាំនេះខ្ពស់ជាងឆ្នាំមុន។

ដំណាំសណ្តែកដីភាគច្រើនប្រជាកសិករដាំនៅរដូវទឹកសម្រក ដោយជ្រើសរើសយកប្រភេទដីល្បាយខ្សាច់ និងត្រូវការទឹកសន្សឹម ឬទឹកភ្លៀង ជាដើម ដើម្បីជួយផ្គត់ផ្គង់ផលដំណាំឱ្យទទួលទិន្នផលខ្ពស់។ កសិករដែលកំពុងដកសណ្តែកដី បានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយ ខណៈតម្លៃឆ្នាំនេះខ្ពស់ជាងរាល់ឆ្នាំ។ លោកស្រី ធី ធានី រស់នៅក្នុងភូមិអង្គរបានទី១ ឃុំអង្គរបាន នៃស្រុកកងមាស បានប្រាប់ឱ្យដឹងថា សណ្តែកដី ឆ្នាំនេះទទួលបានទិន្នផលមធ្យម ប៉ុន្តែតម្លៃលក់ លើទីផ្សារវិញបានតម្លៃក្នុងមួយគីឡូក្រាម ៣ពាន់រៀល ទៅ ៤ពាន់រៀល ដោយមានឈ្នួញមកទទួលទិញដល់កន្លែងតែម្តង។

កសិកររូបនេះ បានបន្តថា ក្រោយទទួលផលដំណាំសណ្តែកដីរួច កសិករនាំគ្នាបន្តដាំដំណាំល្ង ពោត ជាដើម។ តែយ៉ាង ណា ប្រជាកសិករ ក៏បានស្នើដល់អាជ្ញាធរ និងមន្ទីរពាក់ពន្ធ័ធ្វើយ៉ាងណាជួយសម្រួលនូវចំណេះដឹងក្នុងការដាំដុះ ទាំងការថែទាំ និងជាពិសេសនោះជួយរកទីផ្សារឱ្យកសិករលក់ចេញបានតម្លៃខ្ពស់ ដើម្បីសម្រួលដល់កម្រិតជីវភាពរបស់កសិករបន្ថែមទៀត៕


អត្ថបទ និងរូបភាព ៖ ឡេក ចាន់ពេជ្រ
-
សន្តិសុខសង្គម៦ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៤ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៦ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ៧ ម៉ោង agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា


