ព័ត៌មានជាតិ
កសិករចាប់ផ្តើមប្រមូលផលគ្រាប់ស្វាយចន្ទី ខណៈទិន្នផលមានការថយចុះជាងឆ្នាំមុនៗប៉ុន្តែពួកគាត់មានការព្រួយបារម្ភពីការខាតបង់
រតនគិរី ៖ កសិករនៅខេត្តរតនគិរី បានចាប់ផ្តើមប្រមូលផលគ្រាប់ស្វាយចន្ទីពី២៥ទៅ៣០ភាគរយ ខណៈទិន្នផលមានការថយចុះ បន្ទាប់ពីតម្លៃគ្រាប់ស្វាយចន្ទីបានធ្លាក់ចុះជាងឆ្នាំមុនៗ។ហើយពួកគាត់មានការព្រួយបារម្ភជាខ្លាំងពីការខាតបង់លុយកាក់ជាច្រើន។

ជាក់ស្តែងនៅរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤នេះ ក្រុមឈ្មួញកណ្តាលបានបោះតង់ប្រមូលទិញគ្រាប់ស្វាយចន្ទីពូជ ក្នុងតម្លៃ៤,១០០រៀលក្នុង១គីឡូក្រាម ហើយគ្រាប់ស្វាយចន្ទីចម្រុះតម្លៃ៣,៧០០រៀលក្នុង១គីឡូក្រាម បើប្រៀបធៀបទៅនឹងឆ្នាំមុន”២០២៣” តម្លៃប្រមូលផលដើមដៃគ្រាប់ស្វាយចន្ទីពូជ ៥,៧០០ទៅ៦,០០០រៀល គ្រាប់ស្វាយចន្ទីចម្រុះ៤,៧០០ទៅ៥,០០០រៀលឯណោះ។

បើតាមការបញ្ជាក់ពីម្ចាស់ចម្ការម្នាក់ នៅស្រុកវើនសៃឈ្មោះ អឿន នី បានរៀបរាប់ថា ចម្ការស្វាយចន្ទីគាត់ឆ្នាំនេះ ប្រមូលផលដើមដៃមានការថយចុះយ៉ាងខ្លាំង ហើយការខាតបង់ច្រើនគឺផ្កាស្វាយចន្ទីមានការក្រៀមស្វិតតែម្តង។

លោក អឿន នី បានបន្តថា ចម្ការស្វាយចន្ទីគាត់ប្រមាណ២០ហិកតា ការចំណាយពលកម្ម និងថ្នាំប្រើប្រាស់ផ្សេងៗអស់លុយច្រើនតែទទួលបានទិន្នផលតិចជាងបណ្តាឆ្នាំមុនៗ។ ទិន្នផលថយចុះហើយឈ្មួញក្រឡុកតម្លៃស្រេចតែចិត្ត ពោលគឺធ្លាក់រាល់ថ្ងៃ បើសិនមានភ្លៀងធ្លាក់កក់ខែ គ្រួសារគាត់និងប្រជាកសិករដាំចន្ទីដទៃទៀតស្វាយចន្ទីធ្លាក់ថ្លៃបន្ថែមទៀត កាន់តែខាតបង់បន្តទៀត។

ទាក់ទងបញ្ហាខាងលើនេះដែរ លោក សែម សារឿន ប្រធានការិយាល័យក្សេត្រសាស្ត្រនិងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទនៅរសៀលថ្ងៃទី៧មីនានេះ ថា ទូទាំងខេត្តរតនគិរីមានផ្ទៃដីដាំស្វាយចន្ទីសរុបចំនួន៦៥,៦៩៥ហិកតា ផ្ទៃដីប្រមូលផល៥២,៥៥០ហិកតា រហូតមកដល់ពេលនេះ”ខែមីនា”ប្រជាកសិករប្រមូលផលគ្រាប់ស្វាយចន្ទីបានប្រមាណ២៥ទៅដល់៣០ភាគរយហើយ៕
ដោយ ៖ វុទ្ធឦសាន




-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១៤ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


