ព័ត៌មានជាតិ
អគ្គិភ័យបំផ្លាញផ្ទះប្រជាពលរដ្ឋអស់២ខ្នង ខណៈម្ចាស់ផ្ទះរវល់មកលក់មាន់នៅផ្សារច្បារអំពៅ
អគ្គិភ័យមួយបានកើតឡើងកាលពីវេលាម៉ោង៩និង០០នាទីព្រឹកថ្ងៃទី២១ ខែធ្នូនៅក្រុមទី១៦ភូមិព្រែក សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមប្រភពពីលោក លី ហួត ជំនួយការសាលាសង្កាត់ច្បារអំពៅទី១បានប្រាប់ថា អគ្គិភ័យដែលបំផ្លាញផ្ទះប្រជាពលរដ្ឋអស់២ខ្នងស្ថិតនៅជាន់លើនេះ គឺមាន២គ្រួសារ ដែលគ្រួសារទី១ឈ្មោះ ចាន់ ទ្រី មានសមាជិក៦នាក់ មុខរបរលក់មាន់នៅផ្សារច្បារអំពៅ និងគ្រួសារទី២ឈ្មោះ ប៊ុត ថុល មានសមាជិក៥នាក់។ តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលមានអគ្គិភ័យគេបានឃើញផ្សែងខ្មួលខ្មាញ់ផ្តើមចេញពីផ្ទះ ចាន់ ទ្រី បានប្រមាណតែ៥នាទីក៏ស្រាប់តែមានអណ្តាតភ្លើងផ្តើមឡើងពេញបន្ទុក ខណៈដែលខ្យល់បោកបក់យ៉ាងខ្លាំងធ្វើឲ្យកម្លាំងភ្លើងពេញបន្ទុក។ សាក្សីបន្តថា ភ្លាមៗនោះគេសង្កេតឃើញវត្តមានលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ លោកអភិបាលរងខណ្ឌលោកចៅសង្កាត់ច្បារអំពៅទី១រួមទាំងលោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ អធិការនគរបាលខណ្ឌ បានចុះទៅអន្តរាគមន៍ដោយមានរថយន្តពន្លត់អគ្គិភ័យ១៦គ្រឿង ក្នុងនោះក៏មានរថយន្តពន្លត់អគ្គិភ័យរបស់បុរីប៉េង ហួត ចំនួន៣គ្រឿងមកបាញ់ពន្លត់ទាន់ពេលធ្វើឲ្យអគ្គិភ័យបំផ្លាញផ្ទះប្រជាប្រជាពលរដ្ឋអស់ចំនួន២ខ្នង ដោយពុំរាលដាលបន្តទៀត។


តាមការវាយតម្លៃពីសមត្ថកិច្ចបានឲ្យដឹងថា ករណីអគ្គិភ័យនេះផ្តើមឡើងដោយទុស្សេខ្សែភ្លើង ហើយក្នុងពេលកើតហេតុ គឺម្ចាស់ផ្ទះទាំង២ពុំនៅផ្ទះ ម្ចាស់ផ្ទះផ្តើមអគ្គិភ័យឈ្មោះ ចាន់ ទ្រី រវល់ទៅលក់មាន់នៅផ្សារច្បារអំពៅ ដោយឡែកម្ចាស់ផ្ទះមួយទៀតឈ្មោះ ប៊ុត ថុល រវល់ទៅខេត្តកំពង់ស្ពឺ។ ចំណែកលោកពៅ ហួត ចៅសង្កាត់ច្បារអំពៅទី១បានឲ្យដឹងថា ករណីនេះ ពុំមានរងរបួសដល់ប្រជាពលរដ្ឋណាម្នាក់ឡើយ។

ក្នុងនោះលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានកោតសសើដល់កម្លាំងចំរុះដែលបានបញ្ចេញកម្លាំងជួយអន្តរាគមន៍ បានទាន់ពេលពិសេស គឺរថយន្តពន្លត់អគ្គិភ័យ ដែលរួសរាន់មកជួយអន្តរាគមន៍ទាន់ពេលទើបធ្វើឲ្យអគ្គិភ័យបានរលត់ទាំងស្រុង ដោយប្រើប្រាស់ពេលតែ២០នាទីប៉ុណ្ណោះ។ លោកអភិបាលខណ្ឌបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋសូមមេត្តាប្រុងប្រយ័ត្នពីបញ្ហាអគ្គិភ័យនេះព្រោះ ធ្វើឲ្យទ្រព្យសម្បត្តិយើងខូចខាតអស់គ្មានសល់តែមួយពព្រិចភ្នែក៕
អត្ថបទ៖ នរា
សូមចុចអាន៖ មានវីដេអូ ! អគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋជាន់ទី៣ ក្នុងសង្កាត់ច្បារអំពៅទី១
-
សន្តិសុខសង្គម១ សប្តាហ៍ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា


