អភិបាលខេត្ត​ត្បូងឃ្មុំ នាំយក​ថវិកា​និង​ស្បៀងអាហារ ជូន​ពលរដ្ឋ​១៧​នាក់ ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

អភិបាលខេត្ត​ត្បូងឃ្មុំ នាំយក​ថវិកា​និង​ស្បៀងអាហារ ជូន​ពលរដ្ឋ​១៧​នាក់ ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​

Published

on

អំណោយ​ជា​ថវិកា និង​គ្រឿងឧបភោគ​បរិភោគ​ជា​កា​រ​ឧបត្ថម្ភ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្រោម​ការយកចិត្តទុកដាក់​បំផុត​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន ត្រូវ​បាន​ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ នាំយកទៅ​ចែកជូន​ដល់​ពលរដ្ឋ​ចំនួន​១៧​នាក់ ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​ឃុំ​ជី​រោទ៍​ទី​២ ក្នុងស្រុក​ត្បូងឃ្មុំ នា​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០២០​។​

​មានប្រសាសន៍​សំណេះសំណាល​ទៅកាន់​បងប្អូន​ពលរដ្ឋ​កំពុង​ដាក់ខ្លួន​ដោយឡែក​១៤​ថ្ងៃ​នាឱកាស​នោះ ឯកឧត្តម បណ្ឌិត ជាម ច័ន្ទ​សោភ័ណ បាន​លើកឡើងថា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន​ រ៉ានី ​ហ៊ុនសែន ប្រធាន​កាក​បាទក្រហមកម្ពុជា ពិតជា​បាន​យកចិត្តទុកដាក់​បំផុត​ពី ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ គ្រប់​កាលៈទេសៈ គ្រប់ ទីកន្លែង គ្រប់​និន្នាការ​នយោបាយ មិន​ប្រកាន់ពូជសាសន៍​ពណ៌​សម្បុរ ពោលគឺ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​អត់​អាហារ ស្លាប់​នោះឡើយ​។​

​ឆ្លៀត​ក្នុងឱកាស​នោះ​ ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ បាន​ក្រើនរំលឹក និង​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​បង្កើន​ការប្រុងប្រយ័ត្ន នៅក្នុង​សកម្មភាព​ប្រចាំថ្ងៃ​របស់ខ្លួន​ត្រូវ​រក្សា អនាម័យ​ជាប់​ជានិច្ច មិនត្រូវ​ជួបជុំ​ឬ​ប្រមូល​ផ្តុំគ្នា​នោះទេ ជាពិសេស​ចំពោះ​ពលករ​ទើប​មកពី​ក្រៅប្រទេស ត្រូវដាក់​ខ្លួន​ឲ្យ​នៅ​ដាច់ដោយឡែក​រយៈពេល​១៤​ថ្ងៃ ដោយ​អនុវត្ត តាម​វិធានការ​កា​ពារ​របស់​អាជ្ញាធរ​មូលដ្ឋាន ក្រសួងសុខាភិបាល​កម្ពុ​ជា និង​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​ចម្លង​បន្ត​នៃ​ជំងឺ​កូ​វីដ​-១៩ ព្រោះ​ជំងឺ​នេះ​វា​អាច​ឆ្លង​យ៉ាង​លឿន​បំផុត​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត ត្រូវ​រង់ចាំ​រហូត​វ៉ាក់សាំង​ ដែល​សម្តេច​តេ​ជោ បញ្ជាក់​ទិញ​បាន​មកដល់​កម្ពុជា​នាពេល​ខាងមុខនេះ​។​

​ជាមួយគ្នា​នោះដែរ បងប្អូន​ប្រជាពលរដ្ឋ ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក បាន​សំដែង​នូវ​ក្តី​រីករាយ និង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ ពិសេស​សម្តេច​ទាំង​ទ្វេ ដែល​តែងតែ​យកចិត្តទុកដាក់​ឧបត្ថម្ភ​គាំទ្រ​លើកទឹកចិត្ត និង​ជួយ​រំលែក​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​បាន​ទាន់ពេលវេលា​។​

​គួររំលឹកថា ចាប់តាំងពី​ផ្ទុះ​ការរីក​រាលដាល​ជាស​កល នៃ​វីរុស​កូ​រ៉ូ​ណា ចូល​មកដល់​កម្ពុជា ក្រោម​ការដឹកនាំ​ចង្អុលបង្ហាញ​របស់​សម្តេច​តេ​ជោ រដ្ឋបាលខេត្ត​ត្បូងឃ្មុំ​ដែលមាន​ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​ដោ​ភ័ណ ជា​អភិបាលខេត្ត បានរៀបចំ​ពលរដ្ឋ​ដែល​បាន​ឆ្លង​ជំងឺ និង​អ្នកមាន​ការពាក់ព័ន្ធ​ធ្វើ​ច​ត្តា​ឡី​ស័ក ពិនិត្យ​ព្យាបាល​រហូត​បានជា​សះស្បើយ ព្រមទាំង​បាន​នាំយក​អំណោយ រួមមាន​អង្ករ ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ មី ប្រេងឆា សាប៊ូ ព្រមទាំង​ថវិកា​មួយចំនួន​របស់​រាជរដ្ឋាភិបាល​ឯកឧត្តម​បណ្ឌិត​ផ្ទាល់ និង​សប្បុរសជន​នានា ទៅ​ចែកជូន​ជា​បន្តបន្ទាប់ ជាក់ស្តែង​បងប្អូន​ទាំង​១៧​នាក់​នាពេលនេះ ដែលជា​ការយកចិត្តទុកដាក់​បំផុត ក្នុងនាម​អាណាព្យាបាល​របស់​ពលរ​ដ្ឋនា​ដំណាក់កាល​ដ៏​សំខាន់​នេះ​៕

អត្ថបទ៖ ហុង​ម៉េង​ហៀ

សូមចុចអាន៖​ ខេត្ត​បន្ទាយមានជ័យត្រៀម វិទ្យាល័យ​៣​ ទទួល​ពលករ ​​ដែល​ត្រឡប់​មកពី​ថៃ ​ដើម្បីធ្វើ​ច​ត្តា​ឡី​ស័ក​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ10 hours ago

អភិបាល​រាជធានី សម្រេច​ប្រគល់​ថវិកា​ដល់​គោលដៅ​សុវត្ថិភាព​ចំនួន​៨១​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ទប់ស្កាត់​កូ​វីដ​-១៩

ព័ត៌មានជាតិ10 hours ago

ខេត្តបាត់ដំបង​ទទួល​បាន​វ៉ាក់សាំង​កូ​វីដ​១៩​ជិត​១​ម៉ឺន​ដូ​ស​ សម្រាប់​ចាប់​ដល់​មន្ត្រី​ពេទ្យ​និង​មន្ត្រីនគរបាល

ព័ត៌មានជាតិ11 hours ago

គិត​ត្រឹម​ថ្ងៃទី​២៥​នេះ ​ខេត្ត​ព្រះសីហនុ​មាន​អ្នក​ឆ្លង​កូ​វីដ​៨​នាក់ ​និង ​យក​សំណាក​ទៅ​ធ្វើ​តេស្ត​ជាង​១៥០០​នាក់

ព័ត៌មានជាតិ12 hours ago

អតីត​យុទ្ធជន​គ្រប់​រាជធានី​ខេត្ត​បើក​នូវ​របប​សន្តិសុខ​សង្គម​ជា​លើក​ទី​២​តាម​ធានា​គារ​អេ​ស៊ី​លីដា និង​កា​ណា​ឌី​ពីថ្ងៃ​នេះ​ទៅ

ព័ត៌មានជាតិ13 hours ago

ស្ថានទូត​ខ្មែរ និង​សម្ព័ន្ធ​ហិរញ្ញវត្ថុ DGB កូរ៉េ ចុះ​អនុស្សរណៈ​យោគយល់ ដើម្បី​ជំរុញ​វិនិយោគ​បន្ថែម​នៅ​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services