ព័ត៌មានជាតិ
អាជ្ញាធរខិតខំស្វែងរកដំណោះស្រាយរឿងរ៉ាវ១៨ឆ្នាំ មកត្រឹមសម្របសម្រួលគ្មានអ្នកចាញ់និងឈ្នះ
រឿងរ៉ាវទំនាស់ដីធ្លីដ៏យូរអង្វែងអស់រយៈពេល១៨ឆ្នាំមកហើយ ប៉ុន្តែក្នុងនោះអាជ្ញាធរខណ្ឌច្បារអំពៅ បានព្យាយាមរកដំណោះស្រាយយ៉ាងយកចិត្តទុកដាក់ ដោយសារភាគីទាំងសងខាងមិនចង់ឲ្យរឿងនេះ ទៅដល់ស្ថាប័នតុលាការហើយទីបំផុតបានសម្រេចមែន។

តាមប្រសាសន៍លោក ហ៊ត គឹមនី អភិបាលរងខណ្ឌច្បារអំពៅ បានឲ្យដឹងនៅរសៀលថ្ងៃទី២១ខែធ្នូនេះថា រឿងរ៉ាវទំនាស់ដីធ្លីនេះ គឺស្ថិតនៅភូមិដើមចាន់១សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
លោកអភិបាលរងខណ្ឌបន្តថា ធាតុពិតរឿងរ៉ាវនេះ កើតឡើងអស់រយៈពេល១៨ឆ្នាំមកហើយដោយសារតែបែងចែកដីគ្នាមិនត្រឹមត្រូវ ហើយសុខចិត្តអូយបន្លាយរហូតដល់ពេលលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅមក លោកអភិបាលខណ្ឌបានសម្រេចឲ្យភាគីទាំងសងខាងមករកដំណោះស្រាយ នៅសាលាខណ្ឌចំនួន៤លើក ទើបគូរទំនាស់ស្ម័គ្រចិត្តយកដំណោះស្រាយពីលោកអភិបាលខណ្ឌ ព្រោះបើពុំដូច្នោះមិនដឹងជាឆ្នាំណាទើបដោះស្រាយចប់។ លោកអភិបាលរងខណ្ឌបានបញ្ជាក់ថា រាល់ពេលអាជ្ញាធរកោះអញ្ជើញគូភាគីទាំងពីរមកដោះស្រាយ គឺអាជ្ញាធរតម្រូវឲ្យយកឯកសារកាន់កាប់ដីមកដាក់លើតុ ដើម្បីជជែកគ្នារកខុសរកត្រូវ។ ប៉ុន្តែដីដែលកំពុងមានទំនាស់ គឺមានអ្វីជាសំអាងបើភាគីទាំងសងខាងមិនមានការឯកសារបញ្ជាក់ការកាន់កាប់ដីដោយស្របច្បាប់នោះ។ ដូច្នេះតម្រូវឲ្យពួកគាត់ត្រូវសម្របសម្រួលគ្នាទើបបានរកម្ចាស់កម្មសិទ្ធិកាន់កាប់ដីធ្លីបានពិតប្រាកដ។



ទាក់ទិនទៅនិងការរកដំណោះស្រាយបានជោគជ័យខាងលើនេះ ភាគីទាំងសង្ខាងបានសំដែងការត្រេកអរ ព្រោះបានរកដំណោះស្រាយបញ្ចប់ត្រឹមសាលាខណ្ឌច្បារអំពៅ ខណៈដែលរឿងរ៉ាវរបស់ពួកគាត់កើតមានទំនាស់ដ៏រ៉ាំរ៉ៃអស់រយៈពេល១៨ឆ្នាំមកហើយ៕
អត្ថបទ៖ នរា
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


