ព័ត៌មានជាតិ
គ.ជ.ប មិនទាន់ទទួលបានបណ្ដឹង ពាក់ព័ន្ធនឹងការបិទផ្សាយលទ្ធផលបោះឆ្នោត បណ្ដោះអាសន្ននៅឡើយទេ
មន្ត្រីជាន់ខ្ពស់ គ.ជ.ប បានឲ្យដឹងថា មកដល់ពេលនេះ គ.ជ.ប មិនទាន់ទទួលបានបណ្ដឹងណាមួយ ពាក់ព័ន្ធនឹងការបិទផ្សាយលទ្ធផលបណ្ដោះអាសន្ន នៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ នៅឡើយទេ ខណៈនៅថ្នាក់រាជធានី-ខេត្ត ទទួលបានបណ្ដឹងចំនួន ៥០ និងបានដោះស្រាយចប់រួចរាល់ហើយ។

លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ គ.ជ.ប មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ១៧ ខែមិថុនានេះថា នៅក្នុងថ្ងៃបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ គ.ជ.ប ទទួលបានពាក្យបណ្ដឹងចំនួន ១៨បណ្ដឹង។ ក្នុងនោះ មាន ១៧បណ្ដឹង ប្ដឹងបន្តមកពីគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត និង ១បណ្ដឹងទៀត ប្ដឹងផ្ទាល់មក គ.ជ.ប តែម្ដង។ លោកថា ក្នុងចំណោម ១៨បណ្ដឹងនេះ គឺ គ.ជ.ប បានចេញលិខិតជូនដំណឹង ទៅភាគីដើមបណ្ដឹងវិញចំនួន ២បណ្ដឹង ហើយនៅសល់បណ្ដឹងចំនួន ១៦ កំពុងដោះស្រាយ។

អ្នកនាំពាក្យ គ.ជ.ប លោក សោម សូរីដា បានឲ្យដឹងបន្តថា នៅក្នុងដំណាក់កាលបិទផ្សាយលទ្ធផលបណ្ដោះអាសន្ន នៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥នេះ គឺស្ថាប័នរៀបចំការបោះឆ្នោតថ្នាក់រាជធានី-ខេត្ត ទទួលបានបណ្ដឹងចំនួន ៥០ ហើយបានដោះស្រាយចប់រួចរាល់អស់ហើយ តាមរយៈលិខិតជូនដំណឹង។
លោក សោម សូរីដា បានបញ្ជាក់ថា «ចំណែកឯបណ្ដឹងនេះ ប្រសិនបើអ្នកប្ដឹងគាត់មិនពេញចិត្ត នឹងសេចក្ដីសម្រេច របស់គណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត គឺគាត់អាចប្ដឹងបន្តមក គ.ជ.ប គាត់អាចប្ដឹងរយៈពេល ៤ថ្ងៃ បន្ទាប់ពីទទួលបានសេចក្ដីសម្រេច ពីគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត»។

បើតាមលោក សោម សូរីដា ដដែល មកដល់ពេលនេះ គ.ជ.ប មិនទាន់ទទួលបានបណ្ដឹងណាមួយ ពាក់ព័ន្ធ នឹងការបិទផ្សាយលទ្ធផលបណ្ដោះអាសន្ន នៃការបោះឆ្នោតនេះនៅឡើយទេ។ សូមជម្រាបថា ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ បានប្រព្រឹត្ដទៅកាលពីថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២កន្លងទៅនេះ។ ការបោះឆ្នោតនេះ មានគណបក្សនយោបាយចំនួន ១៧ បានដាក់បេក្ខជនចូលរួមប្រកួតប្រជែង ដណ្ដើមអាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់។ គ.ជ.ប គ្រោងប្រកាសលទ្ធផលបោះឆ្នោតផ្លូវការ នៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២២ខាងមុខ ប្រសិនបើគ្មានបណ្ដឹងទេនោះ៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


