Connect with us

ព័ត៌មានជាតិ

អ្នកសារព័ត៌មាន ១៥ អង្គភាព ជួបពិភាក្សាគ្នាយល់ដឹងពីសិទ្ធិ និងច្បាប់ស្តីពីរបបសារព័ត៌មាន 

បានផុស

នៅ

អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា​( LAC )​ក្រោមកិច្ចសហការជាមួយរដ្ឋបាលសាលាខេត្ត និងមន្ទីរព័ត៌មានខេត្តរតនគិរី​ បានរៀបចំកិច្ចប្រជុំពិភាក្សាមួយ រវាងអ្នកសារព័ត៌មានជាមួយអង្គភាព ពាក់ព័ន្ធស្វែងយល់ឲ្យកាន់តែច្បាស់ពីសិទ្ធិ និងការអនុវត្តច្បាប់ របបសារព័ត៌មាន។ កិច្ចប្រជុំនេះបានធ្វើឡើងនៅព្រឹកថ្ងៃទីថ្ងៃទី២៤​ ខែមិថុនា​ ឆ្នាំ២០២២ លោក ឌុច ចាន់តូ អភិបាលរងខេត្ត និងលោក កុល​ ផាន់ណា ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តរតនគិរី។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកមេធាវី អ៊ុន ច័ន្ទថុល តំណាងនាយកប្រតិបត្តិ នៃអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជាបានលើកឡើងថា កិច្ចប្រជុំរយៈពេល១ព្រឹកនេះមានគោលបំណង ផ្តល់ជូនបន្ថែមដល់អ្នកសារព័ត៌មាន និងមន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធក្នុងខេត្តរតនគិរី ឲ្យបានយល់ដឹងកាន់តែច្បាស់អំពីសិទ្ធិ និងច្បាប់ស្តីពី​ របបសារព័ត៌មាន និងការប្រកាន់យករបស់អ្នកសារព័ត៌មាន អំពីក្រមសីលធម៌ វិជ្ជា ជីវៈ របស់ខ្លួន អនុវត្តឲ្យស្របតាម ទិដ្ឋភាពច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា ដែលមានជាធរមាន ស្របពេលដែលវិស័យ ព័ត៌មាននៅកម្ពុជា មានការរីកចម្រើន ហើយ ចំនួន អ្នកប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមនានា កាន់តែមានចំនួនកើនឡើងឥតឈប់ឈរផងនោះ។ 

លោក កុល ផាន់ណា ទីប្រឹក្សាក្រសួង ព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តរតនគិរី​ បានលើកឡើងថា ពីកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរព័ត៌មាន​ ក៏ដូចជាអង្គភាពសារព័ត៌មាននានាក្នុងការផ្តល់ព័ត៌មាន​ និងការទំនាក់ទំនងរវាងប្រជាពលរដ្ឋ​ ជាមួយសង្គម សេដ្ឋកិច្ចជាតិ និង អន្តរជាតិ តាមរយៈ​ ការមើល ការអាន ការ ស្តាប់ ពីបណ្តាញផ្សព្វផ្សាយនានាបានយ៉ាងទូលំទូលាយ។​ 

លោក ឌុច ចាន់តូ​ អភិបាលរងខេត្តរតនគិរី បានបញ្ជាក់ថា បច្ចុប្បន្ននេះវិស័យព័ត៌មាន នៅក្នុងខេត្តរតនគិរី ជាពិសេសនៅក្នុងព្រះរាជាណាចក្រកម្ពុជា កំពុងមានសន្ទុះរីកចម្រើនគួរជាទីមោទនៈ។ ហើយជាមួយនឹងការរីកចម្រើននៃវិស័យ ព័ត៌មាននេះ ក៏នៅមានទាំងចំណុចវិជ្ជមានផង និងអវិជ្ជមានផងដែរ។ មានភាពវិជ្ជមានជាច្រើននៃវិស័យព័ត៌មាន ដោយសារប្រជាពលរដ្ឋអាចទទួលបានដំណឹងផ្សេងៗ ដែលពាក់ព័ន្ធ នឹងស្ថិរភាព នយោបាយ សន្តិសុខ និងសុវត្ថិភាពសង្គម ស្ថានភាពសេដ្ឋកិច្ច និងការអប់រំផ្សេងៗ។

លើសពីនេះអង្គភាពសារព័ត៌មានក៏ជាស្ពានចម្លងនូវរាល់សំណូមពរ បញ្ហា មតិយោបល់ រវាងប្រជាពលរដ្ឋជាមួយរាជរដ្ឋាភិបាល និងពីរាជរដ្ឋាភិបាល មកប្រជាពលរដ្ឋវិញបានដឹង​ និងធ្វើការដោះស្រាយ។ ហើយជាមួយគ្នានេះ ភាពអវិជ្ជមានក៏កើតមានញឹកញាប់ដែរ ដោយហេតុថាស្ថាប័នព័ត៌មាន ឬបុគ្គលព័ត៌មានខ្លះ ផ្សព្វផ្សាយព័ត៌មានរបស់ខ្លួនខ្វះប្រភព មានលក្ខណៈមិនពិត បំពុល និងបំផ្លើស ហើយមាន គោលបំណងទាញផលចំណេញខាងនយោបាយ ពីប្រព័ន្ធផ្សព្វផ្សាយនោះ នឹងធ្វើឲ្យប្រជាពលរដ្ឋ មានការយល់ច្រឡំចំពោះ រាជរដ្ឋាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច ធ្វើឲ្យប្រជាពលរដ្ឋ មានការថ្នាំងថ្នាក់ជាមួយអាជ្ញាធរមូលដ្ឋាន និងថ្នាក់ដឹកនាំ។ 

លោក ឌុច ចាន់តូ បានជំរុញដល់អ្នកសារព័ត៌មានដែលបានចូលរួម ប្រឹងប្រែងស្តាប់ការពន្យល់បកស្រាយរបស់វាគ្មិន និងពិភាក្សាសួរនាំឲ្យស្រប ទៅតាមចំណុចនៃប្រធានបទក្នុងកិច្ចប្រជុំ​ និងសង្ឃឹមថាក្រោយបញ្ចប់កិច្ចប្រជុំដែលមានរយៈពេលមួយព្រឹកនេះ អ្នកសារព័ត៌មាន និងមន្ត្រីអនុវត្តផ្នែកច្បាប់ នឹងយល់កាន់តែច្បាស់អំពីតួនាទីភារកិច្ច ក្នុងការអនុវត្តច្បាប់​ របបសារព័ត៌មាន ស្របទៅតាមក្រមសីលធម៌ វិជ្ជាជីវៈរៀងៗខ្លួន៕

អត្ថបទ៖ វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤០ នាទីutes មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម