Connect with us

ព័ត៌មានជាតិ

លោកឧកញ៉ា ហ៊ួ​ត ជា «ការទិញលក់សិទ្ធិអាជីវកម្មលក់បន្ត ម៉ាកអាជីវកម្មក្នុងស្រុកបានកើនឡើងប្រមាណ៣០%»

បានផុស

នៅ

លោកឧកញ៉ា ហ៊ួ​ត ជា បានលើកឡើងថា បច្ចុប្បន្ននេះការទិញលក់សិទ្ធិអាជីវកម្មលក់បន្ត ឬហ្វ្រេនឆាយ (Franchise) ដែលជាម៉ាកអាជីវកម្ម បង្កើតឡើងនៅក្នុងស្រុក បានរីកលូតលាស់គួរកត់សម្គាល់ ដោយសារ​ម្ចាស់​អាជីវកម្ម​ភាព​ច្រើន​បានរៀបចំ​ឱ្យមាន​ស្តង់ដារ អាជីវកម្ម ខណៈដែល​ហ្វ្រេ​ន​ឆាយ​ក្នុងស្រុក​មានតម្លៃ​សមរម្យ​ជាង​បរទេស និង​ត្រូវ​ជាមួយនឹង​ការធ្វើ​អាជីវកម្ម​សម្រាប់​បរិបទ​ក្នុងស្រុក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អ្នកជំនួញ​ខាងលើ​ ដែលជាស្ថាបនិក​ក្រុមហ៊ុន ហ៊ួ​ត ជា​គ្រុប បាន​ថ្លែងថា ការទិញ​សិទ្ធិ​អាជីវកម្ម​លក់​បន្ត ដែល​គេ​ហៅថា Franchise កំពុងតែ​ពេញនិយម​នៅលើ​សកលលោក និង​ជា​ជម្រើស​ល្អ​មួយ​សម្រាប់​អ្នកមាន​បំណង​ចង់​បើ​អាជីវកម្ម​ថ្មីៗ ដែល​មិនសូវ​មានគំនិត​ក្នុង​ការចាប់​អាជីវកម្ម និង​រៀបចំ​អាជីវកម្ម​ឱ្យមាន​ស្តង់ដារ​។ បច្ចុប្បន្ននេះ ការបើក​អាជីវកម្ម​នៅ​កម្ពុជា​ដែល​ទិញ​ហ្វ្រេ​ន​ឆាយ​ពី​បរទេស​មាន​ប្រមាណ​ ៧០% និង​ហ្វ្រេ​ន​ឆាយ​ក្នុងស្រុក​ដែល​បង្កើត​ដោយ​ម្ចាស់​អាជីវកម្ម​កម្ពុ​ជាមាន​ប្រមាណ​៣០% បើ​ប្រៀបធៀប​កាលពី​ ៣ ​ឆ្នាំមុន មានតែ​ប្រមាណ​ ៥%​ ប៉ុណ្ណោះ ពោលគឺ​ក្នុង​មួយឆ្នាំ​កើន​ប្រមាណ​ ១០% ដែលជា​សញ្ញាណ​ដ៏​ល្អ​មួយ​បង្ហាញ​ពី​ភាពល្អប្រសើរ​នៃ​គំរូ​អាជីវកម្ម​ដែល​បង្កើតឡើង​ដោយ​កូន​ខ្មែរ​។

​លោក​ឧកញ៉ា​លើកឡើងថា នាពេលខាងមុខ ហ្វ្រេ​ន​ឆាយ​ក្នុងស្រុកនឹង​កាន់តែ​រឹងមាំ ដោយសារតែ​បច្ចុប្បន្ននេះ ម្ចាស់​អាជីវកម្ម​ភាគច្រើន​បានរៀបចំ និង​ដើរ​ទៅរក​ស្តង់ដារនៃ​ការធ្វើ​អាជីវកម្ម​មួយ​ឱ្យ​ត្រូវ​ជាមួយ​ស្តង់ដារ​ពិភពលោក​។

​ឧកញ៉ា ហ៊ួ​ត ជា ថ្លែង​បែបនេះ ធ្វើឡើង​ក្នុង​វេទិកា​ជំនួប​ម្ចាស់​អាជីវកម្ម និង​ហ្វ្រេ​ន​ឆាយ​ ២០២២ ដែល​វេទិកា​នេះ ត្រូវបាន​រៀបចំឡើង​នៅ​ថ្ងៃទី ​២៦ ខែមិថុនា ឆ្នាំ​ ២០២២ ដើម្បី​ចែករំលែក​ចំណេះដឹង​អាជីវកម្ម ពី​អ្នកជំនួញ​ល្បីៗ​។ ហើយ​វេទិកា​នេះក៏​រៀប​ឡើង​វេទិការនេះ ​គឺដើម្បី​ដាស់​អារម្មណ៍​ម្ចាស់​អាជីវកម្ម​ដែល​រងគ្រោះ​ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​១៩ ឱ្យ​ក្រោកឈរ​ឡើងវិញ ក្នុង​ចាប់ផ្តើម​រៀបចំ​ដំណើរការ​អាជីវកម្មរ​បស់​ខ្លួន និង​ជំនួប​រវាង​អ្នកចង់​ចាប់ផ្តើម​អាជីវកម្ម និង​ម្ចាស់​ហ្រេ្វ​ន​ឆាយ​ល្បីៗ ដោយមាន​ការចូលរួម​ពី​បណ្តា​រោងចក្រ និង​អ្នកផ្គត់ផ្គង់​ប្រមាណ​ជាង​ ៦០ ​ក្រុមហ៊ុន និង​អ្នកចូលរួម​ជាង ​១​ ពាន់​នាក់​។​

​សម្រាប់​អ្នក​ដែល​ចង់​ចាប់ផ្តើម​អាជីវកម្ម ប៉ុន្តែ​មិនមាន​គំនិត​ក្នុង​ការធ្វើ​អាជីវកម្ម គួរតែ​ទិញ​ហ្វ្រេ​ន​ឆាយ ដែល​អត្រា​ទទួលបាន​ភា​ព​ជោគជ័យ ក្នុងការធ្វើ​អាជីវកម្ម​ច្រើនជាង​ការចាប់ផ្ដើម​អាជីវកម្ម​ថ្មី​ស្រឡាង​មួយ​ដោយ​ខ្លួនឯង​ដែរ ព្រោះ​ការចាប់ផ្តើម​អាជីវកម្ម​ដោយ​ទិញ​ហ្វ្រេ​ន​ឆាយ មាន​ស្តង់ដារ​នៃ​ការធ្វើការ ការគ្រប់គ្រង​បុគ្គលិកមាន​ឡូហ្គោ​ច្បាស់លាស់ និង​មានគុណ​តម្លៃ​នៃ​ក្រុមហ៊ុនផលិតផល ក៏ដូចជា​គុណ​តម្លៃ​នៃ​អាជីវកម្ម​។

​លោក​ឧកញ៉ា​បាន​បន្ថែមទៀតថា «​អាស្រ័យទៅលើ​ម្ចាស់​អាជីវកម្មថា​ តើ​គាត់​ចេះ​រៀបចំ​ស្តង់ដារ​របស់គាត់​អត់​? ប្រសិនបើ​គាត់​មិនសូវ​យល់ មិនសូវ​ស្គាល់​អ្នកផ្គត់ផ្គង់ មិនសូវ​ចេះ​រៀប​ទីផ្សារ​អី​ខ្ញុំ​គិតថា ៩០% គួរតែ​ទិញ​ហ្វ្រេ​ន​ឆាយ »​។ សូមជម្រាបថា ការទិញ​ហ្វ្រេ​ន​ឆាយ​គ្រាន់​បំពេញ​នូវ​ចំណុច​មួយចំនួន ប្រសិនបើ​សិក្សា​អត់​ជាប់ ក៏​គេ​មិនឱ្យ​បើក​ដែរ​។ ដូច​ករណី​ហ្វ្រេ​ន​ឆាយ​ក្រុមហ៊ុន ហ៊ួ​ត ជា ពី​លេខ​រៀង​ទី​ ១ ដល់​ ១៣៧​ ចំណុច​ហ្នឹង ​គឺ​មានន័យថា ក្រុមហ៊ុន​បានធ្វើ​វា​ជាង​ ១០ ឆ្នាំ​មកហើយទាល់តែ​ជោគជ័យ​បាន យក​វា​មក​លក់​ជា​ហ្វ្រេ​ន​ឆាយ​។

​ហ្វ្រេ​ន​ឆាយ​របស់​កម្ពុជា​កំពុងតែ​រីក ដោយសារ​ការវិនិយោគ​ត្រូវហើយ បច្ចុប្បន្នហ្វ្រេ​ន​ឆាយ​របស់​ក្រុមហ៊ុន​លក់​គ្រឿងសំណង់ ហ៊ួ​ត ជា បាន​ចែកចាយ​ប្រមាណ​ ៩៩ ​ហើយ​នៅ​ឆ្នាំ​ក្រោយនេះ ក្រុមហ៊ុន​នឹង​នាំយក​ហ្វ្រេ​ន​ឆាយនេះ​ទៅ​ចែកចាយ​នៅ ឡាវ និង ភូមា​ផងដែរ៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានជាតិ២៧ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ អំពាវនាវឲ្យពលរដ្ឋបន្តស្មារតីជាតិនិយម ដើម្បីបង្ហាញពីទឹក​ចិត្ត​មោះមុត​​ក្នុងការទប់​ស្កាត់រាល់​សកម្ម​ភាព​ឈ្លាន​ពានរបស់សត្រូវ

ព័ត៌មានជាតិ៥៨ នាទីutes មុន

រដ្ឋបាលខេត្តតាកែវ ចាប់ផ្តើមផ្តល់ពាក្យ និងទទួលពាក្យស្នើសុំប្រឡងចូលក្របខ័ណ្ឌមន្រ្តីពន្ធនាគារ

ព័ត៌មានអន្ដរជាតិ៥៨ នាទីutes មុន

ថៃ កំពុងភ័យថា បើតុលាការអន្តរជាតិមិនទទួលយកសំណុំរឿងទាហានខ្លួនជាន់មីនទេនោះ កម្ពុជាអាចវាយបកវិញ

កីឡា១ ម៉ោង មុន

កីឡាការិនី យ៉ុន យ៉ើន បង្កើត​ប្រវត្តិផ្ទាល់​ខ្លួនទៅ​លេង​​ប្រទេស​ទី​៣​ក្នុង​អាជីព

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ ក្រពុលមុខ រឿង​ចៅអធិការ​វត្តនិងស្រីស្នេហ៍​ ទើបពន្លឿន​ការ​ស៊ើបអង្កេត​ កុំឲ្យកាន់តែអាម៉ាស់

ទាហានថៃជាន់មីន
អត្ថាធិប្បាយ៣ ម៉ោង មុន

លិខិតមិត្តអ្នកអាន៖ ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការ សហប្រជាជាតិគឺជាឱកាសមាសសម្រាប់កម្ពុជា

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

Sokha Hotels

ព័ត៌មានពេញនិយម