ព័ត៌មានជាតិ
ពិធីបំពាក់ឯកសណ្ឋានយុវជនកាកបាទក្រហមកម្ពុជា
សៀមរាប ៖ យុវសិស្ស ចំនួន ១៥០នាក់ មកពីអនុវិទ្យាល័យ និង វិទ្យាល័យ ស្រុកចំនួនបី គឺស្រុក ពួក ,ក្រឡាញ់ និង ស្រុកស្រីស្នំ ត្រូវបានរៀបចំពិធីបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា កាលពីពីព្រឹកថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ២០២២ នៅអនុវិទ្យាល័យកំពង់ថ្កូវ ស្រុកក្រឡាញ់ ក្រោមអធិបតីភាពលោកជំទាវ សុខ ណារ៉ូ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ដោយមានការចូលរួមពីអស់លោក លោកស្រីជាសមាជិកគណៈ កម្មាធិកាសាខា លោកនាយកប្រតិបត្តិសាខា និង អនុសាខា ,ប្រធានកិត្តិយសអនុសាខាស្រុកទាំងបី ផងដែរ ។

មានប្រសាសន៍នាឱកាសនោះលោកស្រី ម៉ននី រង្សី ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកក្រឡាញ់ បានលើកឡើងអំពីសកម្មភាព លទ្ធផលដែលក្រុមយុវជនកាកបាទក្រហមកម្ពុជា បានអនុវត្តកន្លងគួឲ្យកត់សម្គាល់ សំខាន់ ក្នុងពេលប្រទេសជួបនូវវិបត្តិជំងឺកូវីដ១៩ ក្មួយៗបានចូលរួមយ៉ាងសកម្ម ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ លើក ការចែកស្បៀងអាហារដល់គ្រួសារក្រីក្រ ដែលជួបការខ្វះខាតក្នុងវិបត្តិកូវីដ នៅក្នុងតំបន់បិទខ្ទប់តាមមូលដ្ឋានមួយចំនួន និង ចូលរួមធ្វើការផ្សព្វផ្សាយអប់រំ ដល់មិត្តរួមសាលា និង ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយផ្តោតលើវិធានការការពារជំងឺកូវីដ១៩ ( ៣កុំ ៣ការពារ ) និង ការគោរពច្បាប់ចរាចរណ៍ រួមទាំងគ្រឿងញៀនទៀតផង។

លោកជំទាវ សុខ ណារ៉ូ បានលើកឡើងថា សាខាបានរៀបចំពិធីនេះឡើង ហើយកម្ពុជាបានចាត់ទុកយុវជនជាធនធានគន្លឹះ និងមានតម្លៃបំផុតសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ បរិស្ថាន និងការរក្សាសន្តិភាព ហើយនៅគ្រប់សម័យកាលគ្រប់សង្គម យុវជនជាកម្លាំងស្រួចដែលមានកម្លាំងកាយ-កម្លាំងចិត្ត និងស្មារតីភ្លឺស្វាង មានទឹកចិត្តក្លាហាន ពុះពារមិនរារែកគ្រប់ឧបសគ្គការលំបាកនានា ពិសេសយុវជនគឺជាសសរទ្រូងរបស់ប្រទេសជាតិទាំងនៅពេលបច្ចុប្បន្ន និងទៅអនាគត ។ ជាមួយគ្នានេះដែរ កាកបាទក្រហមកម្ពុជា បានទទួលស្គាល់ថា យុវជនកាកបាទក្រហមកម្ពុជា គឺជាអ្នកស្ម័គ្រចិត្តវ័យក្មេង ដែលជាកម្លាំងស្នូលមួយដ៏មានសារៈសំខាន់ និងសកម្មបំផុត ក្នុងការផ្ដល់នូវសេវាកម្មមនុស្សធម៌ ប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់ និងការលះបង់ឥតងាករេ ស្របតាមប្រធានបទ “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា” និង “យុវជនជាភ្នាក់ងារនៃការផ្លាស់ប្តូរឥរិយាបថក្នុងសង្គម” ។

លោកជំទាវក៏បានលើកសរសើផងដែរ ចំពោះក្មួយៗយុវជនកាកបាទក្រហមកម្ពុជា នៅតាមគ្រឹះស្ថានសិក្សា ក្នុងការចូលរួមយ៉ាងសកម្មក្នុងការងារសង្គម ជាពិសេសក្នុងពេលដែលខេត្តសៀមរាបជួបនូវវិបត្តិជំងឺកូវីដ១៩ ដោយតំបន់មួយចំនួនត្រូវបានបិទខ្ទប់ ក្មួយៗបានដឹកនាំយក នូវស្បៀងអាហារ ដើម្បីផ្គត់ផ្គង់ដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត ព្រមទាំងការងារគ្រោះមហន្តរាយទៀតផង ។

ក្នុងនោះលោកជំទាវ សុខ ណារ៉ូ ក៏បានលើនូវពីតួនាទីភារកិច្ចដល់ប្អូនៗ ក្នុងការចូលរួមការងារសង្គម ក្នុងនាមតំណាងឲ្យយុវជនកាកបាទក្រហមកម្ពុជា គ្រប់ស្រទាប់យុវវ័យ និង ជាទំពាំងស្នងឫស្សី ជាអ្នកបន្តវេនក្នុងសកម្មភាពមនុស្សធម៌ ត្រូវគោរពវិន័យសាលា និង ខិតខំរៀនសូត្រឲ្យបានពូកែ ធ្វើជាគំរូល្អគ្រប់សកម្មភាពក្នុងស្រទាប់យុវវ័យ ក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ និង ពលរដ្ឋល្អក្នុងសង្គម ព្រមទាំងចូលរួម ក្នុងការផ្សព្វផ្សាពីគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហមអឌ្ឍចន្ទក្រហមនៅក្នុងសាលា និង សហគមន៍ ក្នុងសកម្មភាពមនុស្សធម៌ ទាំងក្នុងសាលា និង សហគមន៍របស់ខ្លួន។

លោកជំទាវក៏បានផ្តាំផ្ញើដល់ក្មួយៗ ទាំងអស់ ត្រូវប្រកាន់ភ្ជាប់នូវគោលការណ៍របស់កាកបាទក្រហមកម្ពុជា និង គោរពឲ្យបានវិធានការ ៣កុំ ៣ការពាររបស់ រាជរដ្ឋាភិបាល បច្ចុប្បន្ននេះកម្ពុជាយើង ចាប់ផ្តើមរលកថ្មីនៃការឆ្លងជំងឺកូវីដ១៩ (ប្រភេទថ្មី ) និង ចូលរួមផ្សព្វផ្សាយជំរុញដល់ បងប្អូនប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងនូវដូសមូលដ្ឋានហើយ ត្រូវបន្តចាក់វ៉ាក់សាំងដូសជំរុញឲ្យបានគ្រប់ៗគ្នា សំខាន់ក្មួយៗ ក៏ត្រូវចាកជៀសឲ្យឆ្ងាយពីគ្រឿងញៀន និង ត្រូវចេះគោរពច្បាប់ចរាចរណ៍ក្នុងពេលបើកបរផងដែរ៕
ដោយ ៖ គឿនវេត


-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១


