ព័ត៌មានជាតិ
អភិបាលក្រុងបាវិត ក្រើនរំលឹកមន្រ្តីទើបជាប់ឆ្នោតថ្មី ខិតខំបំពេញការងារបម្រើពលរដ្ឋ
(ខេត្តស្វាយរៀង)៖ អភិបាលក្រុងបាវិត លោក លឹម សៀងហេង បានក្រើនរំលឹកដល់ក្រុមប្រឹក្សា ឃុំ សង្កាត់ទើបជាប់ឆ្នោតថ្មី គណបក្សនយោបាយនានា ត្រូវខិតខំរួមគ្នាលើកកម្ពស់វប្បធម៌នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដើម្បីរស់នៅ និងបំពេញការងាររួមគ្នាប្រកបដោយភាពសុខដុមរមនាក្នុងសង្គមឲ្យកាន់តែមានការអភិវឍ្ឍរីកចម្រើនបន្តទៀត ជាពិសេសយកចិត្តទុកដាក់បម្រើពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន។

លោកអភិបាលក្រុងបាវិត បានថ្លែងនៅព្រឹកថ្ងៃទី ០៤ ខែ កក្កដា ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីនៅក្នុងកិច្ចប្រជុំដំបូងរបស់ក្រុមប្រឹក្សាសង្កាត់បាវិត ក្រុងបាវិត ដែលមានការចូលរួមពីគណ:បញ្ជាការកងរាជអាវុធហត្ថក្រុងបាវិត គណ:បញ្ជាការសឹករងក្រុងបាវិត គណ: បញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត លោក លោកស្រី ជាក្រុមប្រឹក្សានៅក្នុងមុខតំណែង ក្រុមប្រឹក្សាដែលទើបជាប់ថ្មី សាខាបក្សភូមិនឹងប្រជាពលរដ្ឋ ។
លោក លឹម សៀងហេង បានបន្តថា ចាប់តាំងពីឆ្នាំ២០០២ ព្រះរាជាណាចក្រកម្ពុជា បានដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សសរុបចំនួន៥លើករួចមកហើយ។ ពីការបោះឆ្នោតមួយទៅការបោះឆ្នោតមួយ ត្រូវបានមជ្ឈដ្ឋានជាតិ និងអន្តរជាតិវាយតម្លៃថា ដំណើរការប្រជាធិបតេយ្យនិងការបោះឆ្នោតនៅកម្ពុជាកាន់តែវិវត្តន៍រីកចម្រើនជាលំដាប់។

លោកគូសបញ្ជាក់ថា ការបោះឆ្នោត គឺដើម្បីបង្កើតឡើងនូវក្រុមប្រឹក្សានៅថ្នាក់ឃុំ សង្កាត់មានអត្ថន័យយ៉ាងជ្រាលជ្រៅលើប្រព័ន្ធនយោបាយ និងរដ្ឋបាលនៅកម្ពុជា។
លោក លឹម សៀងហេង បានសង្កត់ធ្ងន់ថា ចំពោះអស់លោក លោកស្រី ដែលទើបជាប់ឆ្នោតថ្មីនិងអស់លោក លោកស្រីដែលបានជាប់ឆ្នោតឡើងវិញ ជាសមាជិកក្រុមប្រឹក្សាសង្កាត់ ក្នុងអាណត្តិទី៥នេះ ពិតជាមានការរីករាយប្រកបដោយមោទនភាព និងកំពុងសម្រួចឆន្ទៈក្នុងការចូលរួមបញ្ចេញសមត្ថភាព ប្រាជ្ញា ស្មារតី កម្លាំងកាយ កម្លាំងចិត្តដើម្បីបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋក្នុងសង្កាត់របស់ខ្លួន។
សម្រាប់ង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង មានចំនួន៧អាសនៈ ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបាន៥អាសនៈ គណបក្សភ្លើងទៀនទទួលបាន២អាសនៈ ហើយលោក សាញ់ សាខុន មកពីគណបក្សប្រជាជនកម្ពុជា ទទួលតំណែងជាចៅសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងសម្រាប់អាណត្តិទី៥នេះ។
យោងតាមការប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥របស់ គ.ជ.ប ក្នុងចំណោមឃុំសង្កាត់នៅទូទាំងប្រទេសចំនួន ១៦៥២ ដែលមានអាសនៈសរុបចំនួន១១.៦២២មានតែគណបក្សនយោបាយចំនួន៩ប៉ុណ្ណោះដែលទទួលបានអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ក្នុងអាណត្តិទី៥នេះ៕ ដោយ:ភក្ដី

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


