ព័ត៌មានជាតិ
គ្រឹះស្ថានឧត្តមសិក្សារដ្ឋមួយចំនួនចាប់ផ្តើមប្រកាសជ្រើសរើសនិស្សិតចូលរៀនឆ្នាំសិក្សាថ្មី
ភ្នំពេញ ៖ គ្រឹះស្ថានឧត្តមសិក្សារដ្ឋមួយចំនួនបានចាប់ផ្តើមប្រកាសជ្រើសរើសនិស្សិតឲ្យចូលរៀនសម្រាប់ឆ្នាំសិក្សាថ្មី២០២០ ២០២១។
បើតាមលោក វ៉ាស៊ីហេង ប្រធានដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាននៃសកលវិទ្យាល័យជាតិគ្រប់គ្រងបានឲ្យដឹងថា សម្រាប់ឆ្នាំសិក្សាថ្មី២០២០ ២០២១នេះសាកលវិទ្យាល័យត្រូវការជ្រើសរើសនិស្សិតឲ្យចូលរៀនថ្នាក់បរិញ្ញាបត្រជំនាន់ទី២៩ចំនួន៣៨០០នាក់លើគ្រប់មុខជំនាញនិងគ្រប់វេនសិក្សាដោយចាប់ផ្តើមចុះឈ្មោះពីថ្ងៃទី២១ខែធ្នូឆ្នាំ២០២០នេះតទៅនិងឈប់ទទួលពាក្យនៅថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០២១។
នៅក្នុងនោះថ្នាក់បរិញ្ញាបត្រកម្មវិធីជាតិដែលមានជំនាញចំនួន១៥មានថ្លៃសិក្សាចំនួន៣០០ដុល្លារក្នុង១ឆមាសនិងថ្នាក់បរិញ្ញាបត្រអន្តរជាតិដែលមាន៦មុខជំនាញមានថ្លៃសិក្សាចំនួន៦០០ដុល្លារក្នុង១ឆមាស។
ចំណែកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាវិញត្រូវការជ្រើសរើសនិស្សិតចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋានកម្រិតវិស្វករសម្រាប់ឆ្នាំសិក្សា ២០២០ ២០២១តាមប្រព័ន្ធអនឡាញចំនួន១៥០០នាក់ ក្នុងនោះមានអាហារូបករណ៍១០០% ឥតគិតថ្លៃសិក្សាចំនួន៨០នាក់សម្រាប់សិក្សារយៈពេល៥ឆ្នាំតាមនីតិវិធីរបស់ក្រសួងអប់រំយុវជននិងកីឡានិងអាហារូបករណ៍ប្រមាណ ២៥%សម្រាប់និស្សិតនារីគ្រប់រូបនិងអាហាររូបករណ៍ពីដៃគូនានា។អាហារូបករណ៍ទាំងអស់ខាងលើនឹងត្រូវកាត់ផ្ដាច់ក្នុងករណីរៀនត្រួតថ្នាក់។

ចំពោះលក្ខខណ្ឌនៃការជ្រើសរើសប្រឡងបេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬសញ្ញាបត្រសមមូលហើយបេក្ខជនអាចផ្ដល់សញ្ញាបត្រថតចម្លងក្រោយពេលប្រឡងជាប់។
កាលបរិច្ឆេទទទួលពាក្យប្រឡងចាប់ពីជូនដំណឹងនេះរហូតដល់ថ្ងៃទី១៦ខែមករាឆ្នាំ២០២១ដោយបេក្ខជនអាចមកដាក់ពាក្យដោយផ្ទាល់នៅវិទ្យាស្ថានតែត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាលដូចជាវាស់កំដៅ ការអនុវត្តអនាម័យដៃស្អាតនិងការពាក់ម៉ាសនិងគម្លាតសុវត្ថិភាពសង្គមយ៉ាងតិច១ម៉ែត្រកន្លះជាដើម។
រីឯសម័យប្រលងនឹងធ្វើទៅថ្ងៃទី១៩ខែមករាចាប់ពីម៉ោង៧ព្រឹកដែលប្រឡងលើវិញ្ញាសាភាសាខ្មែរគណិតវិទ្យា តក្កវិទ្យា រូបវិទ្យានិងគីមីវិទ្យាហើយការប្រឡងនឹងប្រព្រឹត្តទៅតាមប្រព័ន្ធអនឡាញនិងវិទ្យាស្ថាននឹងបិទបញ្ជីឈ្មោះបេក្ខជននៅថ្ងៃទី១៧និង១៨ខែមករាឆ្នាំ ២០២១នៅវិទ្យាស្ថាននិងបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់វិទ្យាស្ថាន។ ចំពោះការប្រកាសលទ្ធផលនឹងធ្វើឡើងនៅថ្ងៃទី២២ខែមករាឆ្នាំ២០២១វេលាជាម៉ោង៤រសៀលនៅវិទ្យាស្ថាននិងតាមហ្វេសប៊ុកផង។
ទាក់ទិនការដាក់ពាក្យសុំចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋានកម្រិតវិស្វករចាប់ពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១តទៅរហូតដល់គ្រប់ចំនួនហើយតម្លៃសិក្សាសម្រាប់និស្សិតចូលរៀនថ្នាក់ឆ្នាំសិក្សាកម្រិតមូលដ្ឋានវិស្វករឆ្នាំសិក្សា២០២០ ២០២១និស្សិតប្រុស ឆ្នាំទី១ដល់ឆ្នាំទី ៥តម្លៃ៦០០ដុល្លារក្នុងមួយឆ្នាំនិងនិស្សិតនារីពីឆ្នាំទី ១ ដល់ឆ្នាំទី៥ តម្លៃ៤៥០ដុល្លារឆ្នាំមួយឆ្នាំ៕
ដោយ ៖ សំអឿន

-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


