Connect with us

ព័ត៌មានជាតិ

អាជ្ញាធរក្រុងបាវិតចាត់វិធានការក្តៅលើអាជីវករលក់ដូររំលោភចំណីផ្លូវ

បានផុស

នៅ

(ខេត្តស្វាយរៀង)៖ នៅរសៀលថ្ងៃទី ៦ ខែកក្កដាឆ្នាំ២០២២ លោក វណ្ណ  សុមុន្នី អភិបាលរងក្រុងបាវិត បានដឹកនាំកម្លាំងចម្រុះ ប្រើវិធានការក្ដៅរៀបចំសណ្ដាប់ធ្នាប់ និងរុះរើស្លាកយីហោ  សំយ៉ាប ដែលក្រុមអាជីវករលក់ដូរមួយចំនួន រំលោភយកចំណីផ្លូវរដ្ឋ តាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់បាវិត ក្រុងបាវិត ដែលតែងតែបង្កឲ្យបាត់បង់សណ្តាប់ធ្នាប់ សោភ័ណភាព និងកកស្ទះចរាចរណ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វណ្ណ សុមុន្នី បានលើកឡើងថា  នាពេលកន្លងមក រដ្ឋបាលក្រុងបាវិត បានចេញសេចក្ដីជូនដំណឹងជាច្រើនលើក​ច្រើនសារ ក៏ដូចជាចុះណែនាំ ធ្វើលិខិតដាស់តឿនជាលាយលក្ខណ៍អក្សរ និងគ្រប់មធ្យោបាយផ្សេងៗ ដោយបញ្ជ្រាបការ​យល់ដឹងដល់បងប្អូនអាជីវករឱ្យចូលរួមសហការជាមួយរដ្ឋបាលក្រុង។ ចំពោះការចុះអនុវត្តរបស់រដ្ឋបាលក្រុងបាវិតនា​ពេលនេះ គឺដើម្បីផលប្រយោជន៍រួម មិនមែនដើម្បីបុគ្គលណាមួយនោះទេ។

ក្នុងនាមជាអាជ្ញាធរគឺមានតួនាទីភារកិច្ចសម្រាប់រៀបចំសណ្ដាប់ធ្នាប់ដល់បងប្អូនអាជីវករដែលដាក់តាំងទំនិញនានា ដើម្បីថែរក្សាសោភ័ណភាព និងសណ្ដាប់ធ្នាប់ចរាចរណ៍ឱ្យបានល្អ និងធំទូលាយ ដើម្បីងាយស្រួលក្នុងការធ្វើដំណើរ ឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិបាវិត និងធ្វើដំណើរពីច្រកទ្វារព្រំដែនទៅរាជធានីភ្នំពេញ កុំឱ្យមានការកកស្ទះ​ចរាចរណ៍។ នេះជាការបន្ថែមរបស់លោក វណ្ណ សុមុន្នី។

លោកអភិបាលរងក្រុង ក៏បានសំណូមពរដល់បងប្អូនក្រុមអាជីវករ ដែលតាំងលក់ដូរទំនិញគ្រប់ប្រភេទ នៅតាមផ្ទះអម​សងខាងផ្លូវជាតិលេខ១ និងធ្វើសំយ៉ាបផ្ទះ លយមកលើចំណីផ្លូវ ត្រូវអនុវត្តតាមសេចក្ដីជូនដំណឹង​របស់រដ្ឋបាល​ក្រុងបាវិត កុំយកផ្លូវសម្រាប់ថ្មើរជើងធ្វើជាកន្លែងដាក់តាំងលក់ទំនិញ។ លោកថា បើធ្វើសំយ៉ាបហូស ត្រូវកាត់ចេញ​ដោយខ្លួនឯង សូមកុំរង់ចាំដល់អាជ្ញាធរចុះអនុវត្តដោយប្រើធម៌ក្ដៅដូចនៅពេលនេះ ទើបអនុវត្តដែលធ្វើ​ឱ្យមានផលប៉ះ​ពាល់ដល់សម្ភារ និងខាតពេលវេលា ផលប្រយោជន៍របស់បងប្អូន  ហើយស្រែកថាអយុត្តិធម៌ អាជ្ញាធរប្រើធម៌ក្ដៅ នោះគឺមិនពិតទេ៕ ដោយ:ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម