ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រី ៖ គិតត្រឹមព្រឹកនេះ គ្មានអ្នកជំងឺកូវីដ-១៩ កំពុងសំរាកព្យាបាលក្នុងមន្ទីរពេទ្យទេ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២២នេះ គ្មានអ្នកជំងឺកូវីដ-១៩ កំពុងសំរាកព្យាបាលនៅក្នុងមន្ទីរពេទ្យទេ ដោយអ្នករកឃើញវិជ្ជមាន បានសំរាកព្យាបាលនៅផ្ទះខ្លួនឯង។ ការឲ្យដឹងរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី ១ (២០២០-២០២១) និងឆមាសទី ១ ឆ្នាំ ២០២២ និងលើកទិសដៅផែនការស្តារឡើងវិញ នូវវិស័យទេសចរណ៍ក្នុងដំណាក់កាលទី ២ (ឆមាសទី ២ ឆ្នាំ ២០២២-២០២៣) នាព្រឹកថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២២នេះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងថា ក្នុងចំណោមអ្នកយកសំណាកចំនួន ៨០នាក់ គឺរកឃើញវិជ្ជកូវីដ-១៩ ចំនួន ១៣នាក់ទៅហើយ ដោយចំនួននេះមានជាង ១០ភាគរយទៅហើយ។ អ្នករកឃើញវិជ្ជមាននោះ គឺជាអ្នកដែលទៅធ្វើសំណាក សម្រាប់ការចេញទៅក្រៅប្រទេស ហើយក្រៅពីនោះ ក៏មានដែរ គឺអ្នកធ្វើតេស្តរហ័សដោយខ្លួនឯង។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបន្ថែមថា ដូច្នេះជំងឺកូវីដ-១៩ អូមីក្រុងប្រភេទថ្មី BA.4 និង BA.5 បានឆ្លងរាលដាលទៅតាមខេត្តរួចទៅហើយ ដែលយើងទាំងអស់គ្នា ត្រូវតែបង្កើនការប្រុងប្រយ័ត្ន អនុវត្តវិធានការ ៣កុំ ៣ការពារឡើងវិញ តាមរយៈការលាងដៃ និងការរក្សាគម្លាតជាដើម។
បើតាមសម្ដេចតេជោ ហ៊ុន សែន កាលពីមុនឲ្យតែមានអ្នកជំងឺកូវីដ-១៩ គឺត្រូវតែចូលពេទ្យ តែមកដល់ពេលនេះ យើងមិនធ្វើដូច្នោះទៀតទេ ដោយពួកគាត់អាចសំរាកព្យាបាល នៅផ្ទះដោយខ្លួនឯង។ មួយរយៈចុងក្រោយ ដែលយើងរកឃើញនេះ មានដេកពេទ្យតែកុមារីម្នាក់ និងម្ដាយរបស់គេម្នាក់ប៉ុណ្ណោះ។ ដូច្នេះនៅក្នុងមន្ទីរពេទ្យ នាពេលនេះគ្មានអ្នកជំងឺកូវីដ-១៩ កំពុងសំរាកព្យាបាលនោះទេ។
ការមិននាំទៅដល់សភាពធ្ងន់ធ្ងរនេះ ដោយសារតែយើងមានភាពស៊ាំវ៉ាក់សាំង តែអ្វីដែលជាកង្វល់នោះ អ្នកដែលមិនទាន់បានទទួលដូសជំរុញ អាចឈានទៅដល់សភាពធ្ងន់ធ្ងរបាន ហើយបញ្ហានេះសូម្បីតែអង្គការសុខភាពពិភពលោក ក៏មិនអាចសន្និដ្ឋានបានដែរ ដោយសារការវិវត្តនៃជំងឺប្រភេទនេះ។ ដូច្នេះហើយវិធានការដែលល្អ គឺការពារប្រសើរជាងព្យាបាល៕
អត្ថបទ៖ កោះកែវ
-
សន្តិសុខសង្គម១ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


